Cake ថ្ងៃខួបកំណើត Lisa  ពិតជាស្រស់ស្អាត តែបើដឹងថាអ្នកណាជាអ្នកធ្វើវិញ មាន WOW

ចាត់ទុកថាជាថ្ងៃខួបកំណើត ដ៏សែនរីករាយ និងកក់ក្ដៅបំផុត សម្រាប់តារាចំរៀងដ៏ល្បី Lisa Black Pink ព្រោះបានត្រឡប់មកផ្ទះក្រោយខកខាន ៣ឆ្នាំ ទៅហើយ  ហើយបានឆ្លងជាមួយគ្រួសារ និងមិត្តភក្តិ ។

ដោយ Lisa បានប្រាប់តាមរយៈការបង្ហោះសារ នៅលើ Instagram ថា “I’m so happy that this year I can spend my birthday with family and friends. Thank you everyone for making another year of my birthday so special”  ដែលមានន័យថា ខ្ញុំមានក្ដីសុខណាស់ ដែលឆ្នាំនេះ ខ្ញុំអាចប្រើពេលវេលា ក្នុងថ្ងៃខួបកំណើត ជាមួយគ្រួសារ និងមិត្តភក្តិ អគុណគ្រប់គ្នា ដែលធ្វើអោយថ្ងៃខួបកំណើត របស់ខ្ញុំឆ្នាំនេះ ពិសេសខ្លាំងណាស់ ។

 

View this post on Instagram

 

A post shared by LISA (@lalalalisa_m)

ហើយប៉ុណ្ណឹងនៅមិនទាន់អស់ទេ បើលោកអ្នកបានដឹង ពីអ្នកដែលធ្វើខេកនោះវិញពិតជា ភ្ញាក់ផ្អើលជាក់ជាមិនខាន ។ ព្រោះ អ្នកធ្វើខេក រូបនោះ មានប្រវត្តិមិនធម្មតា ។ ដោយអ្នកធ្វើ ខេករូបនោះ មានឈ្មោះថា  តេងនឹង ខាក់នីត ជាអតីត Boy Band ក្រុម B.O.Y នោះឯង ។

ដោយលោកបានផុសរូប Lisa កាន់ ខេក ដ៏ធំនិងស្រស់ស្អាត ព្រមជាមួយសារដ៏សែនរីករាយ ដែលបានក្លាយជាផ្នែកដ៏តូចមួយ ក្នុងថ្ងៃខួបកំណើត របស់ Lisa ដោយលោកបានសសេរសារថា ខ្ញុំបិតហាង ខេក គ្រប់សាខាអស់ហើយ ស្ដាយដែរ តែសុខភាពសំខាន់ជាង ។ ខេក របស់ Lisa គឺមិត្តសបស់នាងជាអ្នកបញ្ជាទិញ ដោយសាតែស្គាល់គ្នាស្រាប់ខ្ញុំក៏ទទួលធ្វើ ហើយ ខេក របស់អ្នកគ្រប់គ្នា កន្លងមកក៏ខ្ញុំតាំងចិត្តធ្វើដូចគ្នា និងគ្រប់នំទាំងអស់ សប្បាយចិត្តណាស់ ដែលបានក្លាយជាផ្នែកដ៏តូច១ ក្នុងថ្ងៃខួបកំណើតរបស់អ្នកគ្រប់គ្នា ។

Please enter a valid URL

Relate Post