នៅថ្ងៃទី១១ ខែមិនា ឆ្នាំ២០២២ ម្សិលមិញនេះ Kratik អ្នកចាត់ការទូទៅផ្ទាល់ខ្លួន របស់អ្នកនាង Tangmo ដែលគ្រប់គ្នាចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើរូបនាង ថានាងគឺជាអ្នកដែលយកវត្ថុតាងជាច្រើននៅលើទូកបោះចូលក្នុងទឹក ហើយនាងក៏អាចជាជនដែលគ្រោះថ្នាក់បំផុតសម្រាប់ Tangmo ក្នុងហេតុការណ៍ដែលបានកើតឡើងនោះ បានធ្វើដំណើរ និងយកផ្កាទៅដាក់នៅមុខរូបថត របស់ តេងម៉ូ ដែលគេបាន Print យ៉ាងធំ ដាក់នៅលើវេទិការសម្រាប់អោយ ញាតិមិត្ត បងប្អូនមិត្តភក្តិ និងអ្នកគាំទ្ររជាដើម ចូលទៅនិយាយលា នាពេលចុងក្រោយ ។
ដោយក្នុងការធ្វើដំណើរនោះ គឺនាង មិននិយាយមិនតបអ្វីទាំងអស់ទៅអ្នកសាពត៍មាន ដោយនាងបានឈៀងចូលទៅអោយគេធ្វើតេស្ត រហ័ស រកមេរោគ COVID-19 រួចហើយគឺនាងដើរសំដៅទៅវេទិការតែម្ដង ។ ហើយអ្វីដែលគួរអោយចាប់អារម្មណ៍បំផុតនោះគឺ នាងមិនហ៊ាន យកផ្កាទៅដាក់នៅក្រោមរូបថតរបស់ តេងម៉ូ នោះទេ ហើយក៏មិនហ៊ានងើយមើលរូបរបស់ តេងម៉ូ ដែរ បានត្រឹមតែ ហុចផ្កាទៅអោយអ្នកដែលមកជាមួយ និងអង្គុយអោនមុខចុះ ហើយទ្រហ៊ោរយំយកតែម្ដង ។ ហើយលើកនេះ មិនដូចលើកមុនៗនោះទេ ព្រោះរយៈពេលកន្លងមក នាងយំតិចបំផុត ហើយអ្នកខ្លះនៅគិតថានាងមិនបានយំនោះទេ នាងគ្រាន់តែសំដែងប៉ុណ្ណោះ ព្រោះ យំត្រឹម ៣វិនាទី ក៏ឈប់វិញ ។ តែលើកនេះ នាងអង្គុយយំរហូតដល់ទៅ១៥នាទី ឯណោះ ។
គួររំលឹកផងដែរថា មុននិងមកចូលរួមពិធីលា ជាលើកចុងក្រោយនេះ Kratik ក៏បានបង្ហោះសារយ៉ាងវែងអន្លាយនៅលើបណ្ដាញសង្គម ដូចជា Instargram ដោយក្នុងនោះនាងបានពោលថា «ម៉ូ យើងនឹកឯងណាស់ នឹកខ្លាំងទៀត អរគុណព្រះដែលនាំយើងឱ្យជួបគ្នា ២០ ឆ្នាំ ដែលយើងជាមិត្តនឹងគ្នា សប្បាយជាមួយគ្នា ទុក្ខជាមួយគ្នា ឆ្លងកាត់អ្វីៗជាមួយគ្នាមកច្រើន ។ យើងសប្បាយចិត្តដែលនៅក្នុងជីវិតរបស់ឯង ហើយក៏សប្បាយចិត្តដែលឯងនៅក្នុងជីវិតយើងដូចគ្នា យើងបែកទាំងទឹកភ្នែក ទាំងស្នាមញញឹម ទាំងសំឡេងសើច យើង និង ឯង វាច្រើនជាងមិត្តភក្តិ វាគឺគ្រួសារ ការចងចាំទាំងនេះគឺពិតជាមានតម្លៃណាស់»។ «ថ្ងៃនេះឯងទៅនៅជាមួយព្រះហើយ ឯងមានជីវិតជានិរន្តិ៍នៅដែនដីឋានសួគ៌ហើយ ស្នាមញញឹម និង សំឡេងរបស់ឯង នឹងនៅក្នុងចិត្តរបស់យើងជានិច្ច។ យើងខូចចិត្ត ដែលយើងមិនបានមើលថែឯងឱ្យបានល្អ យើងចង់ឱ្យឯងបានឃើញណាស់ ថាមនុស្សគ្រប់គ្នាគេស្រឡាញ់ និងនឹកឯងប៉ុនណា តែមើលទៅប្រហែលជាដឹងហើយ។ មិនចាំបាច់បារម្ភពីកូនទេណា យើងនឹងមើលថែគេឱ្យបានល្អបំផុត យើងនឹងលែងសូវកាចដាក់គេ ដូចដែលឯងធ្លាប់ប្រាប់។ កូនស្រីក៏ផ្ញើមកប្រាប់ឯងដែរថា សូមឱ្យមានសេចក្តីសុខ គេងលក់ឱ្យបានលក់ស្រួលណា។ លក់ឱ្យសប្បាយណា ម៉ូ ឯងតស៊ូមកច្រើនហើយ»៕
ហើយយើងក្រឡេកទៅមើលការត្រឡប់ទៅវិញក៏ដូចគ្នា គ្មានសូម្បីពាក្យលា គឺនាងដើរសំដៅទៅរថយន្តរបស់នាង ដោយមិននិយាយស្ដីអ្វីទាំងអស់ មិនតបទៅនិងសំនួររបស់អ្នកពត៍មានអ្វីនោះទេ ។