Paing Takhon ចេញធ្វើការជាលើកតំបូង និងប្រើ Instargram ថ្មីក្រោយមានសេរីភាព

បានទទួលសេរីភាព 100% វិញហើយសម្រាប់ តារាសំដែង តារាបង្ហាញម៉ូត ដ៏ស្តស់សង្ហា របស់ប្រទេស មីយ៉ាន់ម៉ា លោក ផែង ថាខន វ័យ25ឆ្នាំ បានទទួលការដោះលែង ព្រមជាមួយមិត្តចំនួន ៦នាក់ទៀត ចេញពីពន្ធនាគា អុីនសេង ក្នុងយ៉ាងគុង កាលពីថ្ងៃទី២ ខែមិនា ឆ្នាំ ២០២២ កន្លងមកនេះ ។

ហើយនៅទីបំផុត ក៏មានការរាយការណ៍មកថា លោក ផែង ថាខន បានចេញធ្វើការជាលើកដំបូងហើយ  នោះគឺការចូលរួមក្នុងពិធីសម្ពោធ តំបន់ចាក់វ៉ាក់សាំង CCL ក្នុងទីក្រុងយ៉ាងគុង ។ ដែលការងារនេះ គឺជាការងារតំបូង ដែលលោកបានធ្វើនិងចូលរួម ក្រោយពីលោកមានសេរីភាពវិញ ។

ហើយក្រៅពីនោះ តារាសំដែង លោក ផែង ថាខន នៅបានចាប់ផ្ដើមប្រើបណ្ដាញសង្គម ដូចជា Ibstargram ឡើងវិញដែរ ដោយគ្រាន់តែលោក ចាប់ផ្ដើមប្រើ និង Post រូបលើកទី១ ក៏មានអ្នក Follow និងអ្នក Like ភ្លូកទឹកភ្លូកដីផងដែរ ផងដែរ ។

គួររំលឹកផងដែរថា សម្រាប់លោក ផែង ថាខន គឺជាបុគ្គល១រូប ក្នុងចំណោមប្រជាជនជនជាតិ មីយ៉ាន់ម៉ា ដែលត្រូវទាហ៊ាន ចាប់ឃុំខ្លួនតាមផែនការណ៍ បង្ក្រាបអ្នកសិល្បៈនិងតារាដែលចេញមក ប្រើសិទ្ធ និងតវ៉ា និងរដ្ឋប្រហារ រហូតដល់តុលាការកាត់ក្ដីជាប់ឃុំ ៣ឆ្នាំ តាមមាត្រាទី 505 និងឃុំខ្លួននៅក្នុងពន្ធនាគារ អុិនសេង ក្រុង យ៉ាងគុង ។

Please enter a valid URL

Relate Post