លី ភក្ត្រារដ្ឋហ្វុង ចេញមុខក្រោយ ថៃ រិះគន់ឈុតតំណាងជាតិដែលខ្លួនបានឆ្នៃ

Share on facebook
Share on linkedin
Share on telegram

វាមិនមែនជាលើកទី១នោះទេ តែវាស្ទើតែគ្រប់ពេលទៅហើយ ដែលបញ្ហាចម្រូងចម្រាស រមែងតែងតែកើតមានឡើង ក្នុងពេលប្រកួរសម្រស់ម្ដងៗ រវាងប្រទេសថៃ និង ប្រទេសកម្ពុជា ។ ហើយគ្រប់គ្នាសុទ្ធតែមានអំណះអំណាងរៀងៗខ្លួន តែខ្មែរយើងហាក់ដូចជាចាញ់ប្រៀបគេផ្ទួនៗ ដោយសាកម្មវិធីប្រកួតសម្រស់ភាគច្រើន គឺធ្វើឡើងនៅប្រទេសថៃ បើម្ចាស់ផ្ទះ មិនរីករាយ យើងក៏មិនអាច យកឈុតតំណាងជាតិដែលយើងឆ្នៃហើយនោះចូលទៅក្នុងការប្រកួតបានដែរ ។

ជាក់ស្ដែងដូចជាឈុតតំណាងជាតិ របស់ ​ Miss Grand Cambodia ឆ្នាំ ២០២០ គឺត្រូវរុះរើ ស្ទើទាំងស្រុង ក្រោយប្រទេសថៃ ប្រតិកម្ម និងមិនអនុញ្ញាតអោយយកចូលក្នុងពិធីប្រកួត ក្រោមហេតុផលហួសពីការគិតផ្សេងៗ ។

ហើយលោកអ្នកប្រហែលជាបានជ្រាបហើយថា ម្សិលមិញនេះ គឺខាងប្រទេសថៃ បានប្ររិកម្មជាថ្មី ទៅនិងឈុត អនុក្សត្រី បាយសីតេជះ ដែលជាឈុតមួយឆ្នៃឡើងដោយអ្នកឆ្នៃម៉ូតដ៏ល្បី លោក លី ភក្ត្រារដ្ឋហ្វុង សម្រាប់អោយ បេក្ខភាព បវរកញ្ញា ភេទទី៣ ២០២១ ​ឬ Miss Queen Cambodia 2021 កញ្ញា Mega គ្រងក្នុងការប្រកួតក្នុងវគ្គបថម និងទទួលបានពានរង្វាន់ គួរជាទីមោទនភាពថែមទៀតផង ។

ដោយខាងភាគីថៃ បានរិះគន់យ៉ាងមិនសំចៃមាត់ និងបានទាញប្រទេសឡាវ អោយចូលមកពាក់ក្នុងរឿងនេះថែមទៀត ដោយគេបាននិយាយថា វាពិតជាមិនស័ក្តសមទេ ដែលរបស់អស់ទាំងនេះ ជារបស់ដែលប្រជាជនឡាវ និងថៃគោរពបូជា តើអ្នកធ្វើឈុតមួយនេះឡើងបានដោយរបៀបណា ? ដាក់បាយសីលើជើង យករបស់ខ្ពង់ខ្ពស់ ដាក់នៅកន្លែងទាប ។

ក្រោយពីឃើញនូបការរិះគន់មួយនេះហើយ មិនសំងំយូរ លោក លី ភក្ត្រារដ្ឋហ្វុង ក៏បានបង្ហោះសារ បកស្រាយខ្លីៗ តែមានន័យគ្រប់គ្រាន់ ព្រោះលោកមិនមានពេលច្រើនក្នុងការបកស្រាយនោះទេ ព្រោះលោកមិនទំនេរ ដោយជាប់រវល់ និងការរៀបចំខ្លួនអោយបេក្ខភាព Miss Queen Camnodia 2021 ។

ដោយលោកបានសសេរថា តួនាង ជាតួបាយសី ពីដើមដល់ចុង គឺប្រៀបប្រដូចតួនាងជាបាយសីទាំងមូល ត្រង់ជើងគឺប្រៀបដូចជាដើមចេក រុំព័ទ្ធដោយក្បាច់បាយសី តែម្ដង ។ ត្រង់ពេលបាយសីធ្វើពិធីរួច បោះចោលដើរជាន់ពីលើវិញ ហេតុអីក៏មិនរអៀសខ្លួនផង ? ទោះជាបោះចោលក៏នៅតែជាបាយសីដែលគេគោរព ឬមួយបោះចោលហើយលែងមានន័យហើយ ? អ្វីៗយើងជាងអ្នកបង្កើត ដូចនេះរាល់មតិរិះគន់ ក្នុងន័យស្ថាបនា ក្រុមយើងខ្ញុំនិងទទួលយក តែសូមកុំជាន់ពន្លិច អគុណសម្រាប់ការគាំទ្ររ ឈុត១នេះ ។ អគុណប្រជាជនថៃ ដែលតែងតែឈឺក្បាលនៅមិនសុខ ។

គួរបញ្ជាក់ផងដែរថា លោក លី ភក្ត្រារដ្ឋហ្វុង គឺជាអ្នកឆ្នៃម៉ូត ដែលមានបទពិសោធន៍ច្រើន ក្នុងការឆ្នៃឈុតតំណាងជាតិអោយបវរកញ្ញា មិនថាតែកញ្ញា ប៉ូ គឹមថេង សុធីតា ក៏ជាបវរកញ្ញា ដែលគ្រងឈុតតំណាងជាតិ ដែលឆ្នៃដោយរូបលោកផងដែរ ។

Please enter a valid URL

Relate Post