សូ ដានីតា បោះពាក្យបែបនេះ ក្រោយប្រកាសលែងលះស្វាមី  

Share on facebook
Share on linkedin
Share on telegram

កាលពីថ្ងៃទី ២៩ ខែមិនាកន្លងទៅនេះ អ្នកនាងសូ ដានីតា បានធ្វើអោយមហាជនក៏ដូចជាមិត្ត នៅក្នុងរង្វង់សិល្បៈ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីនាង បានប្រកាសច្បាស់ៗថា នាងនិងស្វាមី បានលែងលះគ្នាដាច់ស្រឡះ និងបានប្រើឈ្មោះជាស្ត្រីមេម៉ាយ រួចរាល់ហើយ បើទោះជាអ្នកទាំង២ មានកូនប្រុស១ជាចំណងជីវិតក៏ដោយ ។

ហើយក្រោយពីអ្នកនាង សូ ដានីតាប្រកាសបែបនេះហើយ ក៏នៅឃើញ អតីតស្វាមីរបស់នាងក៏បានចេញមុខបង្ហោះសារ សារភាពកំហុសរបស់ខ្លួនផងដែរ ចំពោះ ការបែកបាក់នេះ ។ ដោយលោកបានពោលថា​ គាត់បានសម្រេចចិត្តត្រូវហើយ ព្រោះខ្ញុំមិនមែនជាប្ដីល្អ បងដេកគិតពីរយប់ឥឡូវបងយល់ហើយថាបងត្រូវធ្វើបែបណា បងព្រមទទួលទង្វើ និង កំហុសគ្រប់យ៉ាងទាំងអស់ #គ្រប់យ៉ាងគឺបងជាអ្នកខុស #ហើយខ្ញុំមិនទទួល phone និង មិនតបឆាតបងប្អូនណាទាំងអស់ អ៊ីចឹងសូមបងប្អូនកុំឆាតមកសួរខ្ញុំទៀត ខ្ញុំមិនចង់ឆ្លើយអ្វីទាំងអស់»៕

ហើយក្នុងពេលនេះ ក្រោយពីរឿងរ៉ាវនៃការលែងលះ បានស្ងប់ស្ងាត់ហើយនោះ ស្រាប់តែអ្នកនាង សូ ដានីតា បានបង្ហោះសារ យ៉ាងមានក្ដីសុខថា អស់អីអស់ចុះ មានម្នាក់ប្រុសតូច១នេះ នៅក្បែរ ក៏អាចអោយខ្ញុំញញឹម បាន១ថ្ងៃ ១ដង ដែរ My Love សុិនសូ ម៉េងឃុន ។

គួររំលឹកផងដែរ ក្រៅពីមិនសមប្រកបនិងជីវិតគ្រួសារហើយនោះ អ្នកនាង សូ ដានីតា នៅជួបបញ្ហានៅក្នុងការងារផងដែរ ដោយនៅមុននេះ អ្នកនាងសូ ដានីតា ទើបតែប្រកាសបញ្ចប់ការធ្វើការជាមួយ Dara Entertainment ដែលនាងបានរូមការងារមកជាង ១០ឆ្នាំ និងមានលោក យ៉ែម សំអូន ជាអ្នកគ្រប់គ្រងផងនោះ ។  ដោយនាងបានបង្ហោះរូប១សន្លឹកជាមួយលោក យ៉ែម សំអូន និងបន្ថែមសារបញ្ជាក់ពីការបញ្វប់ទំនាក់ទំនងនេះថា ១សន្លឹកនេះ គឺជាសន្លឹកខ្ញុំផុសចុងក្រោយ ដោយ នាងខ្ញុំសូមប្រកាសរាល់ការងារ Dara Entertainment Samonn Yem គឺនាងខ្ញុំសូមបញ្ឃប់ទាំងអស់​ មនុស្សគ្រប់គ្នាតែងតែចង់បានល្អ កុំចេះតែថាអោយគេខុស១០០ដងដោយមិនមានអ្នកមិនហ៊ានតប តែដល់ពេលគេហ៊ានតបតាំងពីក្តៅក្រហាយ !  កញ្ចក់ អាចឆ្លុះខ្លួនមុខរបស់យើងពេលដែលយើងត្រូវការ តែភ្នែកមនុស្សគឺជាកញ្ចក់ជាប់នឹងសកម្មភាពរបស់មនុស្សគ្រប់គ្នា! រៀនមើលគល្អខ្លះផង ! ។

ដែលសារ១នេះ បានបញ្ជាក់យ៉ាងច្បាស់ថា អ្នកនាងសូ ដានីតា ដើរចេញពី Dara Entertainment ដោយសារមានបញ្ហា មិនមែនដើរចេញដោយសប្បាយចិត្តនោះទេ ។

Please enter a valid URL

Relate Post