មាន សូនីតា តារាខ្មែរតែម្នាក់គត់ដែលធ្វើរឿងនេះ

នាពេលកន្លងមក លោកអ្នកបានជ្រាបរូចមកហើយថា កញ្ញា មាន សូនីតា បានធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីនៅសុខៗ ស្រាប់តែលេចវត្តមាននាងនៅក្នុងព្រឹត្តិការណ៍ ដើរបង្ហាញម៉ូដធំមួយ នៅក្នុង​ទីក្រុងប៉ារីស ប្រទេសបារាំងគឺ ការបង្ហាញម៉ូដសម្រាប់ Collection ថ្មី Pierre Cardin 3022 ដោយមានការបង្ហាញវត្តមានរបស់តារាបង្ហាញម៉ូដជាច្រើនរូប កាលពីថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២២ កន្លងទៅនេះ ។ ដែលនោះគឺជាមោទនភាពដ៏ធំមួយសម្រាប់រូបនាង ហើយនាងក៏បានបង្ហាញ នូវឈុតដ៏ស្រស់ស្អាតចំនួន ៣ឈុត នៅក្នុងរាត្រីដ៏អស្ចារ្យនោះផងដែរ ។ ទោះបី​មិនបានទៅគាំទ្រផ្ទាល់ ប៉ុន្តែមាន​អ្នកគាំទ្រ​ជា​ច្រើននាក់ ផ្ញើនូវការលើកទឹកចិត្ត និងសាទរពីចម្ងាយ ពីកម្ពុជាទៅ ចំពោះតារាស្រីរូបនេះទាំងកណ្ដាលអាធាត្រ។

គួរបញ្ជាក់ផងដែរថា កម្មវិធីនោះ ​ត្រូវ​បាន​រៀបចំ​ឡើងជា​ពិសេសនៅ National Air and Space Museum ក្នុងបំណងឧទ្ទិសដល់ស្ដេចច្នៃម៉ូដជើងចាស់ Pierre Cardin ដែលបានទទួលមរណភាពកាល​ពីឆ្នាំ ២០២០៕

ហើយឥឡូវនេះ យើងត្រឡប់មកមើលនូវឈុតនិមួយៗ ដែលនាងបានបង្ហាញ នៅតាមបណ្ដាញសង្គម ក៏ដូចជា ឈុតដែលនាងបានស្លៀកចូលរួមក្នុងពិធី នៅក្នុងប្រទេសវិញ ក៏ស្រស់ស្អាតមិនធម្មតាដែរ ។ តែអ្វីដែលសំខាន់ ក្រៅពីសម្រស់របស់ឈុតទាំងនោះ បើលោកអ្នកបានដឹងពីប្រភពរបស់ឈុតដែលនាងបានស្លៀកនោះ លោកអ្នកប្រហែលជាមិនលាន់មាត់សសើរមិនបាននោះទេ ។

ព្រោះថាឈុតទាំងនោះមិនត្រឹមតែមានតែ១គ្មាន២នោះទេ តែជាឈុតដែលគូ និងឆ្នៃឡើងដោយហាងលក់សំលៀកបំពាក់របស់នាងដោយផ្ទាល់ថែមទៀតផង ដែលនេះហើយជាហេតុដែលធ្វើអោយនាងក្លាយជាតារាខ្មែរតែម្នាក់បានធ្វើរឿងនេះមុនគេ គឺឈុតសម្លៀកបំពាក់របស់នាងមានតែ១គ្មាន២ ហើយ គូរ មិងឆ្នៃម៉ូត ចេញពីហាងរបស់នាងដោយផ្ទាល់ 

