នេះបើយោងតាមការបង្ហាញរបស់លោក ស្កគ្រាប់ អ្នកឆ្នៃម៉ូតឈុតតំណាងជាតិ ដ៏ឆ្នើម១រូបផងនោះ បានអោយដឹងថា ក្នុងពេលនេះគំរួ ឈុតតំណាងជាតិ សម្រាប់ កញ្ញា ប៊ី សុធារី គ្រងទៅចូលរួមប្រកួតក្នុងកម្មវិធី Miss Charm 2022 នោះ បានចេញជារូបរាងហើយ ហើយឈុតនោះពិតជាស្រស់ស្អាតខ្លាំងណាស់ បើនិយាយពីអត្ថន័យវិញ ក៏មិនធម្មតាផងដែរ ។
ដោយលោក ស្កគ្រាប់ បាន Post នូវរូបគំរូឈុតតំណាងជាតិ១នោះ ព្រមជាមួយ ការរៀបរាប់ថា ជាផ្លូវការឈុតតំណាងជាតិ Miss charm Cambodia ដែលគ្រងដោយកញ្ញា ប៊ី សុធារី ដើម្បីយកទៅប្រកួត ដែលមានឈ្មោះថា ( the golden charm of majura) ឬ រាជនីមយូរ៉ា ឈុតនេះត្រូវបានដកស្រង់ចេញពីសត្វក្ងោក ដែលជាសត្វតំណាងអោយភាពបរិសុទ្ធ តំណាងអោយសិរីសួស្ដី នឹងជាសត្វមួយប្រភេទ ដែលមានតិចតួចបំផុតនៅកម្ពុជា ។
ឈុតមានការកែប្រែម្ដងហេីយម្ដងទៀត ដែលជ្រេីសរេីសតែចំណុចពិសេសយកមកប្រេី ឈុតមានការលំអិតផ្ចិតផ្ចង់គ្រប់ជ្រុងជ្រោយ គ្រប់កន្លែងគ្រប់ជ្រុងសុទ្ធតែមានអត្តន័យ គ្រប់យ៉ាងសុទ្ធតែប្រេីប្រាស់ការវិភាគ ឆ្លងកាត់ការ testing ។
អគុណដល់ប្អូន Vasna Soeung ដែលបានព្រៀងគំនូរយ៉ាងស្រស់ស្អាត ដូចសឹងតែ ១០០%នៃមនុស្ស នឹងជាអ្នកថែមថយក្នុងការឆ្នៃម៉ូត១នេះ អគុណដល់បង Sothea Ny Tailors ដែលជួយកែរសម្រួលរ៉ូបហ្នឹងកាត់ដេរ ។
ហើយឈុតនេះផងដែរគឺបានតម្លើងចេញជារូបរាងរួចហើយ នៅឡើយតែការបង្ហាញខ្លួនជាផ្លូវការតែប៉ុណ្ណោះ តែសម្រាប់ កន្ទុយក្ងោក និងរបាំងមុខ ដែលមានរូបរាងជាក្បាលក្ងោក នោះ គឺបានបង្ហាញបត្តមានតួវហើយ ហើយក៏ជាការបង្ហាញ ដោយកញ្ញា ប៊ី សុធារី ដោយផ្ទាល់ផងដែរ ។
គួររំលឹកផងដែរថា កម្មវិធីប្រកួតបវរកញ្ញាលំដាប់ពិភពលោក Miss charm និងមកដល់នាពេលឆាប់ៗខាងមុខនេះហើយ ដែលធ្វើឡើងលើទឹកដី ហូជីមិញ ប្រទេសវៀតណាម ដែល មានកញ្ញា ប៊ី សុធារី តំណាងអោយកម្ពុជាទៅចូលរួមប្រកួតនៅក្នុងការប្រកួត Miss Charm 2022 នេះ ។ ហើយសម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្តនឹងធ្វើឡើងនៅថ្ងៃទី២៣ ខែមេសាឆ្នាំ២០២២ ខាងនេះ ។