ទឹម រដ្ឋា ប្រកាសថ្ងៃរៀបការជាក់លាក់ហើយ

លោកអ្នកប្រហែលជាបានជ្រាបហើយអំពីទំនាក់ទំនងស្នេហាចាស់វវស្សា របស់តារាសំដែង តារាបង្ហាញម៉ូត  កញ្ញា ទឹម រដ្ឋា និងម្ចាស់ចិត្តនាងលោក Jovany Antonio ដែលអ្នកទាំង២ ចំណាយពេលមើលចិត្តគ្នា ជាង ៥ឆ្នាំមកហើយនោះ ។ កន្លងមកលោកអ្នកធ្លាប់បានឃើញរួចមកហើយនូវការបង្ហាញរូបថត Prewedding របស់អ្នកទាំង២ ហើយក៏ធ្លាប់ដឹងពីដំណឹងនៃការរៀបការរបស់អ្នកទាំង២ផងដែរ តែត្រូវលើកពេលទៅវិញ ក្រោយ COVID-19 រីករាលដាលមិនឈប់ ។

តែក្នុងពេលនេះ តារាបង្ហាញម៉ូតដ៏ជោគជ័យ ទាំងការងារ និងស្នេហារូបនេះ បានប្រកាសជាថ្មី និងមិនខ្វល់ថា មានបញ្ហាអ្វីនោះទេ នាងនិងរៀបការអោយខាងតែបាននៅបំណាច់ខែមិនានេះ ។ នេះបើយោងតាមការបង្ហោះសាររបស់តារាសំដែងស្រីល្បីឈ្មោះ កញ្ញា ទឹម រដ្ឋា ដោយនាងបានបញ្ជាក់ថ្ងៃខែ នៃការរៀបចំពិធី យ៉ាងច្បាស់ថែមទៀតផង ។

ដោយនាងបានសសេរសារយ៉ាងដូចនេះថា នាងខ្ញុំនឹងអនាគតស្វាមី Jovany Antonio សូមជំរាបសួរ ! ខ្ញុំទាំងពីរសូមជម្រាបជូនដល់ញាតិមិត្តនិងភ្ញៀវកត្តិយសទាំងអស់គ្នាជាដំណឹងឲបានដឹងជាមុនសិនថា ខ្ញុំទាំងពីរនឹងរៀបមង្គលការនៅថ្ងៃទី 25 26 ខែ 3 / 2022 ចឹងសូមមេត្តាញាត្តិមិត្តនិងភ្ញៀវកត្តិយសទាំងអស់សូមរងចាំទទួលការអញ្ចើញពីខ្ញុំទាំងពីរដោយក្ដីគោរពឆាប់ខាងមុខនេះផង ។

ហើយនៅពីក្រោម នៃការបង្ហោះសារនោះយើងឃើញថា មាន អ្នកគាំទ្រ និងមិត្តរួមអាជិពជាច្រើន បានចូលទៅ Comment សំដែងនូវការត្រេកអរ និងអបអរ ដល់តារាស្រីល្បីឈ្មោះរបស់យើង ។ គួរបញ្ជាក់ផងដែរថា តាមគម្រោង អាពាពិហ៍ពិពាហ៍ របស់កញ្ញា ទឹម រដ្ឋា និងប្រព្រិត្តទៅ នៅមជ្ឍមណ្ឌលកោះពេជ្រ ក្រោមការចូលរួមពីភ្ញៀវកិត្តយស និងមិត្តរួមអាជិព ក្នុងចំនួនមធ្យមតែប៉ុណ្ណោះ ដើម្បីរក្សាគម្លាតសង្គម ចូលរួម ៣កុំ ៣ការពារ ។

Please enter a valid URL

Relate Post