លី ម៉ារីណា បង្ហោះសារបែបនេះ ក្រោយមានគេចាប់អារម្មណ៍ច្រើនហួស លើករណី តារាថៃ Tangmo

នៅលើបណ្ដាញសង្គមក្នុងពេលនេះ​មិនថាតែ facebook ឬ tik tok នោះទេ គឺកំពុងតែរញ្ជួយដោយពត៍មាន នៃការបាត់បង់ជីវិតរបស់តារាថៃស្រីល្បីឈ្មោះ អ្នកនាង Tangmo ដែលបាត់បង់ជីវិត ក្រោយធ្លាក់ពីលើទូកល្បឿនលឿន កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២២ ។ ហើយរហូតមកដល់ពេលនេះ គឺគេមិនទាន់អាចសន្មត់បាននោះទេថា ជា ឃាតកម្ម ឬ អ្វីនោះទេ ព្រោះភស្តុតាង និងការបំភ្លឺ របស់ជនពាក់ព័ន្ធក្នុងហេតុការណ៍ គឺថ្មីរហូត ។ ហើយយើងសង្កេតឃើញថា មិនថាតែប្រជាជនថៃ ឬ អ្នកគាំទ្ររ អ្នកនាង Tangmo នៅក្នុងប្រទេសកម្ពុជានោះទេ ពួកគេបានចូលរួម សម្ដែងនូវការសោកស្ដាយយ៉ាងពន់ពេក ជាមួយការបង្ហោះសារនានា និងបញ្ចប់ពាក្យ គ្រប់ឃ្លា ដោយ អក្សរ RIP 

ពាក់ទៅនិង ការចូលរួមរំលែកទុក្ខ និងបង្ហោះនូវពាក្យ RIP នេះ តារាសំដែង​សាច់សខ្ចី សំដីទន់ភ្លន់ អ្នកនាង លី ម៉ារីណា បានបង្ហោះនូវសារវែងគួរសម ពាក់ព័ន្ធទៅនិង ពាក្យ RIP នេះ ក៏ដូចជាការដែលជូនផ្កា ក្នុងន័យចូលរួមរំលែកទុក្ខផងដែរ ដោយអ្នកនាង បានសសេរថា #អាន់ហ្ល្រែង ធ្លាប់បានសរសេរនៅក្នុងកំណត់ហេតុរបស់នាងថា៖

🌻មនុស្សនឹងទទួលបានផ្កាកាន់តែច្រើន នៅពេលដែលគេលែងមានជីវិតនៅលើលោកនេះ។

ខ្ញុំពិតជាយល់ស្របទៅនឹងគំនិតរបស់គាត់ មនុស្សរស់ នឹងមិនសូវទទួលបាននូវការយកចិត្តទុកដាក់នោះទេ។ បើទោះជាគេជាមនុស្សល្អកម្រិតណាក៏ដោយ ក៏កម្រនឹងបាន ឮពាក្យពោលសរសើរដោយផ្ទាល់មាត់ណាស់។

🌻តែដោយឡែក នៅពេលដែលគេលែងមានជីវិតនៅលើលោកនេះ ក៏នឹងមានមនុស្សជាច្រើនព្យាយាមគាស់កាយ អនុស្សាវរីយ៍ដែលធ្លាប់មាន ឬ ចំណុចល្អបំផុតរបស់គេចេញមក យ៉ាងច្រើនសន្ធឹកចុងបញ្ចប់នៃការពោលសរសើរពីចំណុចល្អនានាគឺ ពាក្យដ៏ពេញនិយម #RIP

🌻ពេលមាននរណាបាត់បង់ជីវិត ខ្ញុំតែងឃើញ Caption អណ្ដែតឡើងលើបណ្ដាញសង្គម រៀបរាប់ពីកាលដែលគាត់នៅរស់ថាគាត់ជាមនុស្សបែបណា ល្អប៉ុណ្ណា? តែដោយឡែកពេលគាត់នៅរស់ ភាសាល្អៗបែបនេះ ស្ទើរតែមិនមាន និង មិនអាចមានចំពោះគាត់។

🌻សូមប្រាប់គេផងថាគេល្អ សូមថែគេផងពេលគេនៅមានជីវិត។

ព្រោះមនុស្សល្អៗ ពេលខ្លះ មិនអាចូលក្នុងជីវិតរបស់យើងលើសពី ពីរដងទេ។ បើមានឱកាសស្រឡាញ់ សូមស្រឡាញ់ឱ្យអស់ពីចិត្ត។  

Please enter a valid URL

Relate Post