Mister Global United Kingdom បង្កកាភ្ញាក់ផ្អើល ក្រោយកម្មវិធីប្រកួតចប់

ការប្រកួតលើក ទី7 កម្មវិធី Mister Global 2022 នៅប្រទេសថៃបានបញ្ចប់ទៅហើយកាលពីរាត្រី នៃថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ កន្លងទៅនេះ  ដោយបានរកឃើញម្ចាស់ពាន Mister Global 2021 និងជ័យលាភីរងចំនួប 4រូប ទៀត ។

ដែលក្នុងនោះ មានដូចជា ជ័យលាភីរងទី4 បានទៅលើបុរសឯកមកពីប្រទេស មុិចសុិកូ

ជ័យលាភីរងទី3 បានទៅលើបុរសឯកមកពីប្រទេស  វេណេហ្សុយអេឡា

ជ័យលាភីរងទី២ បានទៅលើបុរសឯកមកពីប្រទេស  កូរ៉េ

ជ័យលាភីរងទី១ បានទៅលើបុរសឯកមកពីប្រទេស វៀតណាម

និងជ័យលាភី Mister global 2022 បានទៅលើបុរសឯកមកពីប្រទេស អេស្បាញ លោក Miguel Ángel Lucas Carrasco ។

ចំណែកឯលោក ហោ សុវណ្ណគីរីដា ដែលជាបុរសឯកតំណាងអោយប្រទេសកម្ពុជាយើង ទោះបីជាលោកមិនទទួលបាននូវពានផ្សេងៗក្ដី តែលោកក៏ទទួលបាន ការផ្ដល់កម្លាំងចិត្ត ពីប្រជាជនកម្ពុជាយ៉ាងច្រើនលើសលប់ផងដែរ ក្រោយពីពួកគេបានឃើញ នូវការខំប្រឹងប្រែង យ៉ាងអស់ពីសមត្ថភាព របស់លោកនៅលើឆាកប្រកួត ។ 

ហើយនៅមុននេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីគេបានឃើញ ពីមិត្តភាពដ៏កម្ររ រវាង  Mister Global Cambodia ឆ្នាំ 2022 និង Mister Global Vietnam 2022 ដែលពូកគេមានភាពស្និតស្នាលនិងគ្នា ខុសពីការប្រកួតកន្លងមក ។ តែគ្រប់គ្នាលែងឆ្ងល់ ក្រោយពីបានដឹងថា  Mister Global Vietnam 2022 លោកគឺជាបងប្អូនខ្មែរកម្ពុជាក្រោម ដែលអាចនិយាយភាសាខ្មែរបានយ៉ាងល្អដែលធ្វើអោយអ្នកទាំង២ អាចប្រាស្រ័យទាក់ទងគ្នាបានយ៉ាងងាយស្រួល ។

តែកាភ្ញាក់ផ្អើល នៅមិនទាន់អស់ទេសម្រាប់វេទិការនៃការប្រកួត Mister Global  2022   ដោយសាតែនៅមុននេះ Mister Global United Kingdom 2022   គឺបេក្ខភាព Mister Global 2022 មកពីចក្រភពអង់គ្លេស

បានទិញស្រោមអានាម័យក្នុងចំនួនច្រើនគួរសម ហើយដើរចែកជូនដល់   បេក្ខភាព Mister Global 2022 ដ៏ទៃទៀតគ្រប់ៗគ្នា សូម្បីតែ លោក លោក ហោ សុវណ្ណគីរីដា ក៏ទទួលបានដូចគេដូចឯងផងដែរ ។ ដោយក្នុងនោះ លោកដើរហុចអោយគ្រប់គ្នា អ្នកខ្លះលោកយកទៅអោយដល់បន្ទប់ ហើយអ្នកខ្លះទទួលទាំងអារម្មណ៍ភ្ញាក់ផ្អើល ផងដែរ ដូចជា Mister Global 2022 ប្រទេសថៃ  ធ្វើភ្នែកឡើងស្លឺ ពេលដែលទទួលបាន ស្រោមអនាម័យ១ប្រអប់នោះ ។ 

 

View this post on Instagram

 

A post shared by LEWIS ELLIS (@lewis_ellis_)

ហើយ Mister Global United Kingdom 2022 បានហុចកាដូរដ៏ពិសេសនោះ ជាមួយពាក្យថា Gift from UK ឬអំណោយពីអង់គ្លេស ។

 

Please enter a valid URL

Relate Post