លោកអ្នកបានជ្រាបហើយថា កញ្ញា ទឹម រដ្ឋា បានប្រកាស ថ្ងៃរៀបការរបស់ខ្លួន ជាផ្លូវការហើយថានាង និងរៀបការនៅថ្ងៃទី ២៦ ខែមិនា ឆ្នាំ ២០២២ គឺនៅប៉ុន្មានថ្ងៃខាងមុខនេះ ។ ដូចនេះ ដំណឹងនៃការរៀបការរបស់នាងលែងជារឿងភ្ញាក់ផ្អើលហើយ តែតំលៃនៃគ្រឿងអលង្ការដែលនាងត្រៀមពាក់ក្នុងថ្ងៃមង្គលការឯណោះទេ ដែល កំពុងតែទទួលបានការចាប់អារម្មណ៍ យ៉ាងខ្លាំង ព្រោះតែតំលៃរបស់វាថ្លៃខ្ពស់ហួសការស្មាន ។ តាមរយៈប្រភពជិតដិត និងអាចជឿជាក់១បានអោយដឹងថា តំលៃនៃគ្រឿងអលង្ការ របស់កញ្ញាទឹមរដ្ឋា ដែលពាក់ក្នុងថ្ងៃរៀបការនោះ គឺមានតំលៃរហូតទៅដល់ ជាង ២០មុឺនដុល្លារឯណោះ ។
ពេលដែលអ្នកសាពត៌មានយើងសាកសួរ ពីការទិញគ្រឿងអលង្កាខាងលើនេះគឺ កញ្ញា ទឹម រដ្ឋា កញ្ញាបាននិយាយថា នាងពិតជាទិញគ្រឿងពេជ្រនេះមែន តែនាងមិនប្រាប់តម្លៃឡើយ ដោយសារខ្លាចគេថា អ៊ួត និងបញ្ជាក់សង្កត់ធ្ងន់ថាមួយជាតិការម្តង គឺត្រូវទិញរបស់អ្វីដែលខ្លួនចង់បានពាក់ក្នុងថ្ងៃពិសេសរបស់ខ្លួន ហើយវាគឺជាការប៉ងប្រថ្នារបស់នារីគ្រប់រូប។
ដោយ កញ្ញា ទឹម រដ្ឋា មិនហ៊ានប្រាប់តម្លៃបែបនេះ ហើយគេដឹងថាកញ្ញា ទិញពេជ្រនៅហាងពេជ្រ CSNJ ទើបក្រុមអ្នកសាពត៍មាន ធ្វើការខលទៅសួ លោក ចិន សំណាង ម្ចាស់ហាងពេជ្រ CSNJ ពីតម្លៃគ្រឿងអលង្កាដែល កញ្ញាទឹម រដ្ឋា ពាក់ក្នុងថ្ងៃអាពាហ៍ពិពាហ៍ ដោយ លោក ចិន សំណាង និយាយថា កញ្ញា ទឹម រដ្ឋា ពិតជាបានមកទិញគ្រឿងអលង្កាពីហាងពេជ្ររបស់លោកមែន ដោយ ទិញខ្សែករ ក្រវិល និងចិញ្ចៀនពេជ្រ២វង្ស ពីហាងមាសពេជ្រ CSNJ ។
លោកចិន សំណាងបានប្រាប់បន្តរទៀតថា ខ្សែករដែលកញ្ញា ទឹមរដ្ឋា បានទិញនោះ គឺធ្វើពីត្បូងរតនៈគីរីនិងឡោមដោយពេជ្រធម្មជាតិ មួយខ្សែនិងមានតម្លៃ 150000$ ( ដប់ប្រាំមុឺនដុលារ) និងក្រវិល រួមទាំងចិញ្ចៀនពេជ្រ សរុប ជាង ២០មុឹនដុល្លារឯណោះ ។