Mister Global វៀតណាម ចេញមុខបកស្រាយ ក្រោយមានការភ្ញាក់ផ្អើលបែបនេះ

ពិតជាល្បីមិនធម្មតានោះទេ ក្រោយ យ័ញ ជីវលិញ Mister Global វៀតណាម ជាប់លំដាប់រងទី១ ក្នុងកម្មវិធីប្រកួត Mister Global នៅប្រទេសថៃ កាលពីដើមខែមិនា ឆ្នាំ ២០២២ កន្លងទៅនេះ  ។​​​ ហើយបានធ្វើឲ្យប្រជាជនកម្ពុជាជាច្រើនចាប់អារម្មណ៏ទៅលើមុខមាត់រូបរាងរបស់លោកព្រោះហាក់ស្រដៀងនិងកម្ពុជាដែរ ។

ហើយមានថ្ងៃមួយនៃថ្ងៃប្រឡងពីឈុតតំណាងជាតិរបស់ប្រទេសនីមួយៗ ស្រាប់តែគេឃើញមានវត្តមានរបស់បេក្ខជនកម្ពុជា ហោ សុវណ្ណគិរីដា និងបេក្ខជនដែលតំណាងឲ្យវៀតណាម យ័ញជីវលិញ មានភាពស្និទស្នាលគ្នាដូចជាបងប្អូននិងគ្នាដោយអ្នកទាំងពីនិយាយរកគ្នាហើយថែមទាំងជួយគ្នាទៅវិញទៅមកក្នុងការស្លៀកពាក់ឲ្យគ្នាទៀតផង រហូតធ្វើឲ្យអ្នកគាំទ្រកម្ពុជា ភ្ញាក់ផ្អើលយ៉ាងខ្លាំងថែមទាំងតាមដានប្រវត្តិរបស់ យ័ញ​ ជីវលិញ ទៀតផង ៕ រហូតគេបានដឹងថា លោកជា បងប្អូនខ្មែរ កម្ពុជាក្រោម នៅពេលក្រោយមក ។

ដើម្បី អោយមហាជន អស់សង្ស័យទៅលើរូបលោក Mister Global វៀតណាម យ័ញ ជីវលិញ  បានបង្ហោះសារ នៅលើបណ្ដាញសង្គមថា ខ្ញុំបាទ យ័ញជីវលិញ សូមផ្ញើនូវពាក្យអំណរអរគុណ ចំពោះបងប្អូនរួមជាតិខ្មែរទាំងអស់គ្នា ជាពិសេសអ្នកគំទ្រនៅវៀតណាម និងបងប្អូនដែលជាអ្នកគាំទ្រនៅប្រទេសកម្ពុជាដែលបានស្រឡាញ់តាមដាននិងគាំទ្រខ្ញុំរាល់ពេលកន្លងមកនេះ ខ្ញុំពិតជាមានមោទនភាពនិងរីករាយដែលបានកើតមកជាកូនដែលមានសញ្ជាតខ្មែរ ៕

ហើយនៅពីក្រោមសារនោះ  យើងឃើញ លោក សុវណ្ណគីរីដា ចូលទៅ Comment ថា My Handsome ហើយលោក យ័ញ ជីវលិញ បានតបជាភាសាខ្មែរវិញថា សូមអគុណ ។

Please enter a valid URL

Relate Post