តន់ ច័ន្ទសីម៉ា ប្រកាសថានិងធ្វើរឿងនេះ ឥឡូវធ្វើមែន 

រហូតមកទល់ពេលនេះ តារាចម្រៀង កញ្ញា តន់ ច័ន្ទសីម៉ា នៅតែបន្តឈរនៅជួរមុខ សម្រាប់តារាចម្រៀងប្រចាំនៅផលិតកម្ម Galaxy Navatra ។ ហើយអ្វីដែលសំខាន់ បទចំរៀងរបស់នាងចេញមក១បទៗ គឺផ្ទុះ ការគាំទ្រមិនធម្មតានោះទេ រហូតដល់បរទេស យកបទចំរៀងរបស់នាង ទៅ Raction យ៉ាងច្រើនផងដែរ ។ តែទោះបីជានាងជោគជ័យខ្លាំងលើផ្នែកចំរៀងសម័យក្ដី តែសម្រាប់តន្រ្តី និងសិល្បៈបូរាណ ក៏នាងមិនចោលដែរ ។

នៅដើមឆ្នាំ ២០២២ កន្លងទៅនេះ នាងបានប្រកាសថា នាងនិងជួយឧបត្ថម្ភដល់ស្ថាប័ន និងក្រុមប្រតិបត្ដិសិល្បៈបុរាណខ្មែរយើងទៅតាមលទ្ធភាពដែលនាងអាចធ្វើទៅបាន ។ ហើយក្នុងពេលនេះ ដូចជាការគ្រោងទុកមែន គឺមានសាលា និងអង្គការសមាគម មួយចំនួន បានទទួលអំណោយ ពីតារាចំរៀងស្រីល្បីឈ្មោះនេះរូចហើយ  ។

ដោយក្នុងពិធីប្រគល់ និងទទួលអំណោយសប្បុរសធម៌កាលពីថ្ងៃទី៣១ ខែមីនា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា សាលា និងអង្គការសមាគមដែលទទួលបានអំណោតសប្បុរសធម៌ពីកញ្ញា តន់ ចន្ទសីម៉ា នាពេលនោះរួមមាន៖ សាលាមធ្យមវិចិត្រសិល្ប: សមាគមចាប៉ីអមត: សមាគមអ្នកនិពន្ធខ្មែរ ក្រុមល្ខោនខោលវត្តស្វាយអណ្អែត ក្រុមយុវជនល្ខោនខោលកម្ពុជា និងនាយកដ្ឋានសិល្បភាពយន្ត។

នៅក្នុងសេចក្ដីប្រកាសរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលចេញផ្សាយនៅថ្ងៃនេះ បញ្ជាក់ថា អំណោយដែលទទួលបានរួមមាន៖ អង្ករ ២តោន ធុងចម្រោះទឹកស្អាតខ្នាតធំ ១គ្រឿង ចាប៉ីដងវែងចំនួន ៥ដើម ឧបករណ៍តន្រ្តីបុរាណមួយចំនួនធំ។ ក្រៅពីនេះក៏មានសម្លៀកបំពាក់ និងគ្រឿងលំអរសម្រាប់ល្ខោនខោលមួយចំនួនធំ ហើយកញ្ញាក៏បានឧបត្ថម្ភការបោះពុម្ពផ្សាយសៀវភៅរឿងរាមកេរ និងសៀភៅអត្ថបទនិពន្ធភាពយន្តខ្នាតខ្លីមួយចំនួនដែរ៕

 

គួររំលឹកផងដែរថានៅក្នុង ព្រិត្តិការ Pleng Music Award 2022 ដែលរៀបចំឡើងកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ នៅ Garden City Hotel កន្លងទៅនេះ កញ្ញា តន់ ច័ន្ទសីម៉ា ទទួលបានពានរង្វាន់ មកគ្រប់គ្រងដល់ទៅ៣ឯណោះ ដែលមានដូចជា ១. ពានរង្វាន់ «សិល្បការិនីប្រចាំឆ្នាំ»

២. ពានរង្វាន់ «វីដេអូបទចម្រៀងដំបូងគេដែលមានការមើល 100លានដងក្នុង YouTube» បានទៅលើបទ “Are You Okay?” របស់ តន់ ចន្ទសីម៉ា   

និងទី៣. ពានរង្វាន់ «សិល្បការិនីស្ដាប់ច្រើនជាងគេ»។

 

Please enter a valid URL

Relate Post