Mister Global Cambodia & Mister Global Vietnam ឆ្នាំនេះ ស្និតស្នាលប្លែក ឃើញហើយរំភើបជំនួស

ការប្រកួតលើក ទី7 កម្មវិធី Mister Global 2021 នៅប្រទេសថៃបានបញ្ចប់ទៅហើយកាលពីរាត្រី នៃថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ម្សិលមិញនេះ ដោយបានរកឃើញម្ចាស់ពាន Mister Global 2021 និងជ័យលាភីរងចំនួប 4រូប ទៀត ។ ដែលក្នុងនោះ មានដូចជា ជ័យលាភីរងទី4 បានទៅលើបុរសឯកមកពីប្រទេស មុិចសុិកូ ជ័យលាភីរងទី3 បានទៅលើបុរសឯកមកពីប្រទេស  វេណេហ្សុយអេឡា ជ័យលាភីរងទី២ បានទៅលើបុរសឯកមកពីប្រទេស  កូរ៉េ ជ័យលាភីរងទី១ បានទៅលើបុរសឯកមកពីប្រទេស វៀតណាម និងជ័យលាភី Mister global 2022 បានទៅលើបុរសឯកមកពីប្រទេស អេស្បាញ លោក Miguel Ángel Lucas Carrasco ។

ចំណែកឯលោក ហោ សុវណ្ណគីរីដា ដែលជាបុរសឯកតំណាងអោយប្រទេសកម្ពុជាយើង ទោះបីជាលោកមិនទទួលបាននូវពានផ្សេងៗក្ដី តែលោកក៏ទទួលបាន ការផ្ដល់កម្លាំងចិត្ត ពីប្រជាជនកម្ពុជាយ៉ាងច្រើនលើសលប់ផងដែរ ក្រោយពីពួកគេបានឃើញ នូវការខំប្រឹងប្រែង យ៉ាងអស់ពីសមត្ថភាព របស់លោកនៅលើឆាកប្រកួត ។

ក្រៅពីទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើសម្រស់ដ៏ស្រស់សង្ហា និងសម្តភាពផ្នែកភាសា រួមទាំងសមត្ថភាពពិសេស របស់លោក ហោ សុវណ្ណគីរីដា ហើយនោះ ភាពស្និតស្នាលរវាង លោក និង Mister Globle Vietnam ក្នុងឆ្នាំនេះ ត្រូបានគេមើលឃើញថា ពិតជាគួរអោយចាប់អារម្មណ័យ៉ាងខ្លាំង ខុសពីឆ្នាំមុនៗ ។

ដោយគេបានឃើញអ្នកទាំងរាក់ទាក់រកគ្នា ជួយគ្នាក្នុងការគ្រងឈុតតំណាងជាតិ ហើយអ្វីដែលសំខាន់ ពួកគេបង្ហាញនូវភាព ស្និតស្នាលខ្លាំង តាមរយៈ លោក ហោ សុវណ្ណគីរីដា បានស្ទុះទៅអោប Mister Global Vietnam ក្នុងន័យអបអរសាទរអស់ពីចិត្ត ដែល Mister Global Vietnam ទទួលបានតំណែង ជ័យលាភីរងទី១ ថែមទៀតផង ។

ហើយក្នុងពេលនេះយើងមកដឹងពីមូលហេតុវិញ ថាហេតុអ្វីបានជាអ្នកទាំង២ គឺលោក ហោ សុវណ្ណគីរីដា Mister Global Cambodia ឆ្នាំ 2021 និង Mister Global Vietnam 2021 មានភាពស្និតស្នាលនិងគ្នាម្លេះ ចម្លើយនោះគឺ Mister Global Vietnam លោកគឺជា បងប្អូនខ្មែរកម្ពុជាក្រោម ហើយលោកថែមទាំងនិយាយភាសាខ្មែរបានយ៉ាងល្អថែមទៀតផង ដែលជាហេតុធ្វើអោយអ្នកទាំង២ ងាយស្រួលបង្កើតទំនាក់ទំនង និងមានភាពស្និតស្នាល លើសអស់ បេក្ខភាព Mister Global ដ៏ទៃ ។

ឬម្យ៉ាងវិញទៀត យើងអាចនិយាយបានថា មកពីមានឈាមជ័រជាខ្មែរដូចគ្នា ទើបអ្នកទាំង២ មាននិស្ស័យនិងគ្នាបែបនេះ ។ ដែលទាំងអស់នេះហើយ ដែលធ្វើអោយ មហាជនឃើញហើយមិនរំភើបជំនួសមិនបាន ។

Please enter a valid URL

Relate Post