កញ្ញា ទឹម រដ្ឋា បានបញ្ចប់ភាពនៅលីវរបស់ខ្លួនហើយ ក្រោយ ពីនាងបានរៀបមង្គលការយ៉ាងឱឡារិកជាមួយនឹងគូស្នេហ៍ជនជាតិបរទេស លោក Jovany Antonio និងមានការចូលរួមពីសំណាក់មិត្តភ័ក្តិបងប្អូនជាច្រើននាក់ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ កន្លងទៅនេះ ។
ហើយ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺអ្នកកំដរ សុទ្ធតែជាតារាល្បីៗដូចគ្នាមានដូចជា កញ្ញា រឿន ណាត កញ្ញា ហ្វាហ្វា និងកញ្ញា អឹង និមលស្របពេលអ្នកកំដរប្រុសគឺលោក ប៉ែន ភ័ក្ត្រសុធារិទ្ធ។
ហើយអ្វីដែលធ្វើអោយមហាជនមានការភ្ញាក់ផ្អើលខ្លាំងនោះគឺ បើយើងក្រឡេកទៅមើលភ្ញៀវកិត្តិយសដែលមកចូលរួមពិធីវិញ គឺពិតជាអស្ចារ្យណាស់ព្រោះថា ក្រៅពីភ្ញៀវកិត្តយស និងបងប្អូនមិត្តភក្តិហើយនោះ តារាជាច្រើនជំនាន់ បានមកចូលរួមយ៉ាងច្រើនកុះករ ជាពិសេស តារាដែលបន្សាត់ខ្លួន ចេញពីសិល្បៈហើយនោះ ក៏មានវត្តមានក្នុងពិធីមង្គលការតបស់កញ្ញា ទឹម រដ្ឋា ផងដែរ ។
ដែលក្នុងនោះមានដូចជា អ្នកស្រី សាព័រ រ៉េនដូល កញ្ញា វ៉ាង ស្រីណូ អ្នកនាង ប៊ីរីយ៉ា លោក ពៅ ភិរុណ អ្នកនាង ពេជ្រ សេរីរ័ត្ន ឱក បុរី ឈិន សុធារី យូឌីស្កូ ស៊ឹម ថៃណា ឌួង ហ្សូរីម៉ា ពេជ្រ អាវីហ្សា កែវ ស្រីនាង ឆៃលី ដាឡែន ឱក សុម៉ាវត្តី កែវ ពេជ្រពិសី និងតារាជាច្រើនរូបទៀត។ ហើយគេអាចនិយាយបានថា មង្គលការតារាសម្ដែង និងជាតារាម៉ូដែល ទឹម រដ្ឋា គឺជាពិធីដ៏អស្ចារ្យដែលប្រមូលផ្ដុំសុទ្ធតែតារាៗល្បីៗពីគ្រប់ជំនាន់ទាំងអស់។ វាជាថ្ងៃពិសេសដែលគ្រប់គ្នាចូលរួមអបអរនូវគូស្វាមីភរិយាថ្មីថ្មោងដែលផ្ដើមជីវិតថ្មីជាគ្រួសារតែមួយតទៅ។