លោកមេធាវី តាំ ឬ នាយ ស៊ិត្រា បៀបាំងកឺត ជាមនុស្សម្នាក់ទៀតដែលចេញមុខជួយ ក្នុងករណី តារាស្រីល្បីឈ្មោះ តេងម៉ូ និតា ក្រោយធ្លាក់ពីលើទូកបាត់បង់ជីវិត ដោយនៅមុននេះ លោក មេធាវីតាំ បាន Post ថា ខ្ញុំនិយាយមកជារហូតថា ខ្ញុំចេញមកដើម្បីជួយ តេងម៉ូ តែម្នាក់ប៉ុណ្ណោះ ដូចនេះពួកយើងជួយគ្នាតទៅទៀត គិតថាធ្វើដើម្បី តេងម៉ូ ទៅចុះ កុំអស់សង្ឃឹម ។
ហើយថ្ងៃទី ៥ខែមិនា កន្លងទៅនេះ លោកក៏នៅបាន Post ថា ក្នុងថ្ងៃនេះ មានបុគ្គលសំខាន់ ដែលទាក់ទងទៅនិង ប្អូន តេងម៉ូ មកជជែកជាមួយខ្ញុំ #ថ្ងៃច័ន្ទ ដឹងរឿង ។ ហើយនៅទីបំផុត លោកមេធាវី តាំ បាន Post រូប គូរជាមួយ លោក តយ ដាយុទ្ធ បងប្រុសរបស់ តេងម៉ូ ព្រមទាំងបន្ថែមសារថា ទោះបីជា ម្ដាយរបស់ ប្អូន តេងម៉ូ លែងគិតស្វែងរក អំពីមូលហេតុនៃការស្លាប់របស់កូនស្រីហើយក៏ដោយ តែថ្ងៃនេះ បងដាយុទ្ធ ដែលជាបងប្រុសរបស់ប្អូន តេងម៉ូ និងជាជនរងគ្រោះម្នាក់ផងនោះ ទ្រាំមិនបានទេ សុំចូលរួមក្នុងតាមរកកាពិតជាមួយលោក ដើម្បីស្វែងរកការពិត នៃកាស្លាប់របស់ប្អូនស្រី ។
ស្អែក ម៉ោង ៩ព្រឹក លោកមេធាវីតាំ និងលោក ដាយុទ្ធ និងទៅជួបជាមួយសមត្ថកិច្ច ដើម្បីសាកសួរពីការវិវឌ្ឍន៍របស់រឿងក្ដី ហើយស្នើសុំអោយសើបសួរនូវរឿងរ៉ាវមួយចំនួន ដែលពួកលោកកំពុងសង្ស័យ ។ លោកដាយុទ្ធ ប្រាប់លោកមេធាវីតាំថា លោកមិនខ្វល់រឿងលុយនោះទេ លោកសុំធ្វើដើម្បីប្អូនជាលើកចុងក្រោយ ពួកគេនិងស៊ូទៅជាមួយគ្នា ។ ហើយលោកតាំក៏បានសួរថាចុះ ចំណែកអ្នកគាំទ្ររ របស់ ប្អូនតេងម៉ូ និងស៊ូទៅជាមួយពួកលោកដែរឬទេ ? និងបន្ថែម Hastage ថា ឈប់ផ្ដោតទៅលើរឿងម្ដាយទទួលលុយគេ ហើយត្រឡប់មកទាមទារកយុត្តិធម៍ អោយប្អូន តេងម៉ូវិញ ។
គួររំលឹកផងដែរថា ក្នុងពេលនេះ គេកំពុងតែដាក់ការសង្ស័យយ៉ាងខ្លាំងទៅលើ រ៉ូបឺត និងក្រាក់ទិ ក្រោយគេរកឃើញ គ្លីប ចេញពីកាមេរ៉ាសុវត្ថិភាពនៅកពង់ផែ ដែលបានបង្ហាញថា អ្នកទាំង២ បានគេចចេញ ពីកន្លែងកើតហេតុ និងគេចចេញ ពីការផ្ដល់ពត៍មានដល់សមត្ថកិច្ច ដោយមិនខ្វល់ពីអ្នកណាទាំងអស់ ដើរបណ្ដើរ និយាយទូរស័ព្ទបណ្ដើរ ធ្វើដូចគ្មានរឿងអ្វីកើតឡើង ។ ហើយអ្វីដែលគួរអោយកត់សំគាល់ថែមទៀតនោះគឺ ក្នុងពេលដែល រ៉ូបឺត និងក្រាក់ទិ បណ្ដើរគ្នាគេចចេញនោះគឺ នៅតាមបណ្ដោយផ្លូវ មានកន្លែងខ្លះ ក្រាក់ទិបានកៀកដៃ រ៉ប៉ឺត យ៉ាងជិតស្និត ទាំងដែលនាងបានប្រកាសថា នាង និង រ៉ូបឺត មិនធ្លាប់ស្គាល់គ្នា ពីមុនមកនោះទេ ។