មង្គលការម្ចាស់ប្រេន Miss Sunflower មិនត្រឹមតែកក្រើកនៅខេត្តក្រចេះប៉ុណ្ណោះទេ តែកំពុងកក្រើកនៅលើបណ្ដាញសង្គម

Share on facebook
Share on linkedin
Share on telegram

វីដេអូរៀបមង្គលការរបស់គូស្នេហ៍ ដែលកូនក្រមុំគឺជាម្ចាស់ប្រេន Miss Sunflower  កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងនៅលើទឹកដីនៃខេត្តក្រចេះ និង បណ្ដាញសង្គម ។ មង្គលការ ដែលមានភ្ញៀវកិត្តិយសសុទ្ធតែជាតំណាងចែកចាយ ជាម្ចាស់ប្រេនល្បីៗ និង អ្នកមុខអ្នកមាត់សរុបជាង២០០តុ កាលពីថ្ងៃទី 12 មីនា ឆ្នាំ 2022 មួយនេះ គឺអាចនិយាយបានថា កំពុងទាក់ទាញ ដោយសារតែភាពប្រណិតនៃពិធី និង ដេគ័រផ្កាឈូករ័ត្នដែលចំណាយដល់ច្រើនម៉ឺនដុល្លារ ហើយ   សួនផ្កាឈូករ័ត្ននៅក្នុងមង្គលការនេះ ត្រូវបានគេចែកចាយនៅក្នុងសង្គមតិកតុ ខណៈដែលវីដេអូមង្គលការលើផេកផ្ទះតារា កំពុងមានអ្នកមើលដល់រាប់រយ K   ត្រឹមតែប៉ុន្មានម៉ោង។

អ្នកនាង ឡៃ ស៊ូយៀក  អគ្គនាយិកា H.Y Global CO.,Ltd ដែលជាម្ចាស់ប្រេន Miss និង ជាតារាអនឡាញល្បីឈ្មោះ បានលើកឡើងថា មង្គលការដែលបានចំណាយខ្ទង់សែនដុល្លារនៅទីរួមខេត្តក្រចេះនេះ គឺជាការចំណាយដែលបានពីការប្រឹងប្រែងរបស់នាងនិងគូស្នេហ៍ ក្រោយពេលតស៊ូបើកជំនួញរួមគ្នាអស់រយៈពេល 5ឆ្នាំ។ ហេតុផលដែលនាំឱ្យមង្គលការនេះរំលេចសុទ្ធតែផ្កាឈូករ័ត្ន ទាំងបរិយាកាសពិធី រោងពិធី ដោយសូម្បីតែការរចនាក្រចករបស់អ្នកនាងផ្ទាល់  គឺដោយសារតែផ្កាឈូករ័ត្ន គឺជាដើមកំណើតដែលធ្វើឱ្យនាងនិងគូស្នេហ៍ស្រឡាញ់គ្នា និងជាតំណាងរបស់គ្រឿងសម្អាងម៉ាក Miss ដែលកំពុងជោគជ័យនៅលើទីផ្សារ។

ផ្កាឈូករ័ត្ននេះ ក៏បង្ហាញពីអត្ថន័យ នៃភាពរុងរឿង និង ភាពរឹងមាំដែលអ្នកនាងស្រឡាញ់បំផុតតាំងពីធំដឹងក្ដីផងដែរ ទើបនៅក្នុងពិធីសុទ្ធតែរំលេចដោយផ្កាឈូករ័ត្ន។ អ្នកនាងថាមង្គលការនេះគ្រោងធ្វើតែជាង 150តុតែប៉ុណ្ណោះ ប៉ុន្តែជាក់ស្ដែងគឺតំណាងចែកចាយ និងភ្ញៀវកិត្តិយស ចូលរួមរហូតដល់ជាង 200 តុ ហើយអ្វីដែលអ្នកនាងកាន់តែរំភើប គឺអ្នកនាងនិងគូស្នេហ៍ អាចដឹងដៃគ្នាចូលរោងការដោយភាពអធឹកអធម ហើយបានដើរក្នុងសួនផ្កាឈូករ័ត្នដូចក្ដីស្រម៉ៃ។

លោក ឡាយ លីហួរ ដែលជាអ្នកជំនួញដីធ្លីវ័យក្មេង និងជាស្វាមី បានលើកឡើងថា ទម្រាំតែលោក និងភរិយា បានក្លាយជាអ្នកជំនួញជោគជ័យទាំងពីរនាក់ដូចក្នុងពេលនេះ ពួកលោកក៏ស្គាល់ការបរាជ័យ និង រឿងបាក់ទឹកចិត្ត ជាច្រើនអន្លើកន្លងមកហើយ ។ លោកថា រំភើបចិត្តដែលបានក្លាយជាស្វាមីរបស់ម្ចាស់ប្រេន Miss គឺអ្នកនាង ស៊ូយៀក ហើយកាន់តែរំភើបចិត្តទៅទៀត នៅពេលមង្គលរបស់លោកអាចរៀបចំធំដុំ ហើយមានភ្ញៀវចូលរួមរហូតដល់រង្វង់២ពាន់នាក់។

គួរបញ្ជាក់ផងដែរថា ក្រោយការបញ្ចប់ពិធីមង្គលការ ហើយត្រូវបានអ្នកលេងបណ្ដាញសង្គមចែកចាយវីដេអូពីទិដ្ឋភាពពិធីយ៉ាងច្រើន បានធ្វើអោយពិធីមង្គលការរបស់អ្នកនាង ស៊ូយៀក ម្ចាស់ប្រេន Miss និង លោក ឡាយ លីហួរ ក្លាយជាមង្គលការតារាអនឡាញដែលផ្ទុះកក្រើកមួយ នៅក្នុងពេលនេះ៕

Please enter a valid URL

Relate Post