Aum Patcharapa រងការិះគន់ខ្លាំង ក្រោយនាងពោលបែបនេះ ជាសាធារណៈ

នៅមុននេះបន្តិចមានការ Comment ភ្លូកទឹកភ្លូកដី ថាតារាស្រីល្បីឈ្មោះ Aum Patcharapa ជាតារាមុខលុយ ក្រោយពីនាងបានពោលថា ការងារអ្វីក៏ដោយ បើលុយមិនច្រើនល្មមសម្រាប់នាង គឺនាងមិនទទួលទេ ។  ហើយក្នុងពេលនេះ ដើម្បីអោយអស់ចម្ងល់ Superstar តារាល្បី Aum Patcharapa បានបើកចិត្តប្រាប់ពីមូលហេតុ ដែលនាងពោលបែបនេះ ក៏ព្រោះតែនាងខ្លាចនិងការប្រឈមមុខទៅនិង នេរោគ COVID-19 ទើបមិនទទួលការងារណាមួយនោះទេ បើលុយមិនគ្រប់គ្រាន់ ព្រោះត្រូវប្រឈមមុខច្រើនយ៉ាង ជាពិសេស ឳពុកម្ដាយរបស់នាង មានអាយុច្រើនហើយ ។

ដោយនាងបានប្រាប់ដោយផ្ទាល់មាត់ថា និងមិនទទួលការងារណាមួយមោះទេ បើលុយមិនច្រើនល្មសម្រាប់នាង ព្រោះត្រូវគិតដល់បញ្ហាដែលតាមមកតាមក្រោយ ព្រោះខ្លួននាងត្រូវប្រឈមនិងការឆ្លងមេរោគ ឬ ឆ្លងមេរោគហើយ យកទៅចម្លងអ្នកនៅក្នុងផ្ទះ ដែលមានសមាជិកគ្រួសារច្រើននាក់ ជាពិសេស គឺលោកឳពុក អ្នកម្ដាយ ដែលមានវ័យច្រើនហើយ បានមានអ្វីកើតឡើងនាងពិតជាទទួលយកមិនបានទេ ដែលធ្វើអោយ ឳពុកម្ដាយឆ្លងមេរោគ ឬឈឹដោយសារតែរូបនាង ។

គ្រប់ពេលដែលចេញទៅធ្វើការនៅក្រៅផ្ទះ នៅពេលដែលត្រឡប់ចូលផ្ទះវិញ គឺត្រូវឃុំខ្លួនឯង យ៉ាងតិច ៦ ទៅ៧ ថ្ងៃ ដើម្បីពិនិត្យអាការៈខ្លួនឯង និងធ្វើតេស្ត ATK ១ថ្ងៃរំលង១ថ្ងៃ ។ ក្រោយពីតារាស្រីល្បីឈ្មោះ Aum Patcharapa បានចេញមកបកស្រាយបែបនេះ ក៏មានអ្នកគាំទ្រជាច្រើនបានចេញមក Comment តប ។

ដោយក្នុងនោះយើងសូមលើកយក តែ 8Comment តែប៉ុណ្ណោះ មកបង្ហាញ ដោយទី១  គេបានពោលថា គឺជាអ្វីដែលច្បាស់លាស់បំផុត តារាអាយុច្រើនយ៉ាងនេះហើយតែនៅតែមានការងារច្រើន អ្នកពត៍មាន ប្រជាជន នៅតែចាប់អារម្មណ៍រៀងរហូតមក ពិតជាតារារះលើមេឃមែន ។ ទី២ គេ Comment   ថា បែបនិងទេតើទើបមិនសូវបានឃើញមុខនាង គឺអាំខ្លាចឆ្លងមេរោគកូវីដ នេះឯង គិតថាមិនចង់ទទួលការងារសិល្បៈទៅហើយព្រោះឆ្អែតឆ្អន់ ពាក្យថា លុយមិនគ្រប់ គឺមិនទទួលនេះ បើចេញពីមាត់អ្នកដ៏ទៃវិញគឺចប់ហើយ ។ ហើយអ្នកទី៣បាន Comment ថា ចូលចិត្តបងអាំ ដែលនាងនិយាយត្រង់ៗ ហើយពិតបែបនេះ ។ អ្នក Comment ទី៤ បាននិយាយថា នាងក៏ខ្លាច មេរោគកូវីតដូចគេទូទៅដែរ មិនចង់គិតទេថា បើបានឮតារាដ៏ទៃនិយាយបែបនេះ តើនិងមានរឿងអ្វីកើតឡើង ។

តែ អាំ និយាយបែបនេះ គឺគួរអោយស្រឡាញ់ណាស់ ។ អ្នកទី៥ បាន Comment ថា អាំគាត់ជាមនុស្សត្រង់ទៅត្រង់មកស្រាប់ហើយ មិនប្លែកនោះទេ ព្រោះអ្នកធ្លាប់ឆ្លង មេរោគកូវីដ ទើបយល់អារម្មណ៍នេះ ។ អ្នកទី៦ បាន Comment ថា សមជាតារាជួរមុខក្នុងវិស័យនេះណាស់ អាយុធ្វើអ្វីអាំមិនបាននោះទេ ស្អាត គួរអោយស្រឡាញ់ ចិត្តល្អ មានទឹកចិត្តគិតដល់អ្នកដ៏ទៃ ។ Comment ទី៧ បាននិយាយថា បើមានសិទ្ធិក្នុងការរើស យើងក៏រើសយកការដែលមិនចេញទៅណាដូចគ្នា ព្រោះខ្លាចឆ្លងកូវីដណាស់ តែចុងក្រោយ ជៀសមិនផុត នៅតែឆ្លងទាល់តែបាន វេទនាណាស់ ។ ចំណែកឯ Comment ទី៨ ក៏បានពោលថា ស្រឡាញ់បងអាំ យល់នូវអ្វីដែលបងអាំនិយាយ ។

Please enter a valid URL

Relate Post