ស្ដាប់សំដីឳពុក Tangmo រួចហើយ ចាំកាត់សេចក្ដី ក៏មិនទាន់ហួសពេល

នៅក្នុងពេលនេះ ប្រជាជនថៃ ក៏ដូចជា មិត្តរួមអាជិព និងមិត្តភក្តិជិតដិត របស់អ្នកនាង Tangmo មានការអាណិតអាសូរ ចំពោះអ្នកនាង tangmo និង សំដែងនូវការខកចិត្តយ៉ាងខ្លាំង ក្រោយលោកស្រី  ផាក់និដា ស៊ិរិយុទ្ធយោធិន ម្ដាយរបស់ តេងម៉ូ សម្រេចចិត្តទទួួលយកលុយសងជំងឺចិត្ត រាប់សិបលានបាត ប្ដូរជាមួយនិងការអោយការអភ័យ  

ហើយសូម្បីតែលោក  តយ ដាយុទ្ធ បងប្រុស របស់អ្នកនាង តេងម៉ូ ក៏សម្ដែងនូវការខកចិត្តយ៉ាងខ្លាំង ក្រោយម្ដាយរបស់ខ្លួនធ្វើបែបនេះ ។ ដោយលោកបានបង្ហោះសារ នូវពាក្យយ៉ាងខ្លី តែមានន័យគួរអោយចាប់អារម្មណ៍ថា “  ខកចិត្ត  “ ដែលសារនេះបានធ្វើអោយមហាជន រិតតែអស់សង្ឃឹមយ៉ាងខ្លាំងក្នុងការស្វែងរកយុត្តិធម៍ជូនអ្នកនាង Tangmo ថែមទៀត ។

ហើយនៅក្នុងពេលនេះ មានតារាល្បីលំដាប់ប្រទេសជាច្រើន បានសំដែងការមិនពេញចិត្តយ៉ាងខ្លាំង ព្រមទាំងគិតក្នុងគំនិតដូចគ្នាថា ឥឡូវនេះពួកគេ គឺមានតំលៃស្មើនិងសត្វឆ្កែ១ក្បាលតែប៉ុណ្ណោះ ក្រោយពេលដែលពួកគេ ប្រឹងប្រែងក្នុងការ បញ្ចេញយោបល់ លើកទឹកចិត្តគ្រប់បែបយ៉ាង ដើម្បីរកភាពយុត្តិធម៍ អោយ អ្នកនាង តេងម៉ូ ដោយយកអ្នកដែលពាក់ព័ន្ធនិងការស្លាប់តបស់ អ្នកនាង តេងម៉ូ មកដាក់ទោស អោយខាងតែបាន ។ តែគ្រប់យ៉ាងត្រូវបានបញ្ចប់ក្រោយពេល លោកស្រី  ផាក់និដា ស៊ិរិយុទ្ធយោធិន ម្ដាយរបស់ តេងម៉ូ  ព្រមទទួលយកលុយសងជំងឺចិត្ត និងអភ័យទោសអោយជនសង្ស័យទាំងនោះ ។

ហើយអ្វីដែលគួរអោយចាប់អារម្មណ៍ថែមទៀតនោះ នៅពេលដែលទូរទស្សន័ល្បី១នៅប្រទេសថៃ បានលើកយកកិច្ចសម្ភាសន៍ ជាមួយឳពុករបស់ អ្នកនាង តេងម៉ូ កាលពីលោកនៅមានជីវិត កាលពីឆ្នាំ ២០១៥ មកចាក់ផ្សាយជាថ្មី ។ ដោយលោកបានប្រាប់ថា លោក ព្រមបាត់បង់គ្រប់យ៉ាង មិនថាតែផ្ទះ រថយន្ត គឺដើម្បីតែកូនស្រីរបស់លោកតែប៉ុណ្ណោះ នៅថ្ងៃលែងលះ រឿងទ្រព្យសម្បត្តិអាចនិយាយគ្នាបាន សុំតែម្យ៉ាងគឺបានកូនស្រីរបស់លោកមកគ្រប់គ្រង ។ ទោះប្ដូរជាមួយអ្វី គឺព្រមគ្រប់យ៉ាង ។ ដោយនិស្ស័យជាកូនប្រុសជនជាតិចិន ដែលមិនធ្លាប់ធ្វើការងារផ្ទះ លោកត្រូវទៅជួលផ្ទះនៅ ២នាក់កូន បោកគក់សម្លៀកបំពាក់ដោយខ្លួនឯង ចំណីអាហារ គឺត្រូវចាប់ផ្ដើមចូលផ្ទះបាយធ្វើ ដោយខ្លួនឯង ការចិញ្ចឹមកូនម្នាក់ឯង គឺវាមិនបានសំបូរបែប និងស្រស់ស្អាតដូចជាការគិតនោះទេ ? សំនួរសួថា បើដូរចិត្តបាន លោកដូរចិត្តទេ លោកថា ឆ្លើយបានតែម្ដង គឺមិនប្ដូចិត្តនោះទេ ព្រោះថាកូនគឺជាអ្វីៗគ្រប់យ៉ាងរបស់យើង ។

ក្រោយពីលោកអ្នកបានស្ដាប់សំដីរបស់ឳពុករបស់អ្នកនាង តេងម៉ូរួចមក លោកអ្នកប្រហែលមិនប្លែកចិត្តទេថា ហេតុអ្វីលោកស្រី  ផាក់និដា ស៊ិរិយុទ្ធយោធិន ម្ដាយរបស់ តេងម៉ូ  ជ្រើសរើស យក លុយសងជំងឺចិត្តជំនួសអោយភាពយុត្តិធម៍របស់កូន ។ ព្រោះលោកស្រីធ្លាប់ធ្វើបែបនេះម្ដងរួចមកហើយនៅពេលដែលលោកស្រី លែងលះជាមួយស្វាមី ដោយលោកស្រី ជ្រើសរើសយក ផ្ទះ និងឡាន តែមិនទុកកូនស្រីនោះទេ ។

Please enter a valid URL

Relate Post