ព្រិត្តិការណ៍ Pleng Music Award 2022 ត្រូវបានបញ្ចប់ដោយជោគជ័យ កាលពីរាត្រីនៃថ្ងៃទី ១៩ ខែមិនា ឆ្នាំ ២០២២ ដោយរកឃើញម្ចាស់ពានដល់ទៅ ១៤រូប ហើយក្នុងនោះ កញ្ញា ទេព បូព្រឹក្ស ទទួលបានពានចំនួន៣
ដែលមានដូចជា ១. ពានរង្វាន់ «វីដេអូចម្រៀងប្រចាំឆ្នាំ» បានទៅលើ បទ “វីរនារី – TOP OF THE LADY” របស់ ទេព បូព្រឹិក្ស
២. ពានរង្វាន់ «បទចម្រៀងប្រចាំឆ្នាំ» បានទៅលើបទ “វីរនារី (TOP OF THE LADY)” របស់ ទេព បូព្រឹក្ស
៣. ពានរង្វាន់ «វីដេអូដែលមានបច្ចេកទេសថតលេចធ្លោប្រចាំឆ្នាំ» បានទៅលើ បទ “វីរនារី – TOP OF THE LADY” របស់ ទេព បូព្រឹិក្ស
ហើយកញ្ញា តន់ ច័ន្ទសីម៉ា ក៏ទទួលបានពានចំនួន ៣ផងដែរដែលមានដូចជា
១ . ពានរង្វាន់ «សិល្បការិនីប្រចាំឆ្នាំ»
២. ពានរង្វាន់ «វីដេអូបទចម្រៀងដំបូងគេដែលមានការមើល 100លានដងក្នុង YouTube» បានទៅលើបទ “Are You Okay?” របស់ តន់ ចន្ទសីម៉ា
និងទី៣. ពានរង្វាន់ «សិល្បការិនីស្ដាប់ច្រើនជាងគេ»។
ហើយតារាដែលទទួលបានពានរង្វាន់ចំនួន ៨ផ្សេងទៀតមានដូចជា
១. ពានរង្វាន់ «សិល្បករ-សិល្បការិនីថ្មីប្រចាំឆ្នាំ» បានទៅលើ អ៊ុក សុវណ្ណារី
២. ពានរង្វាន់ «ក្រុមចម្រៀងប្រចាំឆ្នាំ» បានទៅលើ Small World Small Band
៣. ពានរង្វាន់ «បទចម្រៀងរួមគ្នាប្រចាំឆ្នាំ» បានទៅលើ បទ “ទេពធីតា” របស់ Heng & Ran
៤. ពានរង្វាន់ «សិល្បករប្រចាំឆ្នាំ» បានទៅលើ ស៊ូលី ផេង
៥. ពានរង្វាន់ «សមិទ្ធិផលដ៏អស្ចារ្យក្នុងជីវិត» បានទៅលើ ព្រាប សុវត្ថិ
៦. ពានរង្វាន់ «បទម្រៀងស្ដាប់ច្រើនជាងគេ» បានទៅលើ ស៊ូលី ផេង
៧ ពានរង្វាន់«សិល្បករស្ដាប់ច្រើនជាងគេ» បានទៅលើ ខេម
៨. ពានរង្វាន់ «អ្នកបង្កើតមាតិកាប្រចាំឆ្នាំ» បានទៅលើ ខេមរា ។
