រឿងរ៉ាវ ក៏ក្ដៅគុគ នៃករណីធ្លាក់ពីលើទូកចូលទឹកទន្លេស្លាប់ របស់តារាស្រីល្បីឈ្មោះរបស់ប្រទេសថៃ អ្នកនាង តេងម៉ូ គឺពិតជាមានឥទ្ធិពល យ៉ាងខ្លាំងចំពោះបណ្ដាញសង្គម និងសតិអារម្មណ៍ របស់ ប្រជាជននៃប្រទេសថៃ តែយើងមិននឹកស្មានថា រឿង១នេះ បានជះឥទ្ធិពលគួរសម មកលើប្រទេសយើងនោះទេ ។ ដូចជាក្នុងពេលនេះ គឺមានបងប្អូនខ្មែរយើង១ចំនួន បានយកពត៍មាននោះមក Reaction និងបកប្រែ ព្រមទាំងទទួួលបាន ការ Like ការ Share យ៉ាងច្រើនរហូតនឹកស្មានមិនដល់ថែមទៀតផង ។
ហើយក្នុងពេលនេះ រឿងដែលយើងនឹកស្មានមិនដល់១ទៀត បានកើតឡើងនៅក្នុងរង្វង់សិល្បៈខ្មែរ យើងផងដែរ នោះគឺតារាស្រីល្បោះឈ្មោះ ២រូបបានប៉ះសំដីគ្នា តាមរយៈ ការ Comment នៅលើ facebook ។ ដោយកាលពីថ្ងៃទី ២ ខែមិនា ឆ្នាំ ២០២២ កន្លងទៅនេះ អ្នក ចន ច័ន្ទលក្ខិណា ដែលគេដឹងថា ជាប្រធានសមាគមសិល្បករខ្មែរ បានបង្ហោះ រូបភាពរបស់តារាស្រីល្បីឈ្មោះ របស់ប្រទេសថៃ ដែលបានបាត់បង់ជីវិត និងកំពុងតែជាពត៍មានដ៏ក្ដៅគគុក នៅប្រទេសថៃនោះ ប៉ុន្មានសន្លឹក និងបានបន្ថែម Ception ថា មិនហ៊ាន និយាយអ្វីច្រើននោះទេ មានតែពាក្យថា ស្អាតណាស់ ។
ស្រាប់តែនៅថ្ងៃទី ៣ ខែមិនា ឆ្នាំ ២០២២ តារាសំដែងអ្នកនាង សាខា រ៉ានីត បានបង្ករការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយនាង បានចូលទៅ Comment ក្នុងការបង្ហោះរបស់អ្នកនាង ចន ច័ន្ទលក្ខិណាថា គាត់ស្អាតមែនតើបង ហើយពេលគាត់ស្លាប់គាត់សំណាងត្រង់មានគេឈឺឆ្អាលរកយុត្តិធម៌ជូនគាត់ច្រើន ខុសពីតារាខ្មែរមួយរូបគឺប្អូន ពីង រ៉ូហ្សា ជាតារាខ្មែរ ពេលស្លាប់គេប្រញ័បដុតចោលដូចខ្មោចឆ្កែគ្មានអ្នកណាដឹង បង្ហោះថាបូជានៅវត្តនេះតែលួចទៅដុតនៅវត្តនោះ ហើយមានមនុស្សច្រើនចង់រកយុត្តិធម៌ជូនគាត់តែមានមនុស្សម្នាក់ដែលមានសមត្ថភាពជួយតែម្នាក់នោះ ប្រកាសដាច់អហាំងកាគឺមិនខ្វល់មិនដឹងជាដាច់ខាត ពេលឃើញអញ្ចឹងខ្ញុំហួសចិត្តនឹងម្នាក់ហ្នឹងខ្លាំងណាស់បង ។
ក្រោយពីឃើញការ Comment មួយនេះ រួចមក អ្នកនាង ចន ច័ន្ទលក្ខិណា បានចូលទៅតបភ្លាមៗថា Sakha Ranit អ្នកនាងមិនបាច់មកនិយាយឌឺដងទេ. អ្នកនាងធ្វើអោយអាថកំបាំងសពត្រូវបែកធ្លាយ ទាំងដែលគាត់បានព្យាយាមមកអង្វរខ្ញុំអោយរក្សារការសំងាត់ ហើយអ្នកនាងគឺជាអ្នកបំបែកបំបាក់មិត្តភាពរបស់ក្រុមខ្ញុំ តែចុងក្រោយពួកគេក៏យល់សាច់រឿង តែវាធ្វើអោយខ្ញុំឈឺចាប់ហួសហើយ ព្រោះពេលឈឺមិនមែនពួកអ្នកមកឈឺឆ្អាលទេ គឺមីងគាត់និងខ្ញុំជាអ្នកចាត់ចែងយកគាត់ទៅពេទ្យ ខ្ញុំស្អប់បំផុតមនុស្សពុតត្បុត ក្នុង Group នាំគ្នាចង់ប្តឹងវែកញែករករឿងម្តាយមីងគេ តែពេលទៅបុណ្យម្នាក់ៗធ្វើជាទៅឱបលើកទឹកចិត្តមីងគេនិងសុំពួកខ្ញុំថតរូបទាំងដែលពួកខ្លួនបង្ករចលាចលវាយប្រហារខ្ញុំពេញGroup. ខ្ញុំឃើញហើយខ្ញុំហួសចិត្តនិងក្រុមទាំងនោះ. បើអ្នកនាងនៅមិនអស់ចិត្តតាមឌឺដងខ្ញុំ ខ្ញុំនិងហៅក្រុមដដែលនោះ និង មីងរបស់អាស្រស់មកជួបនិយាយជាមួយអ្នកនាងម្តង. ហើយសូមអ្នកនាងបន្តការដើរខមមិនរិះគន់វាយប្រហារខ្ញុំជាមួយបុគ្គលដែលផុស Live ជេរខ្ញុំដៀលខ្ញុំទៀតចុះ គេផ្ញើរអោយខ្ញុំមើលរហូតទេ ។
ហើយអ្នកនាង ចន ច័ន្ទលក្ខិណា នៅបានបន្តទៀតថា Sakha Ranit កុំវែកញែកតាមខមមិន បើចង់ដឹងណាត់ពួកនោះមកនិយាយតទល់មុខជាមួយមីងគេទៅ ហើយហៅចែស្រៀងមកផង អូភ្លេចថាអ្នកនាងចូលចិត្តចូលខមមិនរិះគន់ខ្ញុំជាហូរហែរជាមួយអ្នកដែល Live ជេរខ្ញុំ ឬ បុគ្គលដែលផុសវាយប្រហារខ្ញុំ សូមអញ្ជើញអ្នកនាងបន្តទង្វើនោះទៀតចុះខ្ញុំអត់យកពេលខ្ញុំមកគិតរឿងឈឺចាប់នោះទេ ។ ហើយការ Comment ឆ្លើយឆ្លងដែលបង្កប់ទៅដោយអាថ៍កំបាំង១នេះ ក៏ត្រូវបានបញ្ចប់ត្រឹមនិង ដោយមិនមាន ភាគីណា ចេញមកបកស្រាយ អ្វីនោះទេ ។