កម្មវិធីប្រកួត Miss Queen Cambodia 2021/22 បានបញ្ចប់ដោយរលូន កាលពីយប់ ថ្ងៃទី3 ខែមេសា ឆ្នាំ2022 កន្លងទៅនេះ ដោយបានរកឃើញ ជ័យលាភីដល់ទៅ 5រូបសម្រាប់ រដូវកាលទី2នេះ ។
ដោយក្នុងនោះមានដូចជា ជ័យលាភី Miss Queen Cambodia 2021/22 បានទៅលើ វ៉ាន់ប៊ី (Vanbe) និងត្រូវតំណាងឲ្យប្រទេសកម្ពុជាក្នុងកម្មវិធី Miss International Queen Cambodia 2023 ជ័យលាភីរងទី១ បានទៅលើ មីហ្កាឌីវ៉ា (MiGa Diva) និងត្រូវតំណាងឲ្យប្រទេសកម្ពុជាក្នុងកម្មវិធី Miss Equality World Cambodia 2023 ជ័យលាភីរងទី3 បានទៅលើ រ៉ូប៊ី (Ruby) និងត្រូវតំណាងឲ្យប្រទេសកម្ពុជាក្នុងកម្មវិធី Miss Universe Trans Cambodia 2023 ចំណែកឯ លំដាប់រងទី4 បានទៅលើ អ៊ែនជូលីឌែន និង ជ័យលាភីរងទី5 បានទៅលើ គីម ណាយ៉ុង ។
ហើយម្យ៉ាងវិញទៀត បើយើងក្រឡេកទៅមើលសម្រស់របស់ជ័យលាភីទាំង៥រូប ក្នុងឆ្នាំនេះ ឬ ជំនាន់ទី២ នេះ គឺពិតជាស្រស់ស្អាតមិនចាញ់ឆ្នាំមុននោះទេ ព្រោះតែពួកគេមានរាងស្រឡូន សាច់សខ្ចី សំដីផ្អែមល្ហែម មានភាពក្លាហាន ហើយអ្វីដែលសំខាន់ គឺពួកគេពិតជាមានភាពឆ្លាតវៃមិនធម្មតា តាមរយៈការឆ្លើយសំនួរនៅវគ្គផ្ដាច់ព្រ័ត្រ គឺពួកគេឆ្លើយបានយ៉ាងល្អ និងត្រូវចិត្តគណៈកម្មការយ៉ាងខ្លាំង ។
ហើយបើនិយាយអំពីសមត្ថភាពក្នុងការដើរម៉ូតវិញ គឺមិនមានអ្នកណាចាញ់អ្នកណានោះទេ គឺក្លាហាន ស្រស់ស្អាត រហ័សរហួន និងមានលក្ខណៈពិសេសរៀងៗខ្លួន នៅក្នុងការផុស ដែលជាចំណុច១ធ្វើអោយគណៈកម្មការមានការឈឺក្បាលវិលមុខយ៉ាងខ្លាំងក្នុងការសម្រេចចិត្ត និងដាក់ពិន្ទុ អោយបេក្ខភាពជ័យលាភីទាំងនោះ ។ តែទោះជាយ៉ាងណា ការប្រកួតនៅតែផ្ដល់ជូននូវភាពសុក្រិត យុត្តិធម៍ ជូនដល់បេក្ខភាពទាំងអស់ដែលបានចូលរួមប្រកួត ។