ដោយកន្លងមក លោកអ្នកបានជ្រាបមកហើយថា កញ្ញា មាន សូនីតា មានងារជា រាជនីក្រម៉ា ក្រោមការដាក់អោយដោយអ្នកគាំទ្ររបស់នាងទូទាំងប្រទេស ។ ហើយនាងក៏បានបើកហាងលក់សម្លៀកបំពាក់ និង កាត់ដេរដែលមានឈ្មោះថា «ផ្ទះស្រឡាញ់» ដោយរាល់ផលិតផលនៅក្នុងហាងរបស់នាង គឺសុទ្ធសឹងតែធ្វើឡើងដោយក្រមាគ្រប់ប្រភេទថែមទៀតផង។

ជាក់ស្តែងក្នុងនាមជាថៅកែហាង «ផ្ទះស្រឡាញ់» រាជិនីក្រមា មាន សូនីតា ត្រូវបានមហាជនអ្នកគាំទ្រ និង មិត្តក្នុង-ក្រៅសិល្បៈជាច្រើន បានចាប់អារម្មណ៍រាល់ឈុតសម្លៀកបំពាក់ ដែលនាងបានស្លៀកបង្ហាញម្តងៗ គឺសុទ្ធសឹងតែសម្រិតសម្រាំងតែ ១ គ្មាន ២ ពោលគឺទាំងម៉ូដ និង សាច់ក្រណាត់។

គួររំលឹកផងដែរថា មហាជនអ្នកគាំទ្រ ប្រាកដជាធ្លាប់បានឃើញហើយពីភាពរីករាយ និង សុភមង្គលរបស់រាជិនីក្រមា មាន សូនីតា ដែលតែងតែបង្ហាញនៅលើគណនីហ្វេសប៊ុក និង Instargram  របស់នាងជារឿយៗ ។តែលោកអ្នកមិនបានដឹងទេថា តារារូបនេះ មានភាពឯការ និងខ្វះភាពកក់ក្តៅពីឪពុកម្តាយរបស់ខ្លួនយ៉ាងណា ? តាមរយៈកិច្ចសម្ភាសន៍១ នាងបានប្រាប់ថា​ កាលពីប្រមាណជាជិត ២០ ឆ្នាំ​មុន ក្នុងនាមជាក្មេងស្រី ដែលឪពុកម្តាយបានលែងលះគ្នា ហើយនាងត្រូវរស់នៅជាមួយម្តាយមីង ព្រោះម្តាយបង្កើតត្រូវចាកចេញពីភ្នំពេញទៅធ្វើការតាមបណ្តាខេត្តដើម្បីរកប្រាក់ចិញ្ចឹមបីបាច់នាង ។

ដោយនាងបានរៀបរាប់ថា «កាលពេលនៅតូចម្តាយនាង បានចាកចេញទៅធ្វើការនៅខេត្តនាងមានអារម្មណ៍ថាខ្វះភាពកក់ក្តៅណាស់ ព្រោះតែពេលទៅរៀនម្តងៗ ឃើញម្តាយរបស់គេតែងតែមកមើលថែកូន ប៉ុន្តែងាកមករូបនាងវិញម្តាយនៅឆ្ងាយ មួយឆ្នាំជួបគ្នាបានតែ ៣ ដង នៅពេលបុណ្យទានធំៗ តែប៉ុណ្ណោះ»

មាន សូនីតា និងម្ដាយ
ម្ដាយមីង មាន សូនីយា និងម្ដាយ

មាន សូនីតា បានឲ្យដឹងទៀតថា «ការឃ្លាតឆ្ងាយនេះព្រោះតែបញ្ហាជីវភាពកាលពេលនោះ ដូច្នេះមកដល់បច្ចុប្បន្ននាងមានអ្វីគ្រប់យ៉ាងអស់ហើយ តែនាងនៅតែគិតថាបើអាចចង់ឲ្យពេលវេលាកាលនៅពីតូចៗ នាងមានអ្វីគ្រប់យ៉ាងដូចនៅពេលនេះ ដើម្បីកុំឲ្យអ្នកម្តាយចេញទៅធ្វើការតាមខេត្តចោលនាង»

Please enter a valid URL

Relate Post