លោក ចិន សំណាង ដែលគេដឹងថាជាម្ចាស់ហាងពេជ្រដ៏ល្បីនៅប្រទេសកម្ពុជា ដែលតែងតែលេចមុខក្នុងកម្មវិធីមនុស្សធម៌នានានានោះ គឺលោកបានធ្វើដំណើទៅកាន់ខេត្តរតនៈគីរី ក្នុងបំណងដើម្បីទិញត្បូងមកធ្វើម្កុដជូនដល់បវរកញ្ញាចក្រវាឡ ដើម្បី កែច្នៃត្បូងខ្មែរ ធ្វើម្កុដ ដើម្បីលើកស្ទួយតម្លៃត្បូងខ្មែរ អោយបវរកញ្ញាចក្រវាឡបង្ហាញទៅលើឆាកអន្តរជាតិអោយស្គាល់កាន់តែច្បាស់ពីត្បូងដ៌មានតម្លៃ ក្នុងខេត្តរតនៈគីរី នៃប្រទេសកម្ពុជាយើង ។
តែអ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺ នៅពេលដែលលោក លោក ចិន សំណាង ម្ចាស់ហាងពេជ្រ CSNJ បានទៅដល់កន្លែងជីកត្បូង ដែលឋិត នៅភូមិ ភូមិបឡយ ខេត្តរតនៈគីរី នោះ គឺមានការស្វាគមន៍យ៉ាងកក់ក្ដៅ ពីព្រះសង្ឃនិងលោកតាអាចារ្យព្រមទាំងប្រជាពលរដ្ឋជាង១០០គ្រួសារផងដែរ ។ ដែលក្នុងនោះមានកុមារជាច្រើននាក់មិនបានបានចូលសាលារៀនដោយសាលានៅឆ្ងាយពេកគឺមានសម្ងាយហូតដល់ 45គីឡូម៉ែត្រ ឯណោះ ពីភូមិដ្ឋានរបស់ពួកគេ។ ហើយព្រះសង្ឃនិងលោកតាអាចារ្យព្រមទាំងប្រជាពលរដ្ឋជាង១០០គ្រួសារផងនោះ បានធ្វើការសំណូមពរចំពោះលោកចិនសំណាង សុំសាលារៀនមួយខ្នង ដែលមាន៥បន្ទប់សំរាប់ក្មេងនៅទីនោះបានសិក្សា ។
ដោយក្តីអាណិតស្រលាញ់ក្នុងនាមជាខ្មែរដូចគ្នា និងចង់អោយក្មេងៗមានចំនេះដឹង លោក ចិនសំណាង ម្ចាស់ហាងពេជ្រ CSNJ ក៏បានជូនតាមសំណូមពរ របស់ព្រះសង្ឃ និងប្រជាជននៅទីនោះ នូវអាគារ១ខ្នងដែលមាន៥បន្ទប់ ដែលចំណាយថវិការក្នុងចំនួន រហូតដល់ ជិត ៦មុឺនដុល្លារអាមេរិច ឯណោះ ។
ហើយក្រៅពី ទទួលយកសំណូមពរ ក្នុងការសាងសង់ នូវសាលារៀន ១ខ្នង មាន៥បន្ទប់ ហើយនោះ ក្នុងការចុះទិញត្បួងនៅខេត្តរតនៈគីរី លើកនេះ លោក ចិន សំណាង ក៏បាន ផ្តល់អំណោយជូនដល់ ប្រជាពលរដ្ឋជាង ១០០គ្រួសារ ដែលក្នុង១គ្រួសារទទួលបានអំណោយ ជាអង្ករ៥០គីឡូ មី១កេះ ត្រីខកំប៉ុងមួយយួ ទឹកក្រូច១កេះ និងថវិការមួយចំនួនផងដែរ ។
គួររំលឹកផងដែរថា ក្នុងការដែលលោក ចិន សំណាង ម្ចាស់ហាង ពេជ្រ CSNJ ចុះទៅទិញត្បូងដោយផ្ទាល់លើកនេះ ក្នុងបំណងយកមកឆ្នៃ ធ្វើម្កុដជូន បវរកញ្ញាចក្រវាឡ៍កម្ពុជាក្នុងឆ្នាំនេះ ដែលលោកបានប្រកាសរួចហើយថាម្កុដនោះគឺមានតំលៃ ថ្លៃជាងម្កុដឆ្នាំមុន ដល់ទៅ ៦ដង ពោល គឺមានតំលៃ ដល់ទៅជាង ១០មុឺនដុល្លារឯណោះ ។