ថៃប្រតិកម្មឈុតតំណាងជាតិ Miss Queen Cambodua 2021​​ ថាជាឈុតមិនសមរម្យ ទទួលយកមិនបាន

ការប្រកួតសម្រស់បវកញ្ញាភេទទី៣ ឬ Miss Queen Cambodia ឆ្នាំ2022​ ជំនាន់ទី៣ បានចាប់ផ្ដើមហើយក្នុងវគ្គបថម ។ ហើយក្នុងនោះបេក្ខភាពដែលបានចូលរួមប្រកួតសុទ្ធតែមានសម្រស់ស្រស់ស្អាតដូចៗគ្នា ហើយអ្វីដែលសំខាន់នោះ គេសង្កេតឃើញថា ពួកគេម្នាក់ៗ មានសមត្ថភាព ក្នុងការដើរម៉ូត ពិតជាមិនធម្មតានោះទេ ។

តែគ្រប់យ៉ាងមិនសុទ្ធតែស្រស់ស្អាតដូចការឡិតនោះទេព្រោះនៅសុខៗស្រាប់តែមានបញ្ហាចម្រូងចម្រាសបានកើតឡើងពាក់ព័ន្ធទៅនិង​ឈុតតំណាងជាតិ ដែលបេក្ខភាព១រូបបានត្រៀមសម្រាប់ចូលរួមកាតប្រកួត នោះគឺកញ្ញា​ Mega នាងបានត្រៀមនូវឈុត១ដែលមានកាឆ្នៃបញ្ចូលគ្នាឈុតអនុក្សតីនាគ នឹង ឈុតបាយសី ។

ហើយភាពចម្រូងចម្រាសនោះ បានកើតឡើង ក្រោយពេលគេហទំព័រ១ឈ្មោះ Amazing World Cultural Hub  បាន Post រូបរបស់បក្ខភាព កញ្ញា Mega ក្នុងឈុតតំណាងជាតិនោះទៅក្នុងបណ្ដាញសង្គម ក៏ស្រាប់តែមានគេហទំព័ររបស់ជនជាតិថៃ១រូប បាន Share បន្តព្រមទាំង សសេរសារថា not Suitable at all things that lao and Thai people worship How can you take this?put Bai sri on the leg the high things are made for the low things .ដែលមានន័យថា វាពិតជាមិនសាកសមទេ ដែលរបស់អស់ទាំងនេះជារបស់ដែលប្រជាជនឡាវនិងថៃគោរពបូជា តើអ្នកធ្វើឈុតមួយនេះឡើងមកបានដោយរបៀបណា?ដាក់បាយសីលើជើង យករបស់ខ្ពស់ធ្វើដាក់កន្លែងទាប។

រហូតមកទល់ពេលនេះ យើងមិនទាន់បានឃើញ ក្រុមការងារ នសការប្រកួតបវរកញ្ញាភេទទី៣ ឬ Miss Queen Cambodia ចេញមកមានយោបល់ ឬបកស្រាយអ្វីនោះទេ តែគេសង្ឃឹមថា បញ្ហានិងបញ្ចប់ ឬមានដំណោះស្រាយ មុននិងការប្រកួតបថមដំណើរការទៅនៅយប់នេះ ។

Please enter a valid URL

Relate Post