COVID-19 រាត្បាត គេថ្ងូរគ្រប់គ្នា តែ តារាសំដែង សុីនឌី ក្ដាប់ជំនួញជិត ១០មុខ តែម្នាក់ឯង

វាពិតជារឿងដែលស្ទើតែមិនអាចទៅរួចនោះទេ ដែលថា COVID-19 រាត្បាតមិនឈប់ មិនឈរបែបនេះហើយ នៅមានអ្នកដែលព្យាយាម ពង្រីកមុខរបររបស់ខ្លួនរហូតដល់ទៅជិត ១០សាខានោះ ។ តែការពិតនៅតែជាការពិត ព្រោះវាបានកើតឡើងរួចទៅហើយ ក្រោយតារាសំដែងរូបនេះ ដកខ្លួនពីសិល្បៈ១រយៈ ហើយសម្រុកទៅលើការពង្រឹង និងពង្រីកមុខជំនួញរបស់ខ្លួន ឥតឈប់ឈរ និងមិនខ្វល់ពី ការបម្លែងម្ដងហើយ ម្ដងទៀត របស់មេរោគ កូវីតនោះទេ ។

ម្នាក់នោះគឺ តារាសំដែង លោកសុីនឌី នោះអែង ដែលក្នុងពេលនេះ លោកមាន មុខជំនួញ ក្នុងដៃរហូតដល់ទៅ ៦ ឯណោះ ដែលមានដូចជា អាជីវកម្មដែលផ្ដោតលើ រាងកាយ ដែលមានឈ្មោះថា Clara Clinic ដែលមានសាខា ដល់ទៅ ៣ ហើយនិងសាឡន រួមទាំង សុីនឌី សម្អាងការ ហើយនិង គ្លីនិក មួយទៀត ដែលលោកទើបតែបើកក្នុងពេលថ្មីៗកន្លងទៅនេះ មិនបាន ៥ខែនោះទេ ។

ទាកទងទៅនិងការចំណាយ និងចំនួនទឹកប្រាក់បោះទុន ទៅលើមុខជំនួញទាំង ៦ទីតាំងនោះវិញ គឺមិនត្រូវបានតារាសំដែងដ៏សង្ហារបស់យើង បង្ហើបប្រាប់នោះទេ តែបើតាមការស្មាន គឺមិនតិចជាងខ្ទង់សែនដុល្លារនោះទេ ស្រួលមិនស្រួល អាចចូលខ្ទង់លានដុល្លារផងក៏ថាបាន ព្រោះតាមតែទីតាំងនិមួយៗ មិនថាតែការរៀបចំនិងដេរគ័រនោះទេ គឺរៀបចំចេញមកក្នុងលក្ខណៈអភិជនតែម្ដង នេះមិនទាន់គិតដល់ តំលៃខ្លួន បុគ្គលិកជាជនបរទេសនោះផងទេ ។

ហើយតារាដែលមានជំនាញក្រៅសិល្បៈ គឺជំនាញខាងសក់ និងសម្រស់ រូបនេះ ក៏នៅបានបញ្ជាក់ផងដែរថា ទាក់ទងទៅនិងផែនការ នៃកាពង្រីកមុខជំនួញគឺលោកមិនទាន់ឈប់ត្រឹមនិងនោះទេ តែគ្រាន់តែលោកចាំមើលសភាពការណ៍ ពេលវេលា និងធនធានជាក់ស្ដែង សិន ។

Please enter a valid URL

Relate Post