ភស្តុតាងថ្មី ច្បាស់ៗ មានការប្រតាយប្រតប់គ្នាលើទូក មុន Tangmo ធ្លាក់ទឹក ហើយទូកអាចនិងមាន២គ្រឿង ផ្លាសប្ដូរគ្នា ដើម្បីបិតភស្តុតាង

រឿងរ៉ាវ ករណី តារាស្រីល្បីឈ្មោះ បាត់បង់ជីវិត ក្រោយធ្លាក់ពីលើទូកចូលទន្លេចៅប្រាក់យ៉ា អ្នកនាង តេងម៉ូ នៅតែបន្តក្ដៅគគុក នៅក្នុងសង្គមថៃ ហើយអ្វីៗ ក្នុងករណីនេះ គឺមិនងាយនិងចប់​ដូចការគិតនោះទេ ទោះបីជាពេលខ្លះគិតថារឿងនេះគួរតែបញ្ចប់បានហើយ តែនៅតែមិនអាចចប់ ។ ព្រោះសាច់រឿងវាប្រៀបបានទៅនិង មេរោគ COVID-19 អញ្ចឹងដែរ គឺមានអ្វីដែលថ្មី មកជានិច្ច មិនថាតែភស្តុតាង ឬ វីឌីអូគ្លីបផ្សេងៗ ។

ហើយក្នុងពេលនេះ អ្នកគាំទ្រ អ្នកនាង តេងម៉ូ មានសង្ឃឹមជាថ្មីហើយ ក្រោយមានការបង្ហាញនូវវីឌីអូគ្លីបខ្លី ដែលឆ្លងកាត់ការ ZOOM ជាង 400ដង និងសារ៉េ ពន្លឺ សារ៉េពណ៍ ដើម្បីងាយស្រួលក្នុងការមើល និងវិភាគ ។ ហើយវីឌូអូនោះបានបង្ហាញយ៉ាងច្បាស់ នូវសកម្មភាព របស់អ្នកទាំង៦រូបនៅលើទូក ក្នុងនោះយើងបានឃើញយ៉ាងច្បាស់ពីការប្រតាយប្រតប់គ្នា ការវាយក្បាលនិងដប ការបោចសក់ និងផ្ដួលគ្នាទៅលើក្បាលទូក ។

ហើយអ្នកនៅកណ្ដាលទូកជាបុរស និងជាអ្នកបើកទូកកាន់ទូរស័ព្ទថតសកម្មភាពអ្នកនៅក្បាលទូក ប្រតាយប្រតប់គ្នា ហើយក៏របូតទូរស័ព្ទពីដៃ ហើយមនុស្សស្រីដែលនៅក្បែរ បុរសអ្នកបើកទូកនោះ បានទៅដណ្ដើមទូស័ព្ទដែលជ្រុះនោះ ។ ហើយក្រឡេកទៅផ្នែកខាងក្រោយវិញ គឺមានបុរសម្នាក់កំពុងតែបោះរបស់១ចំនួន ចូលទៅក្នុងទឹក ។ ដែលគេសរុបបានថា វីឌីអូគ្លីបខ្លី១នោះ អាចបញ្ជាក់បានថា អ្នកនាង តេងម៉ូ អាចនិងរងរបួសជាទំងន់ នៅក្បាល និងផ្នែកផ្សេងទៀត នៃរាងកាយ មុនធ្លាក់ចូលទន្លេ និងបាត់បង់ជីវិតនៅពេលក្រោយមក ។ ហើយភស្តុតាងជាច្រើន ត្រូវបានគេបំផ្លាញ មុនទូកឡើងមកលើគោក ដូចជាស្រា៦ដប និងកែវស្រាចំនួន៦ ជាដើម ។

ចំណែកឯវីឌីអូខ្លី១ទៀត បានបង្ហាញ យ៉ាងច្បាស់អំពីទូក ចំនួន២ ដែលមានវត្តមាននៅក្នុងថ្ងៃកើតហេតុ ។ គឺទូកជិះពីពេលថ្ងៃ រហូតដល់ពេលកើតហេតុ និងទូក១ទៀត ត្រូវគេប្ដូក្រោយពេលកើតហេតុ និងយកទៅធ្វើជាភស្តុតាង ។ ហើយទូកដែលនៅក្នុងហរតុការណ៍ អាចនិងត្រូវគរបញ្ជូនទៅព្រំដែន ឬ ត្រូវគេដុតចោលផងក៏ថាបាន ។  ទៅមើលទូកទាំង២វិញ គេឃើញមានចំណុច ខុសគ្នាជាច្រើន រវាងទូកទាំង២ ក្នុងនោះមានដូចជា នៅក្នុងពេលនោះ តេងម៉ូ ត្រូវរបួស វាគួរមានឈាមប្រឡាក់នៅលើទូក តែបែជារកមិនឃើញឈាមនោះទាល់តែសោះ ។

 

បន្តមកទៀត ខ្សែក្រវ៉ាត់នៅកន្លែងអង្គុយ ទូកដែលតេងម៉ូ ជិះ គឺក្បាលខ្សែរក្រវ៉ាត់ មានជ័រពណ៍សាច់ស្រោបពីលើ តែទូកដែលគេយកធ្វើជាភស្តុតាងនោះ ក្បាលខ្សែរក្រវ៉ាត់ ជាដែកអុីណុក និងមិនមានអ្វីស្រោបនោះទេ ។ ហើយទូកដែលជិះពីថ្ងៃ គឺមានឈ្មោះ នៅចំហៀង តែទូកជាភស្តុតាង គឺមិនមានឈ្មោះនោះទេ ។

ចំណែករឿងភ្លើងចំហៀងក៏ដូចគ្នា ទូកជិះពេលថ្ងៃ មិនមានទេ តែទូកជាភស្តុតាងមាន ហើយ Speaker មានចំនួន ៤ នៅលើទូកជាភស្តុតាង តែនៅទូកដែលពួកគេជិះ ក្នុងថ្ងៃកើតហេតុ បែជាមិនមានទៅវិញ ។ ហើយក្របកញ្ចក់ក៏ខុសគ្នាដែរ ទូកដែលជិះពេលថ្ងៃ ក្របកញ្ចក់មានពណ៍ស តែទូកជាភស្តុតាង​មានពណ៍ប្រាក់ទៅវិញ ។ ដែលទាំងនេះ ហើយធ្វើអោយមហាជនមានការសង្ស័យយ៉ាងខ្លាំង ថាក្នុងហេតុការណ៍នេះ តើមានទូកចំនួនប៉ុន្មានគ្រឿងអោយពិតប្រាកដ ។

Please enter a valid URL

Relate Post