អ្នកដែលត្រូវចាប់បន្តក្នុងរឿងក្ដី Tangmo គឺបុគ្គលទី6រូបនេះ

Up Date ករណីតារាស្រីល្បីឈ្មោះ Tangmo nida បាត់បង់ជីវិត ដោយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២២ ម្សិលមិញនេះ ខាងសមត្ថកិច្ច បានចោទប្រកាន់រូចហើយទៅលើ ប៉ និង រីបឺត លើ៥ករណី រួមមាន ទី១. ប្រមាថធ្វើអោយអ្នកដ៏ទៃបាត់បង់ជីវិត ទី២. យកទូកដែលខានបង់ពន្ធជូនរដ្ឋ មកប្រើ  ទី៣. បើកបរទូកដោយមិនមានប័ណ្ណបើកបរ សមត្ថកិច្ច បដិសេធក្នុងការធានាអោយនៅក្រៅឃុំ ទី៤. ផ្ដល់ចម្លើយមិនពិត ទី៥. បំផ្លាញភស្តុតាង ។

ព្រមទាំងចេញដីកា ចាប់ខ្លួន សេន ពីបថ ប្រមាថជាហេតុធ្វើអោយអ្នកដ៏ទៃបាត់បង់ជីវិត ។

ពាក់ព័ន្ធក្នុងរឿងនេះ លោក ដេឆា មេធាវី របស់ម្ដាយតេងម៉ូ បានផ្ញើប្រយោគខ្លីឺ តែមានន័យទៅអោយ ក្រាក់ទិ ដែលជាអ្នកចាត់ការទូទៅ និងជាមិត្តជិតស្និតផងនោះថា សូមផ្ញើទៅក្រាក់ទិ ថា នៅបរិវេណ បាតដៃខាងឆ្វេង របស់តេងម៉ូ មានសាក់ឈ្មោះ កូនស្រីរបស់នាង គឺ  អុីស្ទើ ដូចនេះបើមានអ្វីមិនទាន់និយាយ គួរតែនិយាយអោយអស់ ព្រោះតេងម៉ូ ស្រឡាញ់ក្រាក់ទិ និងកូនណាស់ លោកជឿថា​ក្រាក់ទិ នៅមានប្រយោជន៍ បើនិយាយពាក្យពិតទាំងអស់ជាមួយសមត្ថកិច្ច ហើយបើសិនជាប្រជាជនរូបណា មានភស្តុតាង ក៏សុំអោយបញ្ជូនទៅ អោយប៉ូលីស ដើម្បីជាប្រយោជន៍ដល់រឿងក្ដី ។

ហើយប៉ុណ្ណឹងនៅមិនទាន់ចប់ទេ ដោយលោកដេឆា បានបន្តថា អ្នកដែលត្រូវចាប់ខ្លួនបន្តទៀត គឺអ្នកច្បាប់១រូបដែល រៀបគម្រោងអោយអ្នកទាំង៥នៅលើទូក លាក់បាំងការពិត រហូតធ្វើអោយរឿងក្ដីនេះ រញេរញៃរហូតមកដល់ថ្ងៃនេះ ។ ហើយលោកនៅបានបញ្ជាក់ផងដែរថា អ្នកណាដែល រៀបសេណារីយោ អោយ៥នាក់នៅលើទូក ទម្លាក់កំហុសទៅលើ តេងម៉ូ គឺដល់ពេលដែលត្រូវនិយាយការពិតហើយ ។

Please enter a valid URL

Relate Post