លោកអ្នកអាចជ្រាបរួចមកហើយថា តារាសំដែង ជើងចាស់ អ្នកនាង សឿ សុធារ៉ា បានជួបរឿងមិនល្អជាច្រើន នៅមូួយរយៈចុងក្រោយនេះ ។ ដោយមុននេះ គឺគេបានដឹងរួចមកហើយថា អ្នកនាងសឿ សុធារ៉ា និងស្វាមី មានភាពរកាំរកូស១ដង ជា២ដង រួចមកហើយ តែគ្រប់យ៉ាងក៏បានត្រឡប់មកដូចដើមវិញ មុនពេលអ្នកនាងត្រូវបានគេបរិហារថា ជំពាក់លុយគេរាប់សិបមុឺន តែមិនព្រមចូលខ្លួន ដោះស្រាយ ។
ហើយក្នុងពេលនេះ ជីវិតរបស់អ្នកនាង ត្រូវបានទទួលនូវការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន ជាថ្មីម្ដងទៀត ក្រោយពីនៅសុខៗ អ្នកនាង ក៏នង្ហោះសារ បង្ហាញពីការបែកបាក់គ្រួសារ ដែលនាងនិងស្វាមីប្រឹងថែរក្សា ១៥ឆ្នាំ មកហើយ ។ ដោយនាងបានបង្ហោះរូប ដែលបង្ហាញពីការបែកបាក់ និងបានសសេរសារថា លាហើយរយៈ ពេល១៥ឆ្នាំមកនេះ។ ខ្ញុំនឹងមិនត្រឡប់ក្រោយទៅរកអ្នកឡើយ សូមបងមេត្តារក្សាសំដីជាកូនប្រុសដើម ទ្រូងប្រាំហាត់ថាប្រគល់កូនៗទាំងពីរមកឱ្យអូនមើលថែរក្សា” ។
គូររំលឹកផងដែរថា ពត៍មាននៃការបែកបាក់ រវាងអ្នកនាង សឿ សុធារ៉ា និង លោកសាពូន មីដាដា គឺមានជាហូហែរមកហើយ ហើយ ពត៍មានដែលថា ឈ្លោះហើយត្រូវវិញនោះ ក៏ច្រើនលើកច្រើនសារ ផងដែរ តែអ្នកទាំង២ នៅតែផ្សះផ្សារបាន អាចនិងដោយសារការគិតពីអនាគតកូន ។ តែលើកនេះ មិនដឹងជាយ៉ាងណានោះទេ ព្រោះមិនមែនជាពត៍មានដែលគេសសេរធម្មតានោះទេ តែជាការសសេរសារជាចំហរ ដោយអ្នកនាង សឿ សុធារ៉ា ដោយផ្ទាល់ ។ គេសង្ឃឹមថាអ្នកទាំង២ និងមានដំណោះស្រាយដ៏ល្អណាមួយដែលមិនប៉ះពាល់ដល់អនាគតរបស់កូនទាំង២ របស់ពួកគេ ។