លី ម៉ារីណា បោះពាក្យបែបនេះ ក្រោយធ្វើចិត្តបាន

លោកអ្នកបានជ្រាបហើយថា អ្នកនាង​លី ម៉ារីណា តារាសំដែងសាច់សខ្ចី  សំដីទន់ភ្លន់ ពូកែទាំងការងារសំដែងក្នុងសិល្បៈ ពូកែនិងជោគជ័យយ៉ាងខ្លាំងក្នុងមុខរបរលក់សម្លៀកបំពាក់តាមអនឡាញ​ តែបែជាបរាជ័យលើជីវិតគ្រួសារទៅវិញ ។ ក្រោយអ្នកនាងបានលែងលះដាច់ស្រឡះ ហើយជាមួយអតីតស្វាមី ក្រោមហេតុផលរស់នៅមិនចុះសម្រុងនិងគ្នា តែមហាជនមួយចំនួន នៅតែមិនអស់ចម្ងល់ ថា បើមិនចុះសម្រុងនិងគ្នា ហេតុអ្វីអ្នកនាងលី ម៉ារីណា ទ្រាំបានរហូតដល់ផ្ទុះរឿងបែកបាក់ក្នុងពេលកន្លងទៅថ្មីៗនេះ ។

មានមហាជននិងអ្នកគាំទ្រជានារីជាច្រើនបានអាណិត និងសសើរនូវទឹកចិត្តរបស់អ្នកនាងជាខ្លាំង ដែលប្រឹងតស៊ូគ្រប់យ៉ាងដើម្បីអានាគតកូន  ។ក្រោយពីធ្វើចិត្តអោយស្ងប់ និងលាក់ខ្លួន១រយៈពេលខ្លី ក្នុងពេលនេះ អ្នកនាង លីម៉ារីណា បាននិងកំពុងតែប្រឡូកយ៉ាងសកម្មឡើងវិញ មិនថាតែការសំដែង ឬ ការលក់ដូរនោះទេ ហើយនៅថ្ងៃសម្រាកគេនៅបានឃើញ អ្នកនាង លីម៉ារីណា ធ្វើដំណើរកំសាន្តទៅជាយក្រុង និងតាមបណ្ដាខេត្តផ្សេងៗ ជាមួយមិត្តភក្តិយ៉ាងមានក្ដីសុខ ។

ហើយហាងលក់សម្លៀកបពាក់ ដែលមានឈ្មោះថា សាន់ខូលិកសិន របស់អ្នកនាងនោះក៏ដំណើរការធម្មតា ក្រោមការគាំទ្រពីអតិថិជនយ៉ាងច្រើនពីភ្ញៀវចាស់ និងភ្ញៀវថ្មី ។ ក្រោយពីត្រឡប់មកប្រើជីវិតបែបសាមញ្ញៗ តែមានក្ដីសុខហើយនោះ ស្រាប់តែគេឃើញអ្នកមេម៉ាយ សាច់សខ្ចីរូបនេះ ចេញមកព្រលយពាក្យប៉ុន្មានឃ្លា ធ្វើអោយប្រុសៗគ្រប់គ្នា ភ្លឺភ្នែកដូចគេជះទឹកកណ្ដាលមុខអញ្ចឹងដែរ ។

ដោយនៅព្រឹកថ្ងៃទី 6 ខែមេសា ឆ្នាំ 2022 ព្រឹកមិញនេះ អ្នកនាង លី ម៉ារីណា បានបង្ហោះសារដ៏មានន័យថា ជឿទេ ថាមនុស្សស្រីភាគច្រើន អស់ក្ដីស្រឡាញ់ ដោយសារឆ្អែតគ្រប់ទង្វើ ដែលមនុស្សប្រុសគិតថាជារឿងធម្មតា ក្លាយជាទម្លាប់ រហូតមនុស្សស្រីរឹងមាំ លែងត្រូវការអ្នក ។ គួររំលឹកផងដែរថា ការដែលលែងលះជាមួយអតីតស្វាមីនោះ គឺមិនបានប៉ះពាល់ដល់ប្រជាប្រិយភាព របស់អ្នកលី ម៉ាលីណា នោះទេ ផ្ទុយទៅវិញ មហាជននិងអ្នកគាំទ្រនៅតែបន្តគាំទ្រនិងសាទនាងគ្រប់ពេលជារៀងដ៏រាបមក និងតទៅ ។

Please enter a valid URL

Relate Post