យុត្តិធម៍ចេញជារូបរាងហើយ..! មានមនុស្ស ៤នាក់ ទៀតជាអ្នករៀបចំគម្រោងអោយអ្នកលើទូកនិយាយកុហកដូចគ្នា ក្រោយ ក្រាក់ទិសារភាព

ចាត់ទុកថាជារឿងដ៏គួរអោយភ្ញាក់ផ្អើលម្ដងទៀត ក្រោយ ក្រាក់ទិ ដែលជាមិត្ត និងជាអ្នកចាត់ការទូទៅរបស់ សពអ្នកនាង តេងម៉ូ បានចូលខ្លួនសារភាព កាលពីរសៀលម៉ោង៣ ថ្ងៃទី ៤ ខែមេសា ម្សិលមិញនេះ ។

តមកទៀត មេធាវីរបស់ម្ដាយ តេងម៉ូ  លោក ដេឆា បានចេញមករ៉ាយរ៉ាប់នូវរឿងជាច្រើន ដែលជាប្រយោជន៍ក្នុងរឿងក្ដី តាមរយៈ ការ Live  ។ ដោយលោកបាននិយាយថា កន្លងមក ក្រាក់ទិ ផ្ដល់ចម្លើយមិនពិតទាំងអស់ ជាពិសេស ការផ្ដល់ចម្លើយលើកតំបូង គឺធ្វើឡើងតាមការណែនាំេបស់ មេធាវី ៣រូប និងអ្នកព្រឹក្សារ ១រូប ហើយអ្នកទាំង ៤រូប នោះ គឺមហាជនស្គាល់ខ្លះៗហើយ ហើយប៉ូលីស ដឹងរឿង ដឹងឈ្មោះអស់ហើយ យើងក៏ដឹងតែនិយាយមិនបាន ។

សរុបទៅ រឿងរ៉ាវដែលថា តេងម៉ូ បន្ទោបង់នៅលើទូក និងធ្លាក់ចូលទឹកបាត់បង់ជីវិត នាពេលក្រោយមក និងរឿងហេតុផ្សេងៗ ដែលអ្នក ទាំង ៥នាក់ នៅលើទូក ប្រាប់ទៅសមត្ថកិច្ចនៅថ្ងៃតំបូងនោះ គឺមិនពិតទេ សុទ្ធតែជារឿងប្រឌិតឡើងដើម្បីអោយអ្នកទាំង៥នាក់រូចខ្លួន ពីការចោទប្រកាន់ និងទម្លាក់កំហុស អោយទៅ សពតេងម៉ូ ។ ហើយគេនៅដឹងទៀតថា ពួកគេទាំង ៥នាក់ បានណាត់ជួប ក្រុមមេធាវី និងអ្នកព្រឹក្សានោះ គឺក្រោយ១ថ្ងៃនៃថ្ងៃកើតហេតុ 

ហើយសម្រាប់ក្រាក់ទិ អាចនិងជាប់ឃុំរយៈពេល ៣ខែ និងពិន័យជាប្រាក់បន្តិចបន្តួចប៉ុណ្ណោះ ព្រោះ ក្រាក់ទិ មិនដែលធ្វើខុសពីមុនមក និងដោយសារនាងចួលខ្លួនសារភាព ដែលជាប្រយោជន៍ដ៏សំខាន់ក្នុងរឿងក្ដី ។ ហើយលោក ដេឆា នៅបានលើកដៃសំពះ សុំអោយវិញ្ញាណ តេងម៉ូ ជួយលោក ជួយម្ដាយ និងជួយបណ្ដាលអោយអ្នកទាំងអស់ ចូលខ្លួននិយាយពាក្យពិត ។ ហើយក្រោយពី ក្រាក់ទិចូលសារភាពហើយនោះ មនុស្ស ៤នាក់ទៀតដែលនៅលើទូក និងអ្នកដែលពាក់ព័ន្ធផ្សេងទៀត អាចនិងជួបការលំបាកហើយ   ។ ហើយអ្នកណាដែលធ្លាប់ជេលោក ដេឆា និងដឹងខ្លួនហើយ លោកបានបំពេញតួនាទីរបស់លោកក្នុងការរកយុត្តិធម៍ ជិតបានសម្រេចហើយ អ្នកធ្វើខុសត្រូវតែជាប់គុក ។

Please enter a valid URL

Relate Post