ម្ដាយ Tangmo ចេញមុខ ព្រលះអ្នកខំរភស្តុតាង ហើយបោះពាក្យបែបនេះ មហាជនហួសចិត្តនិយាយមិនចេញ

សម្រាប់លោកអ្នកដែលតាមដានរឿងក្ដី តារាស្រីល្បីឈ្មោះ តេងម៉ូ និដា ពិតជាបានដឹងហើយថា ម្ដាយរបស់ តេងម៉ូ ជាមនុស្សបែបណា ហើយគាត់បានធ្វើអ្វីខ្លះ ក្នុងការរកយុត្តិធម៍អោយកូនស្រីរបស់ខ្លួន ? ពិតណាស់ គឺគាត់មិនបានធ្វើអ្វីក្រៅពី គិតតែរឿងប្រយោជន៍ និងយកជើងរាទឹក ក្នុងរឿងក្ដីនេះតែប៉ុណ្ណោះ ។

 

ហើយក្នុងពេលនេះ លោកស្រីបានចេញមកបង្ហាញធាតុពិតរបស់ខ្លួនម្ដងទៀតហើយ ក្រោយពីមានអ្នករកឃើញស្បៃរុំខ្លួនរបស់តេងម៉ូ ដែលបាត់ ហើយបញ្ជូនស្បៃនោះទៅពិនិត្យ DNA ដល់ប្រទេសអាមេរិក ។ ដោយសារតែស្បៃនោះត្រូវបានអ្នកធំ១រូបក្នុងប្រទេសថៃ ទទួលបានពីជនអនាមិក ហើយមិនហ៊ានបញ្ជូនទៅអោយសមត្ថកិច្ច ព្រោះបារម្ភអំពីដំណែងរបស់ខ្លួន ក៏ជញ្ជូនទៅអោយជនជាតិថៃនៅឯប្រទេសអាមេរិក ឈ្មោះ បាំងជេក អោយជួយចាត់ចែង ក្នុងការពិនិត្យ DNA អោយច្បាស់ថាកន្សែងរុំខ្លួននោះ ជារបស់តេងម៉ូ ពិតឬមិនពិត ហើយឈាមដែលជាប់នៅនិងស្បៃរហូតដល់មានក្លិនអសោចដូចសាកសពនោះ ជារបស់ តេងម៉ូ មែនឬទេ ? ដោយលោកស្រីបានព្រលះធ្ងន់ទៅ បាំង ជេក ថា សរសៃប្រាសាទមែនទេ ស្បៃរុំខ្លួននោះ ជារបស់តេងម៉ូ ពិតឬមិនពិត ចាំបាច់ពិសោធន៍ធ្វើអី បើរឿងក្ដីជិតចប់ហើយនោះ ។ ហើយលោកស្រី នៅបាននិយាយថា លោកបាំងជេក ធ្លាប់ Call ទៅរំខានលោកស្រីថែមទៀតផង ។

រឿងរ៉ាវទាំងនេះ គឺកើតឡើងក្រោយពេលដែល នាយមង្គលគីត ប្រធានបក្ស ថៃសាក់រិល័យ និងលោកមេធាវី គ្រីតសាណាក់ Live តាម facebook អំពីករណី ស្បៃគ្របខ្លួនរបស់តេងម៉ូ ដែលបានបាត់នោះ គឺបានរកឃើញហើយ ព្រោះសំណាងល្អ មានអ្នករកឃើញហើយតកមកអោយ តែសុំលាក់ឈ្មោះអ្នកយកមកអោយនោះ ដោយបារម្ភពីសុវត្ថិភាពរបស់មនុស្សចិត្តល្អរូបនោះ ។ ហើយដើម្បី សុវត្ថិភាពក្នុងពេលនេះ ស្បៃគ្របខ្លួន១នោះ ត្រូវបានបញ្ជូនទៅរក្សាទុកនៅឯសហរដ្ឋអាមេរិក ដែលមានលោក បាំងជេក ជាអ្នកមើលថែ ។ ក្នុងពេលនេះ គេមិនទាន់បញ្ជាក់ច្បាស់ 100% ថាស្បៃនោះជារបស់ តេងម៉ូ នោះទេ ព្រោះត្រូវរងចាំពិនិត្យ DNA ជាមុនសិន ។

