សុខភាព វីរៈសិល្បករ ព្រហ្មម៉ាញ ធូបន្តិវមែន តែចំពោះរឿងនេះវិញនៅតែសំខាន់និងត្រូវតាមដាន

កាលពីរាត្រី នៃថ្ងៃទី ១៩ ខែមិនា ឆ្នាំ ២០២២ កន្លងទៅនេះ ដែលនោះគឺជា រាត្រីនៃ ព្រិត្តិការណ៍ Pleng Music Award 2022 ដែលក្នុងកម្មវិធីនោះ វីរៈសិល្បករផ្នែកចម្រៀងអាយ៉ៃ លោក ព្រហ្ម ម៉ាញ ក៏មានវត្តមាននៅទីនោះដែរនោះ មានការភ្ញាក់ផ្អើលមិនតិចទេ ក្រោយនៅសុខៗ វីរៈសិល្បករផ្នែកចម្រៀងអាយ៉ៃ លោក ព្រហ្ម ម៉ាញ បានដួលសន្លប់បាត់មាត់បាត់ករ នៅកណ្ដាលកម្មវិធី ។

ហើយក្រោយមកទើបគេដឹងថាលោកដួលសន្លប់ដោយសារសម្ពាធឈាមធ្វើទុក្ខខ្លាំង ក្រោយពីបញ្ជូនលោកទៅសង្គ្រោះនៅ មន្ទីពេទ្យ ប៉ាសុីហ្វិក ដែលមានទីតាំងនៅក្បែរស្ពានអាកាស ៧មករា​ ។ នៅព្រឹកថ្ងៃទី២១ ខែមីនា ភរិយាលោក ព្រហ្ម ម៉ាញ គឺអ្នកស្រី គង់ សុចិន្ដា បានប្រាប់អ្នកសារពត៍មាន  ថា បច្ចុប្បន្នស្វាមីអ្នកស្រីបានដឹងខ្លួនជាធម្មតាហើយ ហើយគ្រូពេទ្យបានបញ្ជូនចេញពីបន្ទប់សង្គ្រោះបន្ទាប់មកបន្ទប់សម្រាកធម្មតាវិញ ដើម្បីតាមដានជំងឺ។

ប៉ុន្ដែអ្វីដែលអ្នកស្រីនៅបារម្ភនោះ គឺសម្ពាធឈាមឡើងចុះខុសប្រក្រតី ហើយនៅថ្ងៃនេះសម្ពាធឈាមចាប់ផ្ដើមឡើងដល់១៧ វិញ ដែលធ្វើឲ្យលោក ធ្វើទុក្ខម្ដងៗ។ ហើយនៅមុននេះបន្តិច តារាចំរៀង តារាកំប្លែង អ្នកនាង កាឆយ បានផ្ដល់ពត៍មានពាក់ព័ន្ធទៅនិងការវិវឌ្ឍន៍ នៃអាការៈ របស់លោកព្រហ្ម ម៉ាញថា លោក ព្រហ្ម ម៉ាញ មានសភាពធូរស្រាលបន្តិចហើយ គ្រាន់តែនៅមិនទាន់ពិសាអ្វីបាន និងនៅវិលៗ ។

ដែលអាការៈនេះនៅតែជាក្ដីបារម្ភដ៏ធំ១ បើលោកនៅតែបន្តពិសាអ្វីមិនបាននោះ នោះសុខភាពរបស់ វីរៈសិល្បកររូបនេះ អាចនិងដុនដាបជាងនេះ ជាក់ជាមិនខាន ។

Please enter a valid URL

Relate Post