ទោះបីថាព្រិត្តិការណ៍នេះ បានបញ្វប់ដោយរលូន និងជោគជ័យក្ដី ក៏នៅតែមានការវិភាគ ដោយជៀសមិនរួច ។ ដោយគេសង្កេតឃើញថា មាន Page 1បាន បង្ហោះរូបភាព១ចំនួន ពីព្រិត្តិការណ៍ ហើយបានបន្ថែមសាថា PMA 2022 ឬកម្មវិធី Pleng Music Awards 2022 កាលពីយប់មិញមានបងៗសិល្បករសិល្បការិនីច្រើនមែនទែនបានចូលរួម ហើយក៏មានបងៗសិល្បករសិល្បការិនីមួយចំនួនដែរ ដែលមិនមានវត្តមាននៅទីនោះ ដូចជា បងថេណា វណ្ណដា និងក្រុមគ្រួសារផលិតកម្មរស្មីហង្សមាស ដែលហ្វេនៗជាច្រើនបានសួររកចំពោះបងថេណា និង វណ្ណដា អវត្តមានពួកគាត់ដោយសារតែពួកគាត់នៅក្រុមហ៊ុនផ្សេងពី Smartតែអ្វីដែលadminឆ្ងល់នោះគឺអវត្តមានក្រុមគ្រួសារហង្សមាស គឺមិនមានតារាចម្រៀងណាមួយនៅផលិតកម្មរស្មីហង្សមាសចូលរួមឡើយ ទាំងដែលនៅក្នុងPleng App មានបទចម្រៀងរបស់ផលិតកម្មរស្មីហង្សមាសជាហូរហែ ? មានអ្នកណាដឹងមូលហេតុជួយខមិនប្រាប់adminផង Note : adminផុសនេះគ្មានគោលបំណងអ្វីទេ គ្រាន់តែឆ្ងល់ប៉ុណ្ណោះ ។
ហើយនៅក្រោមសារនោះ ក៏មានការបញ្ចេញមតិជាច្រើនផងដែរដែលមានដូចជា មតិ១បានពោលថា វណ្ណដា និង ថេណា នៅCellcard , ហើយ ហង្សមាសមិនដែលឲតារាចូលរួមកម្មវិធីពានរង្វាន់ទេ ។ នេះកម្មវិធីរបស់ Smart មិនមែនជាលក្ខណៈទូទាំងប្រទេសទេ ។
ហើយក៏មានអ្នកតបថា ជំនាន់កម្មវិធីអាណាចក្រតារា ក៏ខាងហង្សមាសអត់ចូលរួមដែរ ។
និងមានអ្នក Comment បន្តថា ប្រសិន បើរៀបចំទូទាំងប្រទេស មិនថា ពានតារាចំរៀង ,តារាសំដែង , អ្មកដឹកនាំ,អ្មកនិពន្ធ,ពិធីករ,ពិធីការនី—។ល។ គិតថាល្អ និងជួយអោយវិស័យសិល្បះកាន់តែរីកចំរើន និងមានបណ្តាក្រុមហ៊ុន និងផលិតកម្ម ប្រកួតប្រជែងពិតល្អ។
ហើយក៏មានអ្នកនយាយពាក់ព័ន្ធទៅនិងក្រសួងវប្បធម៌និងវិចិត្រសិល្បៈថា មកដល់ពេលនេះហេីយ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ គួរតែបង្កេីតគណៈកម្មការឯករាជ្យមួយដេីម្បីវាយតម្លៃសិល្បៈកទាំងអស់ ដេីម្បីផ្តល់ពានរង្វាន់ប្រចាំឆ្នាំលក្ខណៈទូទាំងប្រទេស (ឬគួរធ្វេី២-៣ឆ្នាំម្តង) ជូនចំពោះអ្នកសិល្បៈគ្រប់ទម្រង់ រាប់ពីអ្នកនិពន្ធ អ្នកដឹក តារាចម្រៀង តារាសម្តែងបុរាណ-សម័យ ពិធីករ តារាកំប្លែង និងទម្រង់សិល្បៈជាច្រេីនផ្សេងទៀត…. ដេីម្បីអោយមានការប្រកួតប្រជែងកាន់តែខ្ពស់ ក៏ដូចលេីកទឹកចិត្តដល់អ្នកសិល្បៈជំនាន់ក្រោយ បានឆ្លងកាត់សាលាសិល្បៈត្រឹមត្រូវ។