ថ្មីៗនេះ គេហទំព័រ១ដែលមានឈ្មោះថា វិភាគកុន បានបង្ហាញនូវរូបភាព១ចំនួន ដែលថតចេញពីខ្សែភាពយន្តបូរាណខ្មែរ ដែលកំពុងបញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ក្នុងស្រុក១ ព្រមជាមួយនិងពាក្យរិះគន់ក្នុងន័យស្ថាបនាថា «សូមក្រាបថ្វាយបង្គំ»
បានមកពីពាក្យថា..
សូមក្រាប + ថ្វាយ + បង្គំ
_______________________
សំឡេងតួនិយាយ «សូមក្រាបថ្វាយបង្គំព្រះអង្គ»
តែកិរិយាមិនមែនថ្វាយបង្គំឡើយ.. ផ្ទុយទៅវិញសាកសមនឹងពាក្យថា #ជម្រាបសួរព្រះអង្គ..
ការពិតទៅភាពយន្តនេះគុណភាពល្អ ហើយ កំហុសកើតមានដោយអចេតនាចៀសមិនរួច តែដើម្បីជំនួយការផលិតកាន់តែមានគុណភាពល្អប្រសើរ ចៀសការសើចចំអកពីបរទេស អេដមីនសូមណែនាំផលិតករស្រាវជ្រាវ ពីវិធីសំពះរបស់ខ្មែរដែលមានក្នុងកម្មវិធីសិក្សាចេញដោយក្រសួងអប់រំ..ដោយក្តីគោរព! ។
ហើយអ្វីដែលគួរអោយចាប់អារម្មណ៍ថែមទៀតនោះ គឺតារាសំដែង តារាបង្ហាញម៉ូត និងជាគ្រូបង្ហឹកលំហាត់ប្រាណផងនោះ លោក sool cool បាន Share និងបន្ថែមមតិយោបល់ខ្លះៗ ក្នុងន័យ រិះគន់ដើម្បីស្ថាបនា ដូចទៅនិងអ្នកមុនដែរ ដោយលោកបានពោលថា សុំទោសបងផលិតករ ខ្ញុំសួរទៅដូចឆោតទៅចុះ ។ ខ្ញុំធ្លាប់រៀនចេញពីសាលាវិចិត្រមកដែរ តែខ្ញុំបែងចែក សម្លៀកបំពាក់បងរៀបចំ ថតហ្នឹង ខ្ញុំមិនយល់សោះ មិនដឹង ចង់ថតពីសម័យណាទេ ? ខ្ញុំអត់យល់ ?
ចំណែកកាយវិការ ដូចរឿងសម័យ ទាំងពាក្យសម្តីក៏អត់ត្រូវ ? ចំណែក background ខ្ញុំឃើញយកកន្លែងដាក់ព្រះសព្វ មកធ្វើជាបន្ទប់ដេក ? ហើយគ្រឿងសម្រាប់ស្ដេច ប្រែជាស្នំប្រើ? ខ្ញុំមិនមែនអ្នកខ្លាំងអីទេ តែខ្ញុំក៏ចូលសាលារៀនបានត្រឹមត្រូវដែរ អត់មកទាំងគោកចឹងទេ ! បើចឹងចឹង អីច្បាស់ជារលាយសិល្បៈវប្បធម៍អស់ហើយ បើមិនច្បាស់ខាងហ្នឹងម៉េចមិនទាក់ទងអ្នកជំនាញ់ខាងហ្នឹងមកព្រៀងរៀបចំអោយ ។
ដល់ទៅលេងចាប់ឆាយចឹង ខូចមុខមាត់ដូនតាអស់ហើយ យូរយកកន្លែងដាក់សព្វមកធ្វើកន្លែងដេក យកមនោរាយាមសពមកដាក់វាំង យកវត្តក្លាយជាវាំងអស់ហើយ ! ស្តេចខ្មែរសម័យមុននៅផ្ទះឈើ មិនមែនវត្តទេ…! អាចចូលមើលឯកសារជាតិបាន…! សុំទោសបើនិយាយជ្រុស តែខ្ញុំឃើញឆ្គងខ្លាំងពេកទើបនិយាយទៅ ….! ស្តេចឈរនិយាយគ្នាមើលតែនៅ Aeonហើយ…! ។
ពាក់ព័ន្ធទៅនិងបញ្ហាទាំងអស់នេះ យើងសង្ឃឹមថា វាជាសារមួយជួយអោយផលិតករទាំងអស់ ដែលផលិតរឿងបូរាណខ្មែរ គិតនិងពិនិត្យឡើងវិញ មិនថាតែឆាក សម្លៀកបំពាក់ និងពាក្យសំដីរួមទាំងកាយវិការ នៃតួអង្គនិមួយៗ ដើម្បីអោយភាពយន្តនិមួយៗ កាន់តែមានភាពល្អប្រសើរឡើង តែក៏មិនភ្លេចអភិរក្សនូវអ្វីដែលដូបតាយើងបានបន្សល់ទុកអោយនោះដែរ ។