ជ័យ សុវ៉ាត សម្រេចក្ដីស្រមៃ បានយ៉ាងជោគជ័យ

ក្រោយពីចំណាយពេលសិក្សា លើជំនាញពេទ្យអស់ជាច្រើនឆ្នាំ ក្នុងពេលនេះ តារាចម្រៀងវ័យក្មេង សម្លេងពិរោះ និងមានប្រជាប្រិយភាព លោក ជ័យ សុវ៉ាត បានសម្រេចនូវក្ដីស្រម៉ៃរបស់ខ្លួន ហើយ ដោយលោកបានធ្វើពិធីសម្ពោធ ដំណើរការជាផ្លូវការនូវ ឱសថស្ថានផ្ទាល់ខ្លួន ដែលមានឈ្មោះថា  ឱសថស្ថាន ជ័យ សុវ៉ាត ដែលមានទីតាំងនៅ បុរីពិភពថ្មី ចំការដូង ផ្ទះលេខ 229 ផ្លូវលេខ​7 ។

ដោយលោកបាន Post សារនៅលើបណ្ដាញសង្គមថា កម្មវិធីតូចតាចប៉ុណ្ណោះ មិនបានអញ្ជើញភ្ញៀវច្រើននោះទេ ។ អធ្យាស្រ័យផងហាងរបស់លោក មានទីតាំងនៅ បុរីពិភពថ្មីចំការដូង ផ្ទះលេខ 229 ផ្លូវលេខ ៧ ។ ទោះបីជាខ្លួនមានជំនាញច្បាស់លាស់ក្រីពីសិល្បៈក្ដី តែលោក ជ័យ សុវ់ាត ក៏បានរស៊ូច្រើនឆ្នាំមកហើយដែរលើវិថីសិល្បៈ ទម្រាំល្បី និងមានថ្ងៃនេះ ។ ហើយទោះបីជាក្នុងពេលនេះ លោកមាន ឱសថស្ថានផ្ទាល់ខ្លួន ដែលត្រូវទទួលខុសត្រូវដោយផ្ទាល់យ៉ាងណាក៏ដោយ ក៏លោកមិនបោះបង់ សិល្បៈនោះទេ ដ៏រាបណាអ្នកគាំទ្រនៅតែបន្តគាំទ្រលោកលើវិស័យចំរៀងនេះ ។

ហើយសព្វថ្ងៃលោកក៏ជាតារាចំរៀងជួរមុខ១រូបផងដែរ ក្នុងផលិតកម្ម សាន់ដេ ព្រោះបទចំរៀងរបស់លោកនិមួយៗ តែងតែទទួលបាននៅការគាំទ្រ ពីមហាជនទូទៅ និងមិត្តយុវវ័យ ជាហូរហែរផងដែរ ។ គួរបញ្ជាក់ផងដែរថា នៅក្នុងថ្ងៃសម្ពោធតំណើរកាេជាផ្លូវការ ឱសថស្ថាន ជ័យ សុវ៉ាត របស់តារាចំរៀង លោក ជ័យ សុវ៉ាត គឺរៀបចំឡើងតាមរបៀប ៣កុំ ៣ការពារ ដោយកាអញ្ជើញភ្ញៀវចូលរួមក្នុងចំនួនកំណត់ និងរក្សាគម្លាតសង្គមផងដែរ ។

Please enter a valid URL

Relate Post