នៅរសៀលថ្ងៃទី 9 ខែមិនា នេះ លោកស្រី ផាក់និដា ស៊ិរិយុទ្ធយោធិន ម្ដាយរបស់អ្នកនាង តេងម៉ូ បានធ្វើដំណើរទៅស្ថានីយ៍ប៉ូលីស និងនៅតែអះអាងថា ខ្លួនមិនរវល់និងរឿងក្ដីនោះទេ គឺទុកតួនាទីអោយប៉ូលីសជាអ្នកធ្វើការ ហើយលោកស្រី នៅតែអភ័យ អោយ ប៉ និង រ៉ូបឺត ព្រោះអ្នកទាំង២ យកចិត្តទុកដាក់និងលោកស្រី ចំណែកឯមេធាវី គ្រីតសាណាក់ ដែល លោកស្រី ផាក់និដា ស៊ិរិយុទ្ធយោធិន ម្ដាយរបស់អ្នកនាង តេងម៉ូ ជួលអោយធ្វើការក្នុងរឿងក្ដី និងកំពុងបែលធ្លាយថាលោកមានប្រវត្តិ ធ្លាប់បោកប្រាស់គេ និងមានជនរងគ្រោះជាច្រើនចេញមុខមកបរិហារ៍នោះ ក៏លោកស្រី នៅតែតាំងជំហ៊រដូចដើមគឺ នៅតែជួលអោយធ្វើការក្នុងរឿងក្ដីនេះដដែល ។
ហើយនៅតាមផ្លូវក្នុងពេលដែល លោកស្រី ផាក់និដា ស៊ិរិយុទ្ធយោធិន ម្ដាយរបស់អ្នកនាង តេងម៉ូ ធ្វើដំណើរទៅជួបប៉ូលីសនោះ គឺមានអ្នកសាពត៍មានប្រមាណ ជិត ១០នាក់ បានតាមសួរសំនួរទៅកាន់លោកស្រី តែលោកស្រី មិនតបនោះទេ ដោយសម្រុកដើរឡើងជណ្ដើររហូតដល់ជាន់ទី១នៃអាគារ ហើយអ្នកសារពត៍មាននៅតែតាមសួរដូចដើម ។
ហើយរឿងដែលគួរអោយភ្ញាក់ផ្អើលនោះគឺ មិនដឹងថាលោកស្រីធុញខ្លាំងនិងការសាកសួរ ឬយ៉ាងណានោះទេ ស្រាប់តែ លោកស្រី ផាក់និដា ស៊ិរិយុទ្ធយោធិន ម្ដាយរបស់អ្នកនាង តេងម៉ូ បានលើកជើងឡើងដាក់នៅបង្កាន់ដៃ ហើយនិយាយគម្រាមថា បើនៅតែសួរទៀត លោកស្រី និងលោកពីកន្លែងដែលលោកស្រីកំពុងឈរនេះ ចុះទៅក្រោម ធ្វើអោយអ្នកសារពត៍មានទាំងអស់ ស្រឡាំងកាំង និងកាយវិការ និងការគម្រាមរបស់ លោកស្រី ផាក់និដា ស៊ិរិយុទ្ធយោធិន ម្ដាយរបស់អ្នកនាង តេងម៉ូ ហើយក៏យល់ព្រម និងឈប់សួរ ហើយអោយលោកស្រី ដើរទៅដោយសម្រួល ។
ដើរចេញផុតពីកន្លែងនោះបន្តិចលោកស្រី ក៏អង្គុយចុះនៅលើកៅអី ហើយដកបំពង់ប្រេងខ្យល់មកហិត ក្នុងលក្ចណៈដូចជាចង់ខ្យល់ចាប់ ។ គួររំលឹកផងដែរថា ប៉ុន្មានថ្ងៃមកនេះ លោកស្រី ផាក់និដា ស៊ិរិយុទ្ធយោធិន ម្ដាយរបស់អ្នកនាង តេងម៉ូ រងការវាយប្រហារយ៉ាងខ្លាំង មិនថាតែរឿងដែលគេថាលោកស្រី ជាម្ដាយមុខលុយ និងរឿងដែលលោកស្រី យកកាបូប របស់ Tangmo ទៅលក់ ថែមទៀតផង តែលោកស្រីបាន បញ្ជាក់ថានោះ មិនមែនជារឿងពិតនោះទេ ហើយលោកស្រីនិងខ្វល់ជាមួយរឿងនៅលើបណ្ដាញ សង្គមនោះទេ ហើយលោកស្រីក៏ឈប់ប្រើបណ្ដាញសង្គមទៀតដែរ ។
ចំណែកឯរឿង មេធាវី របស់លោកស្រី ដែលត្រូវគេទម្លាយថាមានប្រវត្តមិនល្អនោះ លោកស្រីបានតបថា រឿងនោះគឺបាននិយាយគ្នារួចហើយ អ្នកណាក៏ធ្លាប់មានប្រវត្តិធ្វើខុសដែរ ហើយលោកស្រីដឹងពីរបៀបនៃការធ្វើការរបស់មេធាវីរូបនោះ គឺលោកស្រីទុកចិត្តបាន ដូចនេះលោកស្រីមិនដូរចិត្តទេ គឺនៅតែបន្តជួលអោយធ្វើការដូចដើម ។ ចំណែកឯរឿងដែលថា រ៉ូបឺត សារភាពថាខ្លួនមិនចេះបើកទូក ដែលជាហេតុធ្វើអោយលោកបើកទូកមានលក្ខណៈមិននិងនរ ធ្វើអោយ Tangmo ធ្លាក់ពីលើទូកបាត់បង់ជីវិតនោះលោកស្រីថា លោកស្រីមិនបានដឹងរឿងនោះទេ ព្រោះប៉ូលីសមិនបានជម្រាបទៅលោកស្រី ហើយខ្លួនលោកស្រីផ្ទាល់ គឺមិនខ្វល់និងរឿងក្ដីនេះស្រាប់ហើយ ព្រោះប៉ូលីសគេធ្វើការហើយ ហើយលោកស្រី នៅតែប្រកាន់ជំហ៊រដើម គឺអភ័យទោស អោយប៉ និង រ៉ូបឺត 100% ព្រោះគេទាំង២នាក់ តាំងចិត្តសុំទោសលោកស្រី ចេញពីចិត្តពិតៗ ។ ចំណែកឯរឿងដែលថា រ៉ូបឺត និង ប៉ និងបួសដើម្បីឧទ្ទិសកុសលអោយ Tangmo នោះ លោកស្រីក៏សប្បាយចិត្ត ហើយក្រោយពីនោះ គឺលោកស្រីមិនបានទាក់ទងទៅអ្នកទាំង២ទៀតទេ ។