កាលពីថ្ងៃទី ៧ខែមិនា ឆ្នាំ ២០២២ ម្សិលមិញនេះ លោកមេធាវី តាំ ឬ នាយ ស៊ិត្រា បៀបាំងកឺត បានសន្យាថា លោកនិងបងប្រុសរបស់អ្នកនាង តេងម៉ូ និងដឹកដៃគ្នាទៅជួបសមត្ថកិច្ច ដើម្បីផ្ដល់ពត៍មាន ក៏ដូចជាសើបសួរពត៍មានពីសមត្ថកិច្ចវិញខ្លះ ពាក់ព័ន្ធទៅនិង ករណី តារាថៃស្រីល្បីឈ្មោះ អ្នកនាង តេងម៉ូ បាត់បង់ជីវិត ក្រោយធ្លាក់ពីលើទូកល្បឿនលឿន ចូលទឹកទន្លេចៅប្រាក់យ៉ា កាលពីយប់ថ្ងៃទី២៤ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅនេះ ។
តែអ្វីៗមិនរលូនដូចការគិតទុករបស់លោក មេធាវី តាំ និងលោក តយ ដាយុទ្ធ បងប្រុសរបស់អ្នកនាង តេងម៉ូ នោះទេ ។ ព្រោះថានៅព្រឹកមិញនេះ លោកស្រី ផាក់និដា ស៊ិរិយុទ្ធយោធិន ម្ដាយរបស់ តេងម៉ូ បានសសេរសំបុត្រ១ដោយដៃលោកស្រីផ្ទាល់ និងបង្ហាញជាសាធារណៈថា ក្នុងពេលនេះ លោក តាំ និង លោកតយ ត្រូវបញ្ឍប់សកម្មភាពរបស់ខ្លួនជាបន្ទាន់ ព្រោះអ្នកទាំង២មិនមានអ្វីបាក់ព័ន្ធទៅនិងករណីនេះទេ ហើយអ្វីដែលសំខាន់នោះគឺ លោក មេធាវី តាំ គួរតែកុំលូកដៃល្អជាង ព្រោះក្នុងករណីនេះ លោកស្រីមានមេធាវីផ្ទាល់ខ្លួនហើយ ហើយក្នុងករណីនេះ គឺមានមាធាវីតែម្នាក់តែប៉ុណ្ណោះ ។ ដោយក្នុងសំបុតនោះ លោកស្រី ផាក់និដា ស៊ិរិយុទ្ធយោធិន ម្ដាយរបស់ តេងម៉ូ បានសសេរថា ជំរាបលោក គ្រីតសាណាក់ មាធាវី ការពារក្ដីប្អូន តេងម៉ូ ដោយអ្នកម្ដាយជាអ្នកជួកលោក រីតសាណាក់ អោយធ្វើការក្នុងរឿងនេះ តែម្នាក់ប៉ុណ្ណោះ អ្នកម្ដាយ សូមជំរាបអោយបានជ្រាបគ្រប់ៗគ្នា ក្នុងខណៈនេះ បានជួល លោក ក្រីតសាណាក់ តែម្នាក់គត់ ជាមេធាវី ធ្វើការក្នុងរឿងក្ដីនេះ មេធាវីផ្សេង មិនអនុញ្ញាតអោយចូលមកទាក់ទង ក្នុងលក្ខ័ណ្ឌ ណាៗទាំងអស់ និងគ្រប់រឿង ដែលពាក់ព័ន្ទទៅនិងរឿងក្ដី១នេះ ។ ព្រោះ លោកសមត្ថកិច្ច បាននិងកំពុងធ្វើការយ៉ាងហ្មត់ចត់រួចហើយ ថ្នាក់លើបានអោយការព្រឹក្សា ផ្ដល់យោបល់ ដោយការយកចិត្តទុកដាក់រួចហើយ ។ អ្នកម្ដាយជឿជាក់ លើការធ្វើការរបស់សមត្ថកិច្ច