ពិតជាគួរអោយសាទរមែន សម្រាប់តារាចំរៀងស្រីល្បីឈ្មោះ និងវ័យក្មេង កញ្ញាទេពបូព្រឹក្ស ដែលថ្មីៗនេះ នាងទើបតែទទួលបានពានរង្វាន់ដល់ទៅ៣ លើស្នាដៃដែលនាង ខំប្រឹងប្រែងអស់ពីកម្លាំងកាយកម្លាំងចិត្ត និងថវិការរាប់សែនដុល្លារក្នុងការផលិត នោះគឺបទ វីរៈនារី ឬ Top Of The Lady ។
ដែលពានទាំង៣រួមមាន ១. ពានរង្វាន់ «វីដេអូចម្រៀងប្រចាំឆ្នាំ»
២. ពានរង្វាន់ «បទចម្រៀងប្រចាំឆ្នាំ»
៣. ពានរង្វាន់ «វីដេអូដែលមានបច្ចេកទេសថតលេចធ្លោប្រចាំឆ្នាំ» ។
បើនិយាយពីការរៀបចំខ្លួនវិញ លោកអ្នកប្រហែលជាជ្រាបហើយថា ក្នុងចំណោមតារាចំរៀងស្រីល្បីឈ្មោះជួរមុខលំដាប់ប្រទេស គឺនាងមិនចាញ់អ្នកណានោះទេ ។ ព្រោះឈុតសម្លៀកបំពាក់របស់នាងនិមួយៗ របស់នាងសុទ្ធតែរៀបចំនិងឆ្នៃឡើងដោយអ្នកជំនាញ លំដាប់ប្រទេសដូចគ្នា ។
តែក្នុងពេលនេះ តារាចំរៀងដែលជោគជ័យទាំងការងារ និងស្នេហារូបនេះ បានធ្វើអោយអ្នកគាំទ្ររ បញ្ឈរភ្នែក ក្រោយពីនាង ផ្លាសប្ដូ 180ដឺក្រេ ពីការគ្រងនូវឈុតបែបទាន់សម័យ ឡូយឆាយ សុិចសុី មកគ្រងនូវឈុតបែបបូរាណពេញអង្គវិញ ។
ដោយនៅពេលថ្មីៗកន្លងមកនេះ Page ដែលមានឈ្មោះថា Wishing ឬ ជូនពរ បានចែករំលែកនូវរូបភាព របស់កញ្ញា ទេព បូព្រឹក្ស ដែលគ្រងឈុត ទេវតាឆ្នាំថ្មីព្រះនាម កិរិណីទេវី ជាបុត្រីទី៥នៃកបិលមហាព្រហ្ម យ៉ាងស្រស់ស្អាត សុភាព ទន់ភ្លន់ គួរជាទីមោទន ។ ដោយ Page នោះ បានបង្ហោះរូប២សន្លឹករបស់កញ្ញា ទេព បូព្រឹក្ស និងបន្ថែមសារថា ទេវតាឆ្នាំថ្មីព្រះនាម កិរិណីទេវី ជាបុត្រីទី៥នៃកបិលមហាព្រហ្មសាកល្បងរចនាឈុតតាមគំនូរបុរាណខ្មែរ គ្រងឈុតដោយប្អូនស្រី ទេព បព្រឹក្ស ។
ហើយនៅខាងក្រោមនៃរូបភាពទាំងនោះក៏មានការ Comment ជាច្រើនក្នុងន័យគាំទ្ររ និងសសើរពីសម្រស់ ដ៏ស្រស់ស្អាត របស់តារាចំរៀងស្រីល្បីឈ្មោះ របស់យើង ។