រយៈពេល២ថ្ងៃកន្លងមកនេះ មានការ Share តៗ គ្នាជាច្រើនជុំវិញ ការបែកធ្លាយវីឌីអូក្រៅឆាក នៃការថត MV បទចំរៀងថ្មី របស់កញ្ញា តន់ ច័ន្ទសីម៉ា នៅលើទឹកដីអង្គរនៃខេត្តសៀមរាប ។ ក្នុងនោះយើងឃើញថាសកម្មភាពនៃការថត គឺពិតជាអស្ចារ្យ ក្រោមការចូលរួមពីសិល្បការនី រាប់រយនាក់ រាំជាជួរមើលទៅស្រស់ស្អាតគួរអោយគយគន់ ។
តែអ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺ ក្នុងពេលនេះ មានការវែកញែក និងវិភាគយ៉ាងច្រើន នៅក្នុងបណ្ដាញសង្គម ដូចជា Tik Tok ដោយមានមតិខ្លះ ក៏ពេញចិត្ត ហើយក៏មានមតិដែលមិនគាំទ្ររ ទៅនិងការដែល យកទង់ជាតិនៃប្រទេសកម្ពុជា ទៅឆ្នៃធ្វើជាសម្លៀកបំពាក់រាំ ។ ក្នុងនោះមានមតិចំនួន២ ដែលគួរអោយចាប់អារម្មណ៍នោះគឺ ទី១ គឺគេយល់ថា ឈុតរបស់កញ្ញា តន់ ច័ន្ទសីម៉ា មានភាពស្រស់ស្អាត និងមានលក្ខណៈ ជាតិនិយម ហើយអ្វីដែលសំខាន់ បទចំរៀង របស់កញ្ញា តន់ ច័ន្ទសីម៉ា បទណាក៏ដូចបទណាដែរ គឺទទួលបានការគាំទ្ររច្រើន មិនថាតែក្នុងប្រទេស ឬទូទាំងអាសុីទាំងមូល ។
តែផ្ទុយទៅវិញ មតិទី២ ដែលម្ចាស់ facebook acount មានឈ្មោះថា ស្ដាប់ធម៍អប់រំចិត្ត និងមាន profile ជារូបព្រះសង្ឃផងនោះ បែជាយល់ថានោះគឺជារឿងមិនត្រឹមត្រូវនោះទេ ហើយមានពុទ្ធដិកាថា អ្នកណាគាំទ្រក៏គាំទ្រទៅ អាត្មាមិនគាំទ្រជាមួយទេ ចំពោះបុគ្គលណាដែលយកទង់ជាតិធ្វេីជាសម្លៀកបំពាក់នោះ។
ទី១ ទង់ជាតិគេចងដាក់ដងលេីកឡេីងខ្ពស់ផុតអំពីសីសៈ គឺ (ក្បាល) ដេីម្បីជាការគោរព និងលេីកតម្កេីង ។
ទី២ ចុះម៉េចបានពួកនេះយកទៅកាត់ធ្វេីជាសម្លៀកបំពាក់អ៊ីចឹងអស់ទៅ?
ទី៣ (បន្ថោកតម្លៃជាតិឯងដោយមិនដឹងខ្លួន) អាត្មាមិននិយាយអ្វីច្រេីននោះទេ សូមញាតិញោមមេីលរូបខាងក្រោមហេីយពិចារណាដោយខ្លួនឯងចុះ ។
ហើយនៅពីក្រោមនៃការបង្ហោះសារនោះយើងក៏ឃើញមាន មតិ Comment ឆ្លើយឆ្លងគ្នាជាច្រើន អ្នកខ្លះ ក៏ថា ទស្សនៈរបស់ម្ចាស់ acount រូបនេះ ជាទស្សនៈជើងមុង ឬ មុជមិនជ្រៅ ទៅមិនឆ្ងាយ ហើយក៏មានមតិខ្លះ ក៏គាំទ្រទៅនិងមតិយោបល់របស់ម្ចាស់ acount ផងដែរ ។ តែរហូតមកដល់ពេលនេះយើងមិនទាន់ឃើញតំណាងពីក្រុមនការងារផលិតបទចំរៀងមួយនេះ ចេញមកបកស្រាយអ្វីនោះទេ ។ បានត្រឹមតែដឹងថា នេះជាការងារធំ ដែលត្រូវចំណាយពេលយូរក្នុងការធ្វើការ ហើយការថតនេះ អាចនិងចំណាយពេល ១សប្ដាហ៍ទៀត ទើបបញ្ចប់ ។