ទោះជា ចោម ច័ន្ទ មិនចេញមុខបកស្រាយតែមានគេដឹងអំពីរឿងនេះ..!

Share on facebook
Share on linkedin
Share on telegram

គេសង្កេតឃើញថា ១រយៈចុងក្រោយនេះ គេឃើញអ្នកនាង ចោម ច័ន្ទ ដែលជាបងស្រីរបស់អ្នកនាង ដេនីក្វាន់ បានចេញមុខគៀងគរ តារាសំដែងមួយចំនួន ដែលមានជីវភាពខ្វះខាត និងបាត់បង់ទីផ្សារសំដែង អោយមានការងារធ្វើ និងមានចំណូលឡើងវិញ ។ ដោយថ្មីៗនេះ អ្នកនាង ចោម ច័ន្ទ បានអញ្ជើញ តារាកំប្លែង តាចេក នាងឃ្មឹប និងអ្នកនាង សំប៉ូលីដាជាដើម ចូលក្នុងក្រុមរបស់ខ្លួន ដើម្បីថតភាពយន្តខ្នាតខ្លី យកទៅបង្ហោះនៅក្នុងបណ្ដាញសង្គម និងទទួលបានការគាំទ្រយ៉ាងច្រើនផងដែរ ។

 

តែអំពើល្អទាំងនេះ មិនបានធ្វើអោយគេមើលឃើញថា អ្នកនាងចោម ច័ន្ទ ជួយដល់មនុស្ស ខ្វះឱកាស ខ្វះចំណូលនោះទេ បែជាមានជនអគតិ១ចំនួន យល់ថា អ្នកនាង ចោម ច័ន្ទ មិនមានចេតនាជួយអ្វីនោះទេ ការដែលនាង ហៅតារាទាំងនោះមកសម្ដែងជាមួយនាង ក៏ព្រោះតែ តារាទាំងនោះ ព្រមសំដែងក្នុងតំលៃថោក និងមិនរឿងច្រើន ព្រោះពួកគាត់ កំពុងតែខ្វះខាត ។

 

ទាក់ទងទៅនិងរឿងនេះ តារាកំប្លែង តាចេក ដែលជាសមាជិក១រូបក្នុងក្រុមសំដែងអ្នកនាងចោមច័ន្ទ ផងនោះ បានចេញមកបដិសេធ និងបានប្រាប់ថា យើងនៅក្នុងក្រុមគាត់ហ្មង គឺ(ក្រុមចោម ច័ន្ទ) ពេលមានការងារគាត់ហៅថត ហើយតម្លៃខ្លួនវិញល្អណាស់…ដូចថាខ្ញុំនៅគេបាន១ថ្ងៃ១០០(ដុល្លារ) មកនេះបាន២០០។ មើលចិត្ដ គាត់ស្រឡាញ់ ហើយចង់ជួយតួចាស់ៗណាស់ មើលដូចខ្ញុំ…ដូចខ្មឹប អត់សូវមានឱកាស គាត់ជួយទាំងអស់”។

គួររណលឹកផងដែរថា ក្រោយថតរឿងខ្លីៗដោយខ្លួនឯង ដើម្បីផ្សព្វផ្សាយតាមបណ្ដាញសង្គម ចោម ច័ន្ទ ដែលគេស្គាល់ថាជាបងអ្នកនាង ដេននី ក្វាន់និងត្រូវជាអុំស្រីរបស់ កុមារីល្អហួស បានលូកកាន់តែជ្រៅក្នុងវិស័យសិល្បៈ បន្ថែមលើអាជីពលក់ផលិតផលថែសម្រស់ ហើយថ្មីៗនេះអ្នកនាង ក៏បានអញ្ជើញតួចាស់ៗ និងមិនសូវល្បីជាច្រើនរូប ដើម្បីថតបទថ្មី សម្រាប់អបអរពិធីបុណ្យចូលឆ្នាំថ្មី គឺមានដូចជា៖ តារាកំប្លែង តាចេក កាតុ និងនាងខ្មឹប ជាដើម៕

Please enter a valid URL

Relate Post