តារាកំប្លែងនាយកុយនិង នាយក្រឹម បើកសម្ភោធដីឡូត៌ដ៏ធំនៅខេត្តសៀមរាប

ធ្លាប់តែឃើញតារាកំប្លែង២ដួងកំប្លែងរួមគ្នា តែពេលនេះ តារាកំប្លែងទាំង២ដួង បានចំណាយដើមទុនយ៉ាងច្រើនរួមគ្នាបើកលក់ដីឡូត៏ដែលមានឈ្មោះថា ដីឡូត៌ កុយក្រឹម អង្គរផាក ខេត្តសៀមរាប ជិតផ្លូវជាតិលេខ៦A ក្រុងសៀមរាប  ។ តារាកំប្លែងទាំង២រូបបាននិយាយថា : គម្រោងដីឡូតនេះគឺ រកបើកយូហើយ តែដោយសារកូវិត ចឹងក៏អូសបន្លាយ ហើយនៅដើមឆ្នាំដោយឃើញសម្តេចតេជោ លោកបើកប្រទេសឡើងវិញក៏រៀបចំធ្វើតែម្តង លោកក៏មានអារម្មណ៍ថារំភើបព្រោះនេះជាគម្រោងជំហ៊ានដំបូងលើការរកសុីលើវិស័យអចលនៈទ្រព្យមួយនេះដោយតារា២ដួងនេះសង្ឃឹមថានិងជោគជ័យ100% ។

ហើយកម្មវិធីសម្ភោធដីឡូត៌កុយក្រឹមអង្គរផាកនិងធ្វើការសម្ភោធកាត់ខ្សែបូនៅថ្ងៃទី 23 ខែមិនា ឆ្នាំ២០២២ ព្រឹកមិញនេះ និងមានការចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រចំនួន ២០០គ្រួសារផងដែរ ។ លោកអ៊ូ ប៊ិណ្ណារ៉ាត់ ហៅនាយក្រឹមបាននិយាយបន្តទៀតថា: គំរោងដីឡូតិ៍និងផ្ទះលំហែ ក្រឹមកុយ អង្គរផាក បានបើកលក់ជាផ្លូវការហើយ និងមានច្រើនទំហំច្រើនតំលៃ ដូចជា 0mx20m=3000$. 10mx25m=4500$. 5mx30m=3000$. 10mx30m=6000$. 20mx30m=11000$. 20mx20m=6000$ ។ ហើយដីទំហំ 5mx20m=តំលៃ 1500$ រំលស់១ខែ32$ តែប៉ុណ្ណោះ 1

ឱកាសមានដីមួយប្លង់នៅលើទឹកដីអង្គរនៃខេត្តសៀមរាបមកដល់ហើយ ធានាទីតាំងល្អជាមួយតំលៃធូរថ្លៃមិននឹកស្មានដល់គម្រោងដីឡូតិ៏និងផ្ទះលំហែកុយក្រឹមអង្គរផាក នៅខេត្តសៀមរាប គម្រោងជាប់ផ្លូវ50mទៅព្រលាន្តយន្តហោះថ្មីខេត្តសៀមរាបស្ថិតនៅចំនុចកណ្តាលរវាងព្រលាន្តថ្មីនិងក្រុងសៀមរាប ក្នុងគំរោងដីមានប្រព័ន្ធលូទឹកភ្លើង មានភ្លើងបំភ្លឺផ្លូវពេលយប់មានដើមឈើអមសង្ខាងផ្លូវ មានសួនច្បារ ផ្ទះលំហែ សម្រាប់ស្នាក់នៅនិងទេសចរណ៏នៅខេត្តសៀមរាបស្ថិតនៅលើផ្លូវត្រង់ផ្លូវ50m ផ្តល់ជូនប្លង់រឹងបំបែកក្បាលដី ។

គួររំលឹកផងដែរថា គម្រោងដីឡូតិ៏និងផ្ទះលំហែកុយក្រឹមអង្គរផាក នៅខេត្តសៀមរាប ទីតាំងឋិតនៅ ភូមិព្រំកុដ្ឋ ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

Please enter a valid URL

Relate Post