ព្រិត្តិការ Pleng Music Award 2022 បានបញ្ចប់ដោយជោគជ័យកាលពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ នៅ Garden City Hotel ដែលជាជំនួបសិល្បករ សិល្បការនី ទ្រង់ទ្រាយធំលើកម្រាលព្រំក្រហម និងជាការប្រគល់ពានស៏ធំដល់តារាចំរៀង ប្រចាំ Pleng by smart បានធ្វើអោយកក្រើកមហាជនយ៉ាងខ្លាំង ដោយគេបានឃើញសិកឲល្បល្បីៗ ថ្មីចាស់ ជាច្រើបរូបបានចូលរួម ។ ហើយនេះក៏ត្រូវបានគេចាត់ទុកថា ជាព្រិត្តិការណ៍ ដ៏ធំប្រចាំឆ្នាំ 2022 នេះផងដែរ ។
ហើយក្នុងព្រិត្តិាការណ៍ ដ៏អស្ចារ្យនេះ ក៏មានការផ្ដល់ពាន សំខាន់ៗ ដល់តារាចម្រៀងគ្រប់ផលិតកម្ម គ្រប់ក្រុម ដែលលេចធ្លោជាងគេ តាមផ្នែកនិមួយៗ ។ ដោយក្នុងនោះ កញ្ញា តន់ ច័ន្ទសីម៉ា ទទួលបានពានរង្វាន់ ដល់ទៅ៣ឯណោះ ដែលមានដូចជា ១. ពានរង្វាន់ «សិល្បការិនីប្រចាំឆ្នាំ» ២. ពានរង្វាន់ «វីដេអូបទចម្រៀងដំបូងគេដែលមានការមើល 100លានដងក្នុង YouTube» បានទៅលើបទ “Are You Okay?” របស់ តន់ ចន្ទសីម៉ា និងទី៣. ពានរង្វាន់ «សិល្បការិនីស្ដាប់ច្រើនជាងគេ»។
ហើយចំណែកកញ្ញាទេព បូព្រឹក្ស ក៏ដូចគ្នា គឺនាងទទួលបានពានរង្ចាន់ដល់ទៅ៣ ផងដែរ ដែលមានដូចជា ១. ពានរង្វាន់ «វីដេអូចម្រៀងប្រចាំឆ្នាំ» បានទៅលើ បទ “វីរនារី – TOP OF THE LADY” របស់ ទេព បូព្រឹិក្ស ២. ពានរង្វាន់ «បទចម្រៀងប្រចាំឆ្នាំ» បានទៅលើបទ “វីរនារី (TOP OF THE LADY)” របស់ ទេព បូព្រឹក្ស ៣. ពានរង្វាន់ «វីដេអូដែលមានបច្ចេកទេសថតលេចធ្លោប្រចាំឆ្នាំ» បានទៅលើ បទ “វីរនារី – TOP OF THE LADY” របស់ ទេព បូព្រឹិក្ស ។
ហើយតារាដែលទទួលបានពានរង្វាន់ចំនួន ៨ផ្សេងទៀតមានដូចជា ១. ពានរង្វាន់ «សិល្បករ-សិល្បការិនីថ្មីប្រចាំឆ្នាំ» បានទៅលើ អ៊ុក សុវណ្ណារី
២. ពានរង្វាន់ «ក្រុមចម្រៀងប្រចាំឆ្នាំ» បានទៅលើ Small World Small Band
៣. ពានរង្វាន់ «បទចម្រៀងរួមគ្នាប្រចាំឆ្នាំ» បានទៅលើ បទ “ទេពធីតា” របស់ Heng & Ran
៤. ពានរង្វាន់ «សិល្បករប្រចាំឆ្នាំ» បានទៅលើ ស៊ូលី ផេង
៥. ពានរង្វាន់ «សមិទ្ធិផលដ៏អស្ចារ្យក្នុងជីវិត» បានទៅលើ ព្រាប សុវត្ថិ
៦. ពានរង្វាន់ «បទម្រៀងស្ដាប់ច្រើនជាងគេ» បានទៅលើ ស៊ូលី ផេង
៧ ពានរង្វាន់«សិល្បករស្ដាប់ច្រើនជាងគេ» បានទៅលើ ខេម
៨. ពានរង្វាន់ «អ្នកបង្កើតមាតិកាប្រចាំឆ្នាំ» បានទៅលើ ខេមរា ។