ពិតជាស័ក្តសមជាមួយការងចាំមែន នៅទីបំផុត អ្នកម៉ាក់ Super Star ឈុំភូ អារីយ៉ា បានសម្រាលកូនស្រីហើយ នៅថ្ងៃទី 30ខែមិនាកន្លងទៅថ្មីៗនេះ ព្រមជាមួយកាបង្ហាញពីប្រភពនៃឈ្មោះ Abigail ផងដែរ ដែល Abigail គឺជាឈ្មោះ ព្យុះ Abigail នោះឯង ។ ដោយនៅលើ Instagram របស់គូស្វាមី១គូនេះ បានផុសវីឌីអូ ដែលបង្ហាញពី ព្យុះ Abigail និងបន្តដោយការណែនាំខ្លួន babe តូច Welcome to the world, Abigail ។ ហើយថ្មីៗនេះ អ្នកនាង ឈុំភូ បាន Post រូបនាងតូច Abigail និងខ្លួន កំពុងសម្រាកក្នុងមន្ទីពេទ្យ ដោយមានស្វាមីកំពុងមើលថែថែមទៀតផង ។
ហើយបើក្រឡេកទៅមើល ថ្លៃសម្រាលវិញក៏មិនធម្មតាដែរ ដោយសារតែ អ្នកនាងឈុំភូ បានជ្រើសរើសយក មន្ទីពេទ្យដ៏ល្បី និងថ្លៃបំផុតប្រចាំប្រទេសថៃ នោះគឺមន្ទីពេទ្យ បាំរ៉ុងរ៉ាត ដែលនាងធ្លាប់បានសម្រាល កូនភ្លោះរបស់នាង សាយហ្វា និងផាយុ ម្ដងរួចមកហើយ ។ ហើយតំលៃគឺថ្លៃកប់តែម្ដង ដូចជា សម្រាប់ការសម្រាលបែបធម្មជាតិ មានតំលៃ 2536ដុល្លារ សម្រាលបែបធម្មជាតិ ប្រើថ្នាំស្ពឹក 2955ដុល្លារ សម្រាលដោយវះកាត់ មានតំលៃ 3253ដុល្លារ ហើយសម្រាប់ ការសម្រាលកូនភ្លោះ គឺមានតំលៃ រហូតទៅដល់ 5938ដុល្លាឯណោះ ។
តែលើកនេះ រឹតតែថ្លៃលើសមុនទៀត ដោយសាតែនាងបាន Up grade ទៅបន្ទប់ធំ ថ្នាក់ Primiem ដែលមានទំហំរហូតដល់ 146ម៉ែត្រការ៉េឯណោះ ។ ដោយក្នុងនោះរួមមាន បន្ទប់សម្រាកសម្រាប់អ្នកម្ដាយ ទើបសម្រាល មានបន្ទប់១ គ្រែធំ២ សម្រាប់គ្រួសារអ្នកម្ដាយទើបសម្រាល មានបន្ទប់ងូតទឹក២ និងបន្ទប់បន្ទោបង់១ ។ ចំណែកឯតំលៃវិញគឺ 1052ដុល្លារ ក្នុង១យប់ ។
ហើយក្រៅពីនោះ Super star តារាល្បី អ្នកនាងឈុំភូ និង ស្វាមី បានត្រៀមរូចជាស្រេចនៅផ្ទះ ដែលមានតំលៃរហូតទៅដល់ 300លានបាទ សម្រាប់គ្រួសារទាំងមូលរស់នៅជុំគ្នា ៥នាក់ ម៉ាក់ប៉ានិងកូនៗ ។ ដែលផ្ទះនេះ ចំណាយពេលក្នុងការសាងសង់ រហូតទៅដល់ ៥ឆ្នាំឯណោះ ចំណែកឯគ្រឿងសង្ហារឹមវិញ គឺអ្នកទាំង២ ឡើងទៅទិញ នៅបរទេសដោយផ្ទាល់ ច្រើនលើកច្រើនសារ រហូតដល់ផ្ទះនេះ រៀបចំហើយមានលក្ខណៈអស្ចារ្យខ្លាំង ដូចដែលលោកអ្នកបានឃើញក្នុងពេលនេះ ។