ប៉ូគឹមថេង សុធីតា ដាក់ពាក្យប្ដឹងក្រោយរងការបំពាន ច្រើនលើកច្រើនសា

នៅក្នុងពេលនេះ បវរកញ្ញា ប៉ូគីមថេង សុធីតា  Miss Grand Cambodia  ឆ្នាំ 2021 កំពុងតែបារម្ភអំពីសុវត្ថិភាពរបស់ខ្លួនយ៉ាងខ្លាំង ក្រោយពីមានជនខិលខូចមួយចំនួន បានយកឈ្មោះជាប៉ូលីសខ័ណ្ឌ លបលួចចូលទៅបំផ្លាញទ្រព្យសម្បត្តិរបស់ខ្លួន ក្នុងពេលដែលនាងនិងក្រុមគ្រួសារមិននៅផ្ទះ ។ ដោយជនទាំងនោះ បានចូលទៅកាប់បំផ្លាញផលដំណាំដែលនាងបានដាំមកជាយូ ដោយដើមតូចៗ កាត់ជា២ ហើយដើមធំៗ គឺគាស់រម្លើងចោលតែម្ដង ហើយទ្វារបងក៏គ្មានសល់ដែរ តែអ្វីដែលនាងឆ្ងល់នោះគឺ ជនទាំងនោះហ៊ានប្រើឈ្មោះ ជាប៉ូលីសខ័ណ្ឌ តែចុះធ្វើសកម្មភាព តែក្នុងពេលដែលនាងនិងក្រុមគ្រូសារមិននៅផ្ទះតែប៉ុណ្ណោះ ហើយក្នុងពេលនេះ បវរកញ្ញា ប៉ូគីមថេង សុធីតា  Miss Grand Cambodia  2021 បានត្រៀមខ្លួនរួចជាស្រេចក្នុងការដាក់ពាក្យបណ្ដឹង ។

ដោយនាងបានពោលថា ខ្ញុំសាងសង់លើដីរបស់ខ្ញុំ តើខ្ញុំខុសត្រង់ណា ? យកឈ្មោះជាប៉ូលីសខណ្ឌមកបំផ្លាញទ្រព្យសម្បិត្តិរបស់ខ្ញុំដែលខ្ញុំសាងសង់ ? ដើមឈើខ្ញុំដាំក្នុងដីខ្ញុំក៏បំផ្លាញ ដើមតូចៗ កាប់ឡើងដាច់ជា២ ដើមធំៗ យកគ្នាមកគាស់រំលើង ឡើងខ្ទេច របងទ្វាក៏លើកទៅខ្ទេច នេះគេហៅថាបំផ្លាញទ្រព្យសម្បិត្តិប្រជាជន មករឹបអូសទាំងគ្មានដីការច្បាស់លាស់ មកបែបលឹបលរដូចជាចោរ មិចមិនធ្វើសកម្មភាពពេលគ្រួសារខ្ញុំនៅ ។ សំនួរសួរថាកំហុសខ្ញុំត្រង់ណាដែលសាងសង់លើដីខ្លួនឯងនិង ? ស្អែកខ្ញុំនិងដាក់ពាក្យបណ្តឹងហើយ ។ ដែលខ្ញុំផុសនេះគឺចង់អោយបងប្អូនទាំងអស់គ្នាធ្វើជាសាក្សីពីសុវត្តិភាពរបស់ខ្ញុំផង រូបភាពក៏មាន វីដេអូរក៏មាន បងប្អូនក្នុងសមាគមន៍ក៏ជាសាក្សីគ្រប់គ្នា  ខ្ញុំជាពលរដ្ធដែលរស់នៅស្របច្បាប់ ខ្ញុំក៏ត្រូវមានយុត្តិធម៍សំរាប់ខ្លួនខ្ញំដែរ ។

ហើយនាងនៅបានបញ្ជាក់តាមរយៈការ Comment ផងដែរថា គ្រប់គ្នាក៏ដឹង ខ្ញុំមិនមែនជាមនុស្សដែលចូលចិត្តបង្ហាញអារម្មណ៍តាម social media ទេ ខ្ញុំគ្រាន់តែចង់អោយគ្រប់គ្នាជួយធ្វើជាសាក្សីសុវត្ថិភាពរបស់ខ្ញុំផង ព្រោះមិនដឹងថាមានរឿងអ្វីបន្តរទៀតទេ បន្ទាប់ពីដាក់ពាក្យបណ្តឹងហើយ ។

ហើយក៏មានអ្នកចូលទៅបញ្ចេញមតិថា ញុំឆ្ងល់ណាស់គេគ្រាន់តែដាំដើមឈើក្នុងទឹកដីគេសោះ ក៏ឈ្នានីសគេដែរ ក្រែងថាដាំដើមឈើគឺដើម្បីជួយការពារស្រទាប់ដី និង បរិស្ថា

Please enter a valid URL

Relate Post