ចំណែកឯលោកស្រី ផាក់និតា ស៊ិរិយុទ្ធយោធិន ម្ដាយរបស់សព អ្នកនាងតេងម៉ូ បាននិយាយទាំងមិនពេញចិត្តថា បាំងជេក សសៃប្រាសាទ ធ្លាប់ Call ទៅរំខានលោកស្រី ហើយនោះគែជាអ្វី ? ហើយគេនោះជាអ្នកណា ? មករវល់ជាមួយរឿងក្ដីនេះដោយរបៀបណា ? ស្បៃពណ៍សរបស់តេងម៉ូ ដែលបាំងជេកបានមកនិង បានមកដោយេបៀបណា ? គេគ្រប់គ្នាប្រឹងរកស្ទើតែជ្រមុជចួលដីទៅរកទៅហើយនៅតែមិនឃើញ មេចបានជាទៅនៅនិង បាំងជេក ដែលនៅរហូតដល់សហរដ្ឋអាមេរិកទៅវិញ ? វាទៅដល់ឆ្ងាយម្លឹងៗតាមបៀបណា ? ហើយលោកស្រី ផាក់និតា ស៊ិរិយុទ្ធយោធិន ម្ដាយរបស់សព អ្នកនាងតេងម៉ូ  នៅបានបន្តថា លោកស្រីបានឃើញស្បៃនោះហើយ គឺមានចំណុចខ្លះដូចទៅនិងស្បៃរបស់តេងម៉ូមែន តែវាគ្រាន់តែស្រដៀងតែប៉ុណ្ណោះ ហើយស្បៃបែបនិងមានលក់ច្រើនណាស់ ហើយកំណកឈាមវិញគឺគេអាចធ្វើបាន ដូចនេះ ស្បៃនេះជារបស់តេងម៉ូពិតៗមិនពិតយើងមិនទាន់ដឹងទេ ហើយឈាមនោះជារបស់ តេងម៉ូពិតឬមិនពិតក៏មិណទាន់ដឹងដែរ ។ ដេរអោយដូច ហើយយកថ្នាំពណ៍ក្រហមមកលាបក៏បាន តើអ្នកធ្វើដើម្បីអ្វី ? ត្រូវការអ្វី ? ហើយលោកស្រីនិងទៅប្ដឹងសមត្ថកិច្ចជាក់ជាមិនខាន ។

ហើយលោកស្រីនៅបញ្ជាក់ទៀតថា គ្រប់គ្នានៅពិសោធន៍អ្វីទៀត ? រឿងក្ដីរៀបនិងចប់ទៅហើយនោះ ? វាបានប្រយោជន៍អ្វី បើសមត្ថកិច្ចគេធ្វើការរួចរាល់ហើយនោះ ក្រាក់ទិក៏សារភាពរួចហើយ អ្នកធ្វើដើម្បីអ្វីទៀត ? ចង់សាង តេងម៉ូ អោយកើតជាថ្មីមែនទេ ? មុននិងធ្វើអ្វី ត្រូវគិតអោយច្រើន លោកស្រីមិនចង់ប្រើពាក្យមិនសុភាពនោះទេ ។ ហើយបើគ្រប់គ្នាគិតត៉ាងមេចក៏តាមចិត្តព្រោះគ្រប់គ្នាស្គាល់ប្រវត្តិ បាំងជេក ច្បាស់ ។ ក្រៅពីនោះលោកស្រីនៅបាននិយាយពាក្យបែបគម្រាមទៅកាន់ លោមេធាវី គ្រីតសាណាក់ ដែលធ្លាប់ធ្វើជាមេធាវីអោយលោកស្រី តែត្រូវលោកស្រីដកចេញនោះថា កុំសូវចេញមុខពេកប្រយ័ត្នមានបញ្ហាដល់ខ្លួន បើចង់សុខត្រូវនៅស្ងៀមខ្លះ និងកុំធ្វើអ្វីដែលប៉ះពាល់ដល់លោកស្រី ត្រូវស្គាល់នូវពាក្យអភ័យ ទុកមុខរាប់គ្នា ។

Please enter a valid URL

Relate Post