ផ្ដើមចេញពីករណី តារាស្រីល្បីឈ្មោះ អ្នកនាង តេងម៉ូ និដា ដែលធ្លាក់ពីលើទូកកណ្ដាលទន្លេចៅផ្រាក់យ៉ា នៅយប់ថ្ងៃទី 24 ខែកុម្ភៈ ឆ្នាំ 2022 កន្លង មកនេះ គឺក្នុងពេលនេះ សមត្ថកិច្ច បានធ្វើការចោទប្រកាន់ ទៅលើបុគ្គលសំខាន់ចំនួន ២រូប ដែលមានវត្តមាននៅលើទូកក្នុងថ្ងៃកើតហេតុរូចទៅហើយ គឺ លោក តាក់នុផ័ត លើតវិវីទ្យ ឬ ប៉ និងលោក ផៃប៊ូន ទ្រីកាណចាក់ណាណ័ន្ទ ហៅ រ៉ូបឺត ចំនួន ៥ករណី ។
ដែលករណីទាំង៥នោះ រួមមាន ទី១. ប្រមាថធ្វើអោយអ្នកដ៏ទៃបាត់បង់ជីវិត ទី២. យកទូកដែលខានបង់ពន្ធជូនរដ្ឋ មកប្រើ ទី៣. បើកបរទូកដោយមិនមានប័ណ្ណបើកបរ សមត្ថកិច្ច បដិសេធក្នុងការធានាអោយនៅក្រៅឃុំ ទី៤. ផ្ដល់ចម្លើយមិនពិត ទី៥. បំផ្លាញភស្តុតាង ។
ហើយនៅទីបំផុត លោកសរ៉យុទ្ធ ស៊ុថាត់ណាក់ជីនដា កម្មករពត៍មាន ដែលគេស្គាល់ថា ជាអ្នកអានពត៍មានពេលព្រឹកដ៏ល្បីប្រចាំនៅស្ថានីយ៍ទូរទស្សន៍ប៉ុស្តិលេខ៣នៅប្រទេសថៃនោះ បានរាយការណ៍មកថា បន្ទាន់ តុលាការ ចេញដីកា ចាប់ សេន ដែលជាបុរសភេទទី៣ និងជាអ្នកដែលមានវត្តមាននៅលើទូកក្នុងថ្ងៃកើតហេតុផងដែរនោះ ពីបថ ធ្វើការដោយប្រមាថ ជាហេតុធ្វើអោយអ្នកដ៏ទៃបាត់បង់ជីវិត ។
ដោយក្នុងនោះលោកសរ៉យុទ្ធបានបន្ថែមថាមានការរាយការណ៍មកថាសុលាកាខេត្តនន្ទបុរីបានធ្វើការពិភាគ្សានិងសម្រេចអនុម័តដីកាចាប់ខ្លួនលេខ 162/2565 ចុះថ្ងៃទី ២ ខែមេសា ឆ្នាំ២០២២ អោយចាប់នាយ វិសាផាច់ មនោម័យរ័ត្ន ឬ សេន ក្នុងបទចោទប្រកាន់ ធ្វើទង្វើដោយប្រមាថ ដែលទង្វើនោះ ជាហេតុធ្វើអោយមានមនុស្សបាត់បង់ជីវិត ។
គួររម្លឹកផងដែរថា នៅក្នុងពេលនេះ នៅឯប្រទេសថៃ ទោះបីជាសមត្ថកិច្ច ព្យាយាមចង់បិតរឿងក្ដីនេះ ម្ដងជា២ដងក្រោមហេតុផលផ្សេងៗក្ដី តែអ្នកប្រើបណ្ដាញសង្គម នៅក្នុងប្រទេសថៃ និងបុគ្គល១ចំនួន ដែកមានសមត្ថភាព ក្នុងកាេស្វែងរកភស្តុតាងផ្សេងៗ នៅតែបន្តព្យាយាម ដោយមិនរួញរាក្នុងបំណងស្វែងរកយុត្តិធម៍ អោយសពអ្នកនាងតេងម៉ូ ។ ហើយអ្វីដែលសំខាន់គឺមានអ្នកគាំទ្រ អ្នកនាង តេងម៉ូ មួយចំនួន មកពីជុំវិញពិលោក បានចូលទៅ Comment ក្នុងពត៍មានដែលផ្សព្ចផ្សាយអំពីរឿងក្ដីនេះថា បើមិនមានយុត្តិធម៍ សម្រាប់សព អ្នកនាង តេងម៉ូ នោះទេ នោះពួកគេនិងមិនត្រឡប់ទៅ ធ្វើដំណើទេសចរណ៍ទៅកាន់ប្រទេសថៃវិញនោះទេ ព្រោះពួកគេ បារម្ភអំពីសុវត្ថិភាពរបស់ពួកគេ ។