កម្មវិធីប្រកួតបុរសឯក Mister Supranational Cambodia ឆ្នាំ ២០២២ បានចប់ដោយរលូន ដោយខាងកម្មវិធី បានរកឃើញ បុរសសង្ហាដល់ទៅ៥រូប កាលពីរាត្រីថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ ។ ដោយ ក្នុងនោះ ជ័យលាភីដែលនឹងតំណាងកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិ គឺបានទៅលើបេក្ខភាពលោក ឡៅ បញ្ញា ដែលជាបេក្ខភាពតំណាងខេត្តកំពង់ធំ ។
ខណៈដែលលោក ខេមរា បុត្រ ទទួលបានតំណែង ជ័យលាភីរងទី៤ ។ តែគ្រប់យ៉ាងមិនដូចការគិតនោះទេ តែបែជាបង្ករការភ្ញាក់ផ្អើលទៅវិញ ក្រោយពីនៅសុខៗ លោក ខេមរា បុត្រ ដែលមានឈ្មោះពិតថា លី សុខលាភ ផងនោះ បានប្រកាសដកខ្លួន លាលែងតំណែង ដែលខ្លួនខំតស៊ូយ៉ាងលំបាក ឆ្លងកាត់ការជម្រុះច្រើនលើកច្រើនសារ ដោយគ្មានការស្រណោះអាល័យអ្វីនោះទេ ។
ដោយលោកបានប្រកាសជាសាធារណៈ នៅលើបណ្ដាញសង្គមដូចជា ហ្វេសប៊ុគថា ខ្ញុំបាទខេមរា បុត្រ ជាMister Supranational Cambodia ទទួលតំណែង Fourth Runner Up សូមប្រកាសជាសាធារណៈអោយបានជ្រាបថា ខ្ញុំបានធ្វេីការស្នេីសុំលាលែងតំណែងក្រោមស្ថាប័ណ #mistersupranationalcambodia2022 ចាប់ពីថ្ងៃនេះទៅ។ សូមអរគុណពុកម៉ែបងប្អូនដែលតែងតែគាំទ្រខ្ញុំកន្លងមក ហេីយក៏សុំទោសចំពោះអ្នកគាំទ្ររបស់ខ្ញុំផងដែរ ។
ពាក់ព័ន្ធទៅនិងរឿងនេះ ខាងកម្មវិធីប្រកួត #mistersupranationalcambodia2022 ក៏បានចេញមកបញ្ជាក់បន្ថែមផងដែរ ដោយខាង Page ផ្លូវការ របស់ #mistersupranationalcambodia បានទទួលស្គាល់ពីការលាលែងតំណែងនេះ និងបានផ្ទេតំណែង១នេះ ទៅ បុរសឯកលំដាប់ថ្នាក់អន្តរជាតិកម្ពុជា ប្រជាប្រិយភាព ឬ Mister Popular បន្តគ្រងតំណែងជំនួស ក្រោមហេតុផលថា លោក ខេមរា បុត្រ រវល់ច្រើនលើការងារផ្ទាល់ មិនមានពេលវេលាគ្រន់គ្រាន់អោយក្រុមប្រកួត ។
ដោយ Pagr នោះបានសសេរថា សេចក្ដីជូនដំណឹង កម្មវិធីបុរសឯកលំដាប់ថ្នាក់អន្តរជាតិកម្ពុជាឆ្នាំ ២០២២ ( Mister Supranational Cambodia 2022 ) ដោយលោក លីសុខលាប( ខេមរា បុត្រ ) មានកាងារវល់ច្រើនជាការងារផ្ទាល់ខ្លួនរបស់លោក ដោយហេតុនេះលោកបានស្នើសុំមកខាងកម្មវិធីសូមលាតំណែងជា លំដាប់រងទី ៤ នៃកម្មវិធីបុរសឯកលំដាប់ថ្នាក់អន្តរជាតិកម្ពុជាឆ្នាំ ២០២២ របស់លោកវិញ ដោយមានការយល់ស្របពីភាគគីទាំងសងខាង ដូចនេះបុរសឯកលំដាប់ថ្នាក់អន្តរជាតិកម្ពុជា ប្រជាប្រិយភាព ( Mister Popular ) ត្រូវបានទទួលតំណែង លំដាប់រងទី ៤ នេះបន្តរចាប់ពីពេលជូនដំណឹងនេះ ។