នៅមុននេះមានការបង្ហាញពត៍មានថា គ្រួសារ និងធ្វើពិធីបូជា សពអ្នកនាង Tangmo តារាសំដែងស្រីល្បីឈ្មោះ វ័យ ៣៧ឆ្នាំ ដែលបាត់បង់ជីវិត ដោយសារធ្លាក់ពីលើទូកនោះ នៅថ្ងៃទី ១៤ខែមិនា ឆ្នាំ២០២២ខាងមុខនេះ ។ ហើយនៅព្រឹកថ្ងៃទី ១២ ខែមិនាឆ្នាំ ២០២២ ព្រឹកមិញនេះ មានការរាយការណ៍មកថា ម្ដាយអ្នកនាង Tangmo បានទាក់ទងទៅមេធាវីរបស់លោកស្រី គឺលោក Krishna Sriboon Pimsuay กฤษณะ ศรีบุญพิมพ์สวย ដើម្បីស្នើសុំសពរបស់កូនស្រី ទៅធ្វើកោសល្យវិច្ច័យ ជាលើកទី២ ។
ដោយលោកស្រី ផាក់និដា ស៊ិរិយុទ្ធយោធិន បានប្រាប់ទៅអ្នកសាពត៍មានថា មូលហេតុដែលលោកស្រីចង់អោយមានការធ្វើ កោសល្យវិច្ច័យជាលើកទី២នោះព្រោះ មានញាតិតបស់លោកស្រី បានផ្ញើរូបភាពសពរបស់អ្នកនាង Tangmo មកអោយលោកស្រីមើលជាច្រើនថ្ងៃមកហើយ តែលោកស្រីទើបតែបើកមើល គឺញាតិរបស់លោកស្រី បានរូបជាច្រើនរូប ច្រើនប្លង់ ពីបុគ្គលម្នាក់ ហើយក្រោយពីបានមើលរូបសពរបស់កូនស្រីរួចមក លោកស្រីក៏មានការសង្ស័យទៅលើចំណុច១ចំនួន ។
ទើបលោកស្រីព្រឹក្សាជាមួយមេធាវីរបស់លោកស្រី គឺលោក Krishna Sriboon Pimsuay ហើយលោកប្រាប់ថា Dr. Pornthip ដែលជាវេជ្ជបណ្ឌិតដ៏ល្បី ប្រចាំប្រទេសថៃ រីករាយនិងជួយ ក្នុងការធ្វើកោសល្យវិច្ច័យលើទី២នេះ ។ ហើយយប់មិញនេះ ក្រោយពីលោកស្រី ផាក់និដា ស៊ិរិយុទ្ធយោធិន ម្ដាយរបស់អ្នកនាង តេងម៉ូ រួចរាល់ពីពិធីលា អ្នកនាង តេងម៉ូ ហើយនោះ លោកស្រី បាន call ទៅលោក ថុងឆ័យដែលជាអាចារ្យ និងជាអ្នកមើលការខុសត្រូវ ក្នុងពិធីបូជាសព អ្នកនាង តេងម៉ូ ដោយសុំការព្រឹក្សារយោបល់ និងសុំពន្យាពេលក្នុងការបូជាសពអ្នកនាង តេងម៉ូ ។
ហើយលោក ថុងឆ័យ ក៏ប្រាប់ថាលោកនិងប្រឹក្សារ ជាមួយអ្នកដែលពាក់ព័ន្ធ ហើយលោក ថុងឆ័យ ដដែល ក៏បាន Call រក Dr. Pornthip ហើយក៏បានដាក់ការ Call ៣ខ្សែររួមគ្នាជាមួយម្ដាយអ្នកនាង តេងម៉ូ ជាការប្រជុំតែម្ដង ។ ដោយ Dr. Pornthip បានពោលប្រាប់គ្រប់យ៉ាងអំពី សភាពរបួសស្មាម ដើម្បីអោយលោកស្រីយល់ច្បាស់ និងសប្បាយចិត្ត ហើយម្ដាយរបស់អ្នកនាង តេងម៉ូ ក៏យល់ព្រមអោយយកសពកូនស្រី ទៅធ្វើកាសល្យវិច្ច័យ ជាលើកទី២ និងពន្យាពេលក្នុងការបូជាសព កូនស្រី ដោយមិនទាន់កំណត់ថ្ងៃបូជាជាថ្មីនោះទេ ។
ហើយទាក់ទងទៅនិង របួសស្នាម នៅលើសពរបស់អ្នកនាង តេងម៉ូ ត្រូវបានគេដឹងថា រហូតមកដល់ពេលនេះ គឺរបួសស្នាទាំងនោះ បានចេញជារូបរាងច្បាស់ៗ ដែលគេអាចជឿបានថា គឺជាឃាតកម្មពិតៗ ដោយក្នុងនោះមានដូចជា ក្បាលនៅផ្នែកខាងឆ្វេង រងដោយរបស់រឹង ភ្នែក ម្ខាងលានចេញ និងម្ខាងហើមលឹប ដែលខុសពីធម្មតា គឺត្រូវស្មើគ្នា ធ្មេអបាក់ និងស្នាមចាស់ ដែលមានដូចជា នៅគល់ភ្លៅ ផ្នែកខាងក្នុង និងនៅលើកំភួនជើងទាំងសងខាងជាដើម ។
គួររំលឹកផងដែរថា នៅមុននេះ លោកស្រី ផាក់និដា ស៊ិរិយុទ្ធយោធិន ម្ដាយរបស់អ្នកនាង តេងម៉ូ បានប្រកែកយ៉ាងដាច់អហ័ង្កា ក្នុងការដែលយកសពកូនស្រីរបស់លោកស្រី ទៅធ្វើកោសល្យវិច្ច័យ លើកទី២ ដោយអះអាងថា សពចាក់ថ្នាំរក្សាសពហើយ ដូចនេះ គ្រប់យ៉ាងគឺចប់អស់ហើយ មិនអាចធ្វើអ្វីបានទៀតនោះទេ ។