កាលពីយប់ ថ្ងៃទី២ ខែមេសា ឆ្នាំ២០២២ កន្លងទៅនេះ គឺជាថ្ងៃ Soft Opening ឬ សម្ពោធបើកសាកល្បងក្រុមដើរម៉ូដ CIM ឬ Cambodia International Models ដែលជាកម្មវិធីមួយប្រមូលផ្ដុំទៅដោយតារាបង្ហាញម៉ូតល្បីៗ បវរកញ្ញា បុរសឯក ជិត១០០រូប បានផ្ដល់កិត្តិយសចូលរួម ដែលញាំងអោយពិធីនេះ មានភាពអធឹកអធមយ៉ាងខ្លាំង ។
នេះបើតាមសំដីរបស់លោក ម៉ែន និមលរតន៍ ដែលជាស្ថាបនិកក្រុមដើរម៉ូដ CIM បានអោយដឹងថា គោលបំណងសំខាន់៣ ដែលនាំឲ្យលោកបង្កើតកម្មវិធីនេះឡើង គឺទី១ ចង់ថ្លែងអំណរគុណដល់អ្នកច្នៃម៉ូដ និងក្រុមការងារបច្ចេកទេសទាំងអស់ដែលធ្លាប់បានចូលរួមជាមួយកម្មវិធីCIM ។ ទី២ ចង់ចែករំលែកបទពិសោធន៍គ្នាទាក់ទងនឹងវិស័យដើរម៉ូដ និងទី៣ ចង់បង្កើតការជួបជុំមួយដែលពោពេញដោយក្ដីស្រឡាញ់ និងមិត្ដភាព។ ហើយស្ថាបនិករូបនេះនៅបានបន្តថា “ពេលនេះខ្ញុំអត់ទាន់បានអញ្ជើញSponsor ធំៗមកនៅឡើយទេ ហើយមិត្ដភក្ដិជិតស្និទ្ធរបស់ខ្ញុំក៏អត់ ក្រុមគ្រួសារខ្ញុំក៏អត់ ព្រោះខ្ញុំគិតថាជា Soft Opening យើងធ្វើសម្រាប់អគុណមនុស្សមួយចំនួនដែលបានចូលរួមជាមួយយើង ហើយយើងសង្ឃឹមថានៅពេលដែលពួកយើងធ្វើGrand Opening អញ្ជើញទាំងអស់”។
ហើយបើយើងក្រឡេកទៅមើល ក្នុងចំណោមតារាបង្ហាញម៉ូតជិត១០០រូបនោះ ក៏មានវត្តមាន លោក អេដវីន តារាបង្ហាញម៉ូត តារាសំដែងដ៏ល្បី បានចូលរួមក្នុងពិធីនេះផងដែរ ។ គេសង្កេតឃើញថា ទោះបីជាលោកជួបបញ្ហា ច្រើនលើកច្រើនសារ ក៏ភាពសង្ហារបស់លោក នៅតែមានដដែល ហើយមានតារាបង្ហាញម៉ូតដូចគ្នា មិនតិចទេ ដែលសសើរចំៗ និងលួចសសើរពីភាពសង្ហារបស់លោក អេដវីន ។
ហើយក្រោយពីបានចូលរួមកម្មវិធី ដ៏គួរអោយសប្បាយរីករាយនោះរួចមក លោកអេដវីន បានបង្ហោះសារដ៏មានន័យនៅលើបណ្ដាញសង្គម ផងដែរ ដោយលោកបានពោលថា ជីវិតអ្នកណាដែលថាមិនដែលជួបបញ្ហា វាធម្មតាទៅហេីយ ដែលការស្រលាញ់ ការស្អប់ សុខនឹងទុក្ខ វាដេីរទន្ទឹមគ្នា បេីអ្នករវល់តែដេកកេីតទុក្ខនឹងរឿងទាំងអស់នោះ វាមិនមែនជាដំណោះស្រាយនោះទេ ។ក្រោកឈរឡេីង ហេីយប្រាប់ខ្លួនឯងថា ត្រូវតែដេីរទៅមុខ បេីឈប់ដេីរ តេីពេលណានឹងដល់គោលដៅ ពេលណាទៅនឹងបានក្តីសុខត្រឡប់មកវិញ ?កុំអាងយំ កុំអាងទឹកភ្នែក ធំហេីយណា ដួលខ្លួនឯង ត្រូវងេីបខ្លួនឯង ប្រឹងប្រែងដេីរមុខបន្តរទៀត ថាមិនត្រូវ ភាពជោគជ័យរបស់អ្នក អាចនឹងនៅថ្ងៃស្អែកក៏ថាបាន ។/
#ក្រោកឈរ ពីខ្ញុំ P’WIN.