នៅ នន្ទថាក់បូរី អ្នកម្ដាយ មិនដែលរវល់ ឬ ជំរុញ ក្ដី និងសាកសួរអ្វីផ្សេងៗទាំងអស់ ទុកអោយសមត្ថកិច្ច លោកធ្វើការអោយពេញទី ។ អ្នកម្ដាយសូមអង្វរលោកមេធាវី សុិថ្រាថា សូមកុំមកទាកទងនិងក្ដីរបស់ប្អូនម៉ូ មិនថាក្នុងករណី ណាណា ទាំងអស់ អ្នកម្ដាយមិនបានជួល លោកិមេធាវី សុិថ្រានោះទេ ។ ហើយនិងបញ្ជាក់ដោយឈ្មោះលោកស្រី នៅចុងសំបុត្រ ថែមទៀតផង ។ ដូចនេះ លោកស្រី ផ្ដល់សិទ្ធ ១០០ភាគរយក្នុងការធ្វើការ ក្នុងរឿងក្ដីនេះ អោយទៅមេធាវី លោក ក្រីតសាណាក់ ។ វំណែកឯលោក មេធាវី តាំ វិញ គឺលោកស្រីមិនអោយសិទ្ធ ១០០ភាគរយ គឺគ្មានសិទ្ធលូកដៃ និងធ្វើអ្វីទាំងអស់ ក្នុងរឿងក្ដីនេះ ។
ក្រោយពីឃើញសំបុត្រនេះរួចមក លោក មេធាវី តាំ បានបង្ហោះសារនៅលើ ហ្វេសប៊ុគ ថា សំបុត្រពីអ្នកម្ដាយ ប្រាប់ តាំ កុំអោយរវល់ និងសង្កត់ធ្ងន់នីពាក្យចុងក្រោយថា ម៉ែ!! ។
ហើយក្រោយមក ៣ម៉ោង លោក មេធាវី តាំ បានបង្ហោះសារជាថ្មីថា ធ្ងន់ធ្ងរជាង ខកចិត្តទៅទៀត សរុបខ្ញុំត្រូវគេរុញចេញហើយ ខ្ញុំយល់ និងដឹងថា ឈាម វាខាប់ជាងទឹក សុំទោស បងៗអ្នកសារពត៍មានដែលធ្វើអោយខកពេលវេលា ណាត់ស្អែកនេះ សុំពន្យាពេលហើយ តែខ្ញុំក្នុងថានៈជាបងប្រុសម្នាក់ដែលរស៊ូដើម្បីស្វែងរកការពិតអោយប្អូន តេងម៉ូ វ្បាស់ណាស់គឺមិនឈប់ត្រឹមនិងនោះទេ តែត្រូវត្រឡប់មកគិតគូរម្ដងទៀត ដល់រឿងកនលងមក សម្រាប់ថ្ងៃស្អែកនេះ ខ្ញុំសុំសម្រាក ១ថ្ងៃ សិន នៅពេលមានកម្លាំង យើងនិងសម្រុកជាមួយគ្នាតទៅទៀត ។ hastage យើងមិនចុះចាញ់នោះទេ ទោះបីជាយើង អស់កម្មលាំង ។ ហើយការដែលលោកស្រី ផាក់និដា ស៊ិរិយុទ្ធយោធិន ធ្វើបែបនេះ ធ្វើអោយប្រជាជនថៃ ហាក់អសង្ឃឹមយ៉ាងខ្លាំង ចំពោះទង្វើរបស់លោកស្រី ព្រោះវាមិនបានជួយអោយរឿងក្ដីនេះទទួលផលល្អនោះទេ ផ្ឬុយទៅវិញ គឺកាន់តែយ៉ាប់ទៅ ។
