Karolina Bielawska អាយុ 23 ឆ្នាំ កញ្ញាឯកមកពីប្រទេសប៉ូឡូញ បានគ្រងមកុដបវរកញ្ញាពិភពលោក ទី 70 Miss World ឆ្នាំ 2021 ខណៈជ័យលាភីរងទី 1 បានទៅសហរដ្ឋអាមេរិក និងជ័យលាភីរងទី 2 បានទៅប្រទេស Côte d’Ivoire ។
បន្ទាប់ពីត្រូវបានបំពាក់ម្កុដ អោយដោយបវរកញ្ញាពិភពលោក Miss World លើកទី៦៩ កញ្ញា Toni-Ann Singh Karolina បាននិយាយទាំងស្រក់ទឹកភ្នែកថា “ពេលដែលខ្ញុំលឺឈ្មោះខ្ញុំ ខ្ញុំរន្ធត់ចិត្ត ខ្ញុំនៅតែមិនចង់ជឿថាខ្ញុំទទួលបានតំណែងនេះ។ ខ្ញុំមានកិត្តិយសណាស់ដែលបានពាក់ម្កុដបវរកញ្ញាពិភពលោក ហើយស្ទើតែមិនអាចរង់ចាំបាននោះទេក្នុងការចូលធ្វើការ។ ខ្ញុំនឹងចងចាំ មេរៀនដ៏អស្ចារ្យនេះនៅព័រតូរីកូពេញមួយជីវិតរបស់ខ្ញុំ។
Karolina បច្ចុប្បន្នកំពុងសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រង ហើយចង់បន្តការសិក្សាយកថ្នាក់បណ្ឌិតផងដែរ ។
Karolina ក៏មានអាជិពជាតារាបង្ហាញម៉ូតថែមទៀតផង ។ នាងចូលចិត្តហែលទឹក ជ្រមុជទឹក លេងកីឡាវាយកូនបាល់ និងវាយសី។
ថ្ងៃណាមួយនាងសង្ឃឹមថានឹងក្លាយជាវាគ្មិនក្នុងកម្មវិធីលើកទឹកចិត្តដល់មនុស្សដែលត្រូវការ។