ទឹកចិត្ត១នេះ ពិតជាប្រពៃណាស់..! នាដការខ្មែរ ព្យាយាមសំដែងរបាំរហូតដល់ចប់ ទោះជាជួបបញ្ហាបែបនេះក្ដី

Share on facebook
Share on linkedin
Share on telegram

នារាត្រីនៃថ្ងៃទី ១៨ ខែមិនា ឆ្នាំ ២០២២ ម្សិលមិញនេះ មានការភ្ញាក់ផ្អើល និងសសើរមិនដាច់ពីមាត់ ក្រោយពីមានការ Share តៗគ្នាព្រោងព្រាត នូវទស្សនីយភាពដ៏កម្ររបានជួប នោះគឺនាដកាខ្មែរ កំពុងតែសម្ដែងនូវមរតករបាំបូរាណខ្មែរ ក្រោមដំណក់ទឹកភ្លៀង ដែលជាទស្សនីយភាពដ៏មានអត្ថន័យពុំអាចកាត់ថ្លៃបាន ។

 

តាមប្រភព១បានអោយដឹងថា ផ្ទាំងទស្សនីយភាព ដែលបង្កប់នូវរយលានអត្ថន័យទាំងនោះ គឺត្រូវបាន ថតចេញពី វិទ្យាស្ថានបារាំង  ដែលកម្មបិធីនេះ ជាកម្មវិធី ប្រារព្ធខួប ៣០ឆ្នាំ របស់វិទ្យាស្ថានបារាំង ដែលក្នុងពិធីនោះ មិនត្រឹមតែមានការសម្ដែង របាំបូរាណខ្មែរ ដូចជារបាំព្រះរាជទ្រព្យប៉ុណ្ណោះទេ ការសម្ដែងរបាំរបស់សិល្បករថ្មីនៃកម្ពុជា និង ការប្រគំតន្ត្រីរ៉េប ហ៊ីបហប ពី KlapYaHandz ថែមទៀតផង ។

យ៉ាងណាមិញ តាមរយៈការសម្ដែងនូវរបាំបុរាណខ្មែរ ក្រោមដំណក់ទឹកភ្លៀងនេះ បង្កើតបាននូវទស្សនីយភាពដ៏ប្លែកភ្នែកមួយ ដែលកម្របានឃើញពីមុនមក ព្រមទាំងបានបង្ហាញពីការលះបង់ ការខិតខំ ប្រឹងប្រែង របស់នាដកាខ្មែរ ដោយចង់ឱ្យវប្បធម៌សិល្បៈបុរាណ ជាកេរ្តិ៍មរតកដូនតា រីកដុះដាល រីកចម្រើន ជ្រាបចូលដួងចិត្ត យុវជនជំនាន់ក្រោយ៕

ទោះជាយ៉ាងណា គេសង្ឃឹមថា បណ្ដាក្រុមហ៊ុន ពិធីការនានា គួរតែដាក់បញ្ចូល ការសម្ដែងរបាំខ្មែរ មិនថាតែ របាំប្រជាប្រិយ ឬ របាំបូរាណនោះទេ ចូលទៅក្នុង List នៃពិធីរបស់ខ្លួនដើម្បីអោយរបាំខ្មែរនៅតែមិនទៅណាឆ្ងាយពីខ្សែចក្ខុរបស់ទស្សនិកជនជាតិនិងអន្តជាតិហើយម្យ៉ាងវិញទៀតក៏អាចជួយសម្រួលដល់ជីវភាពនាដការខ្មែរនិងជួយសម្រួលដល់ការចំណាយរបស់ប្អូនៗសិស្សានុសិស្សផ្នែករបាំនេះផងដែរ។

Please enter a valid URL

Relate Post