ក្រឡេកទៅមើល ក្រាក់ទិ វិញ ក្នុងពេលនេះរិតតែធ្ងន់ករហើយក្រោយពី អ្នកបើក តាក់សុី ក្រេប ដែលដឹកនាង និងរ៉ូបឺត ចេញពីកន្លែង កើតហេតុ ក្នុងយប់កើតហេតុ បានផ្ដល់បទសម្ភាសន៍ដល់អ្នកសាពត៍មាន ។ ដោយបុរសអ្នកបើរថយន្តតាក់សុី ក្រេបរូបនោះបានប្រាប់ថា គេមិនមានអាជិពគោលជាអ្នករត់តាក់សុី ក្រេបនោះទេ គឺលោកមានការងារគោលផ្សេងទៀត នៅពេលថ្ងៃ ហើយរត់តាក់សុីក្រេប តែក្នុងពេលរាត្រីតែប៉ុណ្ណោះ ហើយក្នុងយប់នោះ គឺក្រោយពីលោកបញ្ចប់ការងារគោលតួចមក លោកក៏បើក App Grab ដើម្បីទទួលភ្ញៀវ ស្រាប់តែមានគេ Booking មក នោះគឺ ក្រាក់ទិ ជាអ្នក Booking ហើយលោកក៏មិនមដឹងថាជា ក្រាក់ទិ និងលោក រ៉ូបឺត ដែលកំពុងជួបបញ្ហានោះដែរ ។
ហើយម្យ៉ាងទៀត ខាងក្រុមហ៊ុន ក្រេប មិនអនុញ្ញាតអោយអ្នកបើកបរ លួចមើលភ្ញៀវដែលអង្គុយនៅខាងក្រោយ តាមកញ្ចក់ ឬ តាមវិធីណានោះទេ ទើបលោកមិនបានសង្កេតអ្វីច្រើននោះឡើយ ។ លោកគ្រាន់តែដឹងថា អ្នកទាំង២ ដើរចូលមកក្នុងរថយន្តធម្មតា ដោយគ្មានការប្រញាប់ប្រញាល់ ឬ ភ័យអ្វីនោះទេ តែ១សន្ទុះ ក្រោយមក លោកបានលឺ ខាងបុរសចុចទូរស័ព្ទ សសេរសារ តែមិនដឹងផ្ញើទៅណានោះទេ និងក្រោយមក បុរសនោះ គឺលោក រ៉ូបឺត បានចុចទូរស័ព្ទ បម្រុងនិង Call ចេញ ស្រាប់តែនារីនោះ គឺ ក្រាក់ទិ បានហាមភ្លាម និងបាននិយាយ ឮៗថា ប្រញាប់ Call ធ្វើអី ហេតុអី មិនចាំទៅដល់ហើយ ចាំ Call ?
ហើយក្រោយពីនោះ អ្នកទាំង២ បាននិយាយគ្នាក្នុងលក្ខណៈ ខ្សឹបខ្សៀវ បែបប្លែកៗ ដូចជាមានបំណង មិនចង់អោយ អ្នកបើបររថយន្តដឹង ពីរឿងរបស់ខ្លួន ហើយពួកគេនិយាយគ្នា បែបខ្សឹបខ្សៀវ និងខ្លាចៗនោះ រហូតហួសទីតាំងដែលត្រូវចុះ និងបានអោយអ្នកបើកបរ បកក្រោយវិញ ។ អ្នកបកតាក់សុី ក្រេប បន្តថា ពេលដល់ទីតាំងភ្លាម លោករ៉ូប ប្រញាប់ប្រញាល់ចេញពីរថយន្ត ដើម្បីធ្វើការ Call ទូសរស័ព្ទ ចំណែកឯក្រាក់ទិ ក៏បានចាយលុយ 114បាត អោយអ្នកបើកបរ ហើយក៏ចេញពីរថយន្តទៅជាមួយ រ៉ូបឺតដែរ ។ ការផ្ដល់ពត៍មានរបស់អ្នកបើកតាក់សុី ក្រេប ក្នុងពេលនេះ ធ្វើអោយគេសន្និដ្ឋានបានថា ក្រាក់ទិ គឺជាមនុស្សម្នាក់ ក្នុងចំណោមមនុស្សដែលពាក់ព័ន្ធយ៉ាងខ្លាំងក្នុងរឿងនេះ ។