មកដឹងមូលហេតុនៃការបាត់ដំណឹង Mister Global Cambodia ២០២២

មានការភ្ញាក់ផ្អើលមិនតិចទេ ក្រោយពេលដែលដល់ថ្ងៃបង្ហាញខ្លួនទៅហើយ ស្រាប់តែ Mister Global Cambodia ២០២២ លោក ហោ សុវណ្ណគីរីដា បានបាត់ដំណឹងសូន្យ ក្រោយខ្លួនទៅដល់ព្រលានយន្តហោះ សុវណ្ណភូមិ ប្រទេសថៃ ។

អ្វីដែលរិតតែធ្វើអោយមានការជ្រួលច្របល់ថែមទៀតនោះ គឺ Mister Global ជាច្រើនប្រទេសបានបញ្ចេញវត្តមាន ក្នុងតំណើរការនៃការប្រកួតរួចហើយ នៅឡើយតែ Mister Global Cambodia ២០២២ តែប៉ុណ្ណោះ មិនមានវត្តមានជាមួយបេក្ខភាពដ៏ទៃនោះទេ ។ ហើយក្រុមការងារ ក៏ដូចជាមិត្តជិតស្និតក៏មិនអាចទាក់ទងទៅលោកបានដូចគ្នា ដែលជាហេតុធ្វើអោយ សភាពការណ៍កាន់តែច្របូកច្របល់ ។

តែគ្រប់យ៉ាងត្រូវបានល្អប្រសើរឡើងវិញ ក្រោយគេឃើញវត្តមាន Mister Global Cambodia ២០២២ លោក ហោ សុវណ្ណគីរីដា នៅក្នុងបណ្ដាញសង្គម ជាមួយនិង Mister Global នៃប្រទេសដ៏ទៃទៀត ក្នុងឈុតតំណាងជាតិ ដែលនេះបង្ហាញអោយឃើញថា លោកមានសុវត្ថិភាព  និងបានចូលរួមក្នុងតំណើរការ នៃការប្រកួតជាធម្មតាវិញហើយ ។

ទាក់ទងទៅនិងមូលហេតុនៃការបាត់វត្តមានរបស់ Mister Global Cambodia ២០២២ លោក ហោ សុវណ្ណគីរីដា នេះ ត្រូវបានគេដឹងថា លោកនិង Mister Global ២ប្រទេសទៀត ត្រូវធ្វើ ចត្តាឡីស័ក ដោយសារតែពួកលោកទាំង៣រូបគឺធ្វើតេស្ត៍រហ័ស រកឃើញថាមានវិជ្ជមាន COVID-19 ។

គួររំលឹកផងដែរថា បេក្ខភាព Mister Global Cambodia ២០២២ លោក ហោ សុវណ្ណគីរីដា បានធ្វើដំណើរចាកចេញពីប្រទេសកម្ពុជា នៅថ្ងៃទី ៧មិនា ឆ្នាំ២០២២ ដើម្បីទៅចូលរួមប្រកួត Mister Globl 2022 នៅប្រទេសថៃ ជាមួយនិងបេក្ខភាព នៃប្រទេសដ៏ទៃ ចំនួន ៣៣ប្រទេសទៀត ។ ហើយស្រាប់តែមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពេល Mister Global Cambodia ២០២២ លោក ហោ សុវណ្ណគីរីដា ទៅដល់ ព្រលានយន្តហោះ សុវណ្ណភូមិ នៃប្រទេសថៃហើយ ក៏បាត់ដំណឹងសូនតែម្ដង ដែលជាហេតុធ្វើអោយ មហាជន ក៏ដូចជាអ្នកគាំទ្ររ និងអ្នកប្រើបណ្ដាញសង្គម មានការបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពរបស់លោក ។

Please enter a valid URL

